ស្វាគម​​ន៍​​​ឡាន​អគ្គិសនី​តូ​​ច​បំផុត​​​របស់​ Tesla កំពុង​​​​​រាប់​បង្វិច​មក​វិញហើយ​​ ​​​​​​​ឮថា​​តម្លៃ​​​​​២៥,០០០ដុល្លារ
Pheakdey Prem
OCTOBER 26 2022
យានយន្ត
169 views
1 min read

​​ថ្មី​ៗនេះ​ លេចធ្លាយ​ដំណឹង​​​មក​ថា​​ ​ក្រុម​ហ៊ុន​ Tesla បាន​​​រើរ​​​បញ្ជី​​​ឆែក​ឯកសារ​​​អំពី​​​រថយន្ត​អគ្គិសនី​តូច​បំផុត​​​មក​សិក្សារ​​ដើម្បី​​អភិវឌ្ឍន៍ឡើង​វិញ​ ​​​បន្ទាប់​ពី​​​មេ​ធំ​លោក​​ Elon Musk ​បាន​ដាក់​​ផែន​​ការ​​លក់​​​​​​​​​​យ៉ាង​ធំ​​​នាពេល​ខាងមុខ ហើយ​​​រថយន្ត​នេះដែរ​​ត្រូវបាន​គេដឹង​ថា​ គឺមាន​តម្លៃ​​ធូរ​ថ្លៃ​ជាង​ Model 3 ទៅទៀត​ ។

​​​​​បើ​យោងតាម​​ការ​ចេញផ្សាយ​ពី​គេ​ហទំព័រ​ drive.com បាន​ឲ្យដឹង​ថា​ ​​កាល​ពី​ឆ្នាំ​​២០២០ ​​​ក្រុ​មហ៊ុន​​ Tesla បាន​ប្រកាស​គម្រោង​​​ផលិត​​រថយន្ត​​​​អគ្គិសនី​​ខ្នាត​តូច​បំផុត​ក្នុង​ចំណោម​​​​ផលិត​ផល​​របស់​ Tesla ទាំង​​អស់ ដោយ​មាន​តម្លៃ​ ២៥០០០ដុល្លារ​ ហើយ​រថយន្ត​​នេះដែរ​​ គឺតូច​​ជាង​ Tesla Model 3 ទៅទៀត។​ ​​ប៉ុន្តែ​ដោយ​សារ​​​​​​​តម្រូវ​​ការ​​របស់​អតិជន​​​​​​​ភាគ​ច្រើន​​បាន​កម្មង់​លើ​​រថយន្តផ្សេង​​ច្រើន​ជាង​ ដូច​ជាង​ Cybertruck  Semi truck និង​​ Roadster ជា​ហេតុ​ធ្វើ​ឲ្យ​ Tesla បាន​បិទ​ភ្នែក​បង្ខំចិត្ត​​បោះ​​គម្រោង​​​​​​រថយន្ត​ខ្នាតតូច​នេះ​នៅ​បាត់​​​​ឃ្លាំង​​ ។​

​​គួរ​រំ​លឹក​ផងដែរ​ថា​ សម្រាប់​​រថយន្ត​កុងទ័រអគ្គិសនី​ Tesla  Semi បាន​ចាប់​ផ្តើម​ផលិត​ ហើយ​នៅ​ដើម​ខែ​​ធ្នូ​ ឆ្នាំ២០២២ ​នឹងដឹក​ចែក​ចាយ​ ។​ រី​ឯ​​​រថយន្ត​​អគ្គិសនី​​ Cybertruck  ដែល​​កំពុងល្បី​ថា​អាច​បើក​លើ​ទឹក​ដូចទូកបាន​នោះ​ ​​នឹង​ចាប់​ផ្តើម​ផលិត​នៅ​​ពាក់​កណ្ដាល​​​ឆ្នាំ២០២៣ ៕

អត្ថបទ​ដោយ​៖ ព្រឹម ភក្តី​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia