តាមឲ្យទាន់! សហគ្រិនជំនាន់ថ្មី ត្រូវចេះជំនាញ ៣នេះ បើចង់ឲ្យអាជីវកម្មរឹងមាំ រកចំណូ.លបានខ្ពស់
SOKLY - កូនផ្កាឈូក
OCTOBER 26 2025
គន្លឹះល្អៗ
5 views
1 min read

ការប្រកួតប្រជែងសម័យថ្មីឈរលើទីផ្សារសេរីទាមទារឲ្យម្ចាស់អារជីវកម្មស្ទើរគ្រប់ប្រភេទត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍគំនិតអាជីវកម្មជាប្រចាំ ប្រសិនបើដើរមិនទាន់សម័យកាលទេនោះ អាជីវកម្មនឹងប្រឈមជាមួយហានិភ័យបរាជ័យខ្ពស់ជាក់ជាមិនខាន។ ខាងក្រោមនេះគឺជាជំនាញធំៗ៣ ដែលអ្នកជំនួញសម័យថ្មីត្រូវមាន ដើម្បី​គ្រប់គ្រង​អាជីវកម្ម​មួយ​ឲ្យ​រឹងមាំក្នុងសម័យ​ឌីជីថល៖

១/. ប្រតិបត្តិការក្នុងក្រុមហ៊ុន៖ បច្ចេករិទ្យាដើរតួយ៉ាងសំខាន់ក្នុងការសម្រួល និងសម្រាលប្រព័ន្ធគ្រប់គ្រងបែបស្មុគស្មាញផ្សេងៗនៅក្នុងក្រុមហ៊ុន។ វាមិនត្រឹមតែមានលក្ខណងាយស្រួលប៉ុណ្ណោះទេ ថែមទាំងចំណេញពេលវេលា និងកាត់បន្ថយការចំណាយថែមទៀតផង។ ចំពោះ​សហគ្រិន​វៃឆ្លាត​នឹង​ដឹង​ច្បាស់​ពី​សារៈសំខាន់​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗនេះ។

/. ​គេហទំព័រ​៖ Website គឺជា​ឧបករណ៍​ធ្វើ​ទីផ្សារ​នាំ​មុខ​មួយ​ក្នុង​អាជីវកម្ម​សម័យ​ឌីជីថល ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ថ្មីៗ​អំពី​ផលិតផល ជួយ​ជំរុញ​ការ​លក់ និង​បង្កើន​ទំនាក់ទំនង​ជាមួយ​អតិថិជន​ផងដែរ។  

៣/. ​បណ្ដាញ​សង្គម​៖ បណ្តាញសង្គមផ្តល់ផលប្រយោជន៍យ៉ាងច្រើនលើសលប់ ប្រសិនបើអ្នកចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ ព្រោះនិន្នាការបច្ចុប្បន្នមនុស្សចូលចិត្តចំណាយពេល និងស្វែងរកព័ត៌មានតាមរយៈបណ្តាញសង្គមដូចជា Tik Tok, Facebook, Youtube, Instagram និង Twitter ជាដើម។ ហើយវាក៏ជាមធ្យោបាយដ៏ល្អមួយក្នុងការជួយផ្សព្វផ្សាយម៉ាក់យីហោរបស់ក្រុមហ៊ុនបាន​យ៉ាង​មានប្រសិទ្ធភាព​ទៀត​ផង៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia