វគ្គចុងក្រោយ!​ កម្មវិធីផ្ដល់អាហារូបករណ៍ បានឈានដល់វគ្គជម្រុះចុងក្រោយយកតែ ៤០នាក់
ផាន់ណា - Phanna
FEBRUARY 6 2023
PR
110 views
2 mins read

កាលពីថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៣​ កន្លងទៅថ្មីៗនេះ កម្មវិធីផ្ដល់អាហារូបករណ៍ដល់យុវជន​ ចូលរួមវគ្គបណ្តុះបណ្តាល «ជំនាញទសវត្សរ៍ទី២១ ឆ្ពោះទៅភាពជោគជ័យ» ស្តីពីជំនាញទន់ រួមមានផ្នែកភាពជាអ្នកដឹកនាំ ទំនាក់ទំនង និងចរចា  លោកគឹម សិរីវុឌ្ឍ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី​ និងលោកស្រីស៊ូ ហ្សូលីដា បានឡើងដល់វគ្គជម្រុះ ពីជិត១៥០នាក់ ចម្រាញ់យកតែ៤០នាក់​ និងក្នុងចំណោម៤០ រូបនេះ មានតែ១០នាក់ទេ ដែលទទួលបានកុំព្យូទ័រម្នាក់១គ្រឿង។

Photo 2023 02 06 17 11 11

Photo 2023 02 06 17 11 08

វគ្គជម្រុះចុងក្រោយនេះ បានប្រារព្ធឡើងនៅក្នុងសាល The Desk Flagship រាជធានីភ្នំពេញ ដោយមានយុវជនយុវនារី ក្នុងក្រុងភ្នំពេញ និងមកពីតាមបណ្ដាខេត្តជិតឆ្ងាយ ចូលរួមប្រមាណ១៥០នាក់។ កម្មវិធីនេះដែរ ក៏មានវត្តមានរបស់លោកស្រី ស៊ូ ហ្សូលីដា និងលោក គឹម សិរីវុឌ្ឍ ជាមួយក្រុមការងារ One sala ផ្ទាល់ ដើម្បីពិនិត្យដំណើរការជម្រុះនេះផងដែរ។

Photo 2023 02 06 17 11 11 (2)

Photo 2023 02 06 17 11 26

គោលបំណងរៀបចំកម្មវិធីនេះឡើងគឺដើម្បី ជ្រើសរើសយកយុវជនឆ្នើមចំនួន៤០រូប ឲ្យទទួលបាន អាហារូបករណ៍ចូលរៀននៅក្នុងវគ្គបណ្ដុះបណ្ដាល «ជំនាញទសវត្សរ៍ទី២១ ឆ្ពោះទៅភាពជោគជ័យ»  ហើយក្នុងនោះក៏មានការឡើងធ្វើបទបង្ហាញខ្លះៗ អំពីផ្លេតហ្វម One Sala ដែលជាកន្លែងរៀនអនឡាញ លើជំនាញពាក់ព័ន្ធ បច្ចេកវិទ្យា ភាសា និង ផ្លេតហ្វម Uvacancy​ សម្រាប់យុវជនស្វែងរកការងារ រួមទាំងការបង្ហាញពី Project Inspire ផងដែរ។

Photo 2023 02 06 17 11 12 (2)

Photo 2023 02 06 17 11 12 (3)

គូសបញ្ជាក់ថា សម្រាប់អ្នកចូលរួមដាក់អាហារូបករណ៍ ប៉ុន្តែមិនបានជាប់នៅក្នុងវគ្គជម្រុះនេះ ក៏មានឱកាសចូលរៀននៅលើផ្លេតហ្វម one sala ក្នុងតម្លៃពិសេស។ ដោយឡែកចំពោះសិស្សជាប់ទាំង៤០នាក់ ក្នុងនោះមាន១០នាក់នឹងទទួលបានកុំព្យូទ័រចំនួន១០គ្រឿង ម៉ាក Microsoft Surface Laptop 3 (RAM 16GB, hard disk size 256GB, ទំហំ 15 អ៊ីញ) ម្នាក់មួយៗ សម្រាប់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ។ គួររំលឹកថាលោកជំទាវបានឧបត្ថម្ភអាហារូបករណ៍ដល់សិស្សនិស្សិត ២៥ នាក់ ពីមុនរួចម្តងហើយស្តីពីការសិក្សាផ្នែក Digital Marketing, Graphic Design និង Information Technology។

Photo 2023 02 07 09 19 59

Photo 2023 02 07 09 19 59 (2)

Photo 2023 02 06 17 11 12

Photo 2023 02 06 17 11 20

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth