ជាទូទៅនៅក្នុងកម្មវិធី ឬវេបសាយ AI ជំនួយ គឺមានច្រើនប្រភេទ និងច្រើនទម្រង់ដូចជា ប្រើ AI ឲ្យជួយសរសេរអត្ថបទ បំលែងអត្ថបទទៅជាសម្លេង បំលែងពីសម្លេងទៅជាអត្តបទជាដើម។ ឥឡូវនេះកាន់តែងាយស្រួលដោយមិនចាំបាច់ចំណាយពេលយូរ ចង់បំលែងអត្ថបទទៅជាសម្លេងមនុស្សនិយាយបានយ៉ាងងាយជាមួយ AI ឆាតប៊តរបស់ខ្មែរ។
ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ប្រើប្រាស់នូវមុខងារមួយនេះ សូមទៅកាន់ Telegram របស់អ្នកទាំងអស់គ្នាដោយចុច Search ពាក្យថា Sarika_Bot ឬ SarikaDGF រួចចុចលើអាខោនប៊តនោះ បន្ទាប់មកចុចពាក្យ Start នោះនឹងចេញសារសូមស្វាគមន៍មកកាន់អ្នកទាំងអស់គ្នា រួចចុច Upload File ឬសរសេរអត្ថបទអ្វីក៏បានដែលអ្នកទាំងអស់គ្នាចង់បំលែងទៅជាសម្លេង។
បន្ទាប់មករងចាំប៉ុន្មានវិនាទីដើម្បីឲ្យ AI នោះដំណើរការឲ្យ រួចហើយវានឹងបញ្ជូនសម្លេងនោះមកកាន់អ្នកទាំងអស់គ្នា និងអាចយកទៅប្រើប្រាស់បានដោយសេរីតាមតម្រូវការ។ ខាងក្រោមនេះជារូបតំណាងពីរបៀបប្រើប្រាស់។
អត្ថបទដោយ៖ ងួន ឃុនណា