«ជំនាញអាចបង្កើតចំណូល» លុយចូលហោប៉ៅតិច ឬច្រើន អាស្រ័យលើជំនាញដែលអ្នកមាន និងរបៀបក្នុងការប្រើប្រាស់វា។ ដូច្នេះយុវជនជំនាញក្រោយ ចង់មានការងារចំណូលខ្ពស់ ពុំគួរមើលរំលងជំនាញទាំង ៣ខាងក្រោមនេះឡើយ សូម្បីមហាសេដ្ឋីក៏ណែនាំដែរ៖
១/. ជំនាញ Human Interaction ឬ អន្តរកម្មរបស់មនុស្ស៖ ជាធម្មតាការរីកចម្រើននៃបច្ចេកវិទ្យាតែងតែធ្វើឱ្យការងារមួយចំនួនគឺលែងប្រើប្រាស់តែម្តង ប៉ុន្តែយើងត្រូវចេះសម្របខ្លួន។ ជាក់ស្តែងបើទោះបីជាគ្រឿងម៉ាស៊ីនឬ AI ទាំងនោះវាអាចធ្វើការងារដែលមនុស្សធ្លាប់ធ្វើបានក៏ដោយ ប៉ុន្តែដើម្បីសម្របជាមួយវាបានយើងត្រូវការមនុស្សដែលមកគ្រប់គ្រងគ្រឿងម៉ាស៊ីនទាំងអស់នោះ។
ស្ថាបនិកក្រុមហ៊ុន Open AI លោក Elon Musk បានលើកឡើងច្បាស់ៗថា រាល់សង្វាក់ផលិតកម្មស្ទើរគ្រប់វិស័យទាំងអស់គឺស្ថិតនៅលើដៃបច្ចេកវិទ្យា ហើយអ្វីដែលត្រូវការនោះគឺ Human Interaction ។ «ប្រសិនបើអ្នកធ្វើការងារណាដែលពាក់ព័ន្ធជាមួយនឹងមនុស្សឬការងារផ្នែកវិស្វករ នោះវាគឺជារឿងល្អសម្រាប់អនាគតរបស់អ្នក»។ នេះគឺជាសម្តីមហាសេដ្ឋីលេខមួយលើលោក។
៣/. ជំនាញសរសេរកូដ៖ នៅក្នុងកិច្ចប្រជុំកំពូឡល TIME100 នៅទីក្រុងញ៉ូវយ៉ក អគ្គនាយកក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងថា កូដជាភាសាសំខាន់ទីពីរដែលក្មេងៗជំនាន់ក្រោយគួររៀន។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាក្មេងៗនៅលើពិភពលោកគួរតែរៀនកូដ មិនថាអ្នកមានចំណង់ចំណូលចិត្តលើមុខវិជ្ជាវិទ្យាសាស្ត្រឬសិល្បៈក៏ដោយចុះ ព្រោះការសរសេរកូដគឺ ជាភាសាពិភពលោក»។ លោក Cook បញ្ជាក់ថា និយាយបែបនេះមិនមែនចង់ឲ្យអ្នកគ្រប់គ្នាក្លាយជា IT ឬ Programmer ទេ ប៉ុន្តែកូដប្រៀបដូចជាចំនាញមូលដ្នានគ្រឹះផ្សេងៗដូចជាគណិតវិទ្យា ឬប្រវត្តិសាស្ត្រ ដែលសុទ្ធតែជាជំនាញស្នូលដែលក្មេងត្រូវការ។
ស្រដៀងគ្នានេះនៅកម្ពុជាយើង បើតាមការអះអាងពីក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាជំនាញ ICT មានចំនួនតិចតួចមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជាបាននៅឡើយទេ។ ក្នុងនោះ កូដជាជំនាញមួយស្ថិតក្នុងផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដែលរដ្ឋាភិបាល ក៏ដូចជាស្ថានទូតអាមេរិកនៅកម្ពុជាកំពុងលើកទឹកចិត្តខ្លាំង៕

