ឃើញស្ងាត់ៗច្ចឹងមែនតែក្រុមហ៊ុន Samsung ចំណេញបានលុយរាប់លានដុល្លារពីមួយខែទៅមួយខែ ការចំណេញពីអតិជនមិនថាជា ទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទឹកកកជាដើម។ ឥឡូវស្តេចកំពូលលក់គ្រឿងអេឡិចត្រូនិចបានវាដាច់គេលើទីផ្សារទៀតហើយទៅលើឧបករណ៏មួយនេះ!
ថ្មីៗឃើញថាក្រុមហ៊ុន Samsung កំពុងឡើងកូដខ្លាំងមិនចាញ់ក្រុមហ៊ុនអេឡិចត្រូនិចដែលជាគូរប្រកួតប្រជែងរបស់ខ្លួនប៉ុន្មានទេ។ កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៥ ក្រុមហ៊ុន Samsung បានចុះផ្សាញពីកំណើនផលិតផលបាសឥតខ្សែរ (Bluetooth) ដែលមានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់រហូតឈានដល់ការលក់ដាច់ច្រើនជាងគេលើពិភពលោក។
ទាំងនេះគឺជាបាសដែលពេញនិយមបំផុតក្នុងពិភពលោកដែលមានអ្នកប្រើប្រាស់ច្រើនសម្រាប់ការភ្ជាប់បាសនោះទៅនឹងទូរទស្សន៍ កុំព្យូទ័រ Speaker ឬឧបករណ៏សម្លេងផ្សេងទៀតនៅតាមផ្ទះ សាលារៀន សាលប្រជុំ ហាងការហ្វេ បារ ភោជនីដ្ឋានជាដើមដែលវាមានអត្ថប្រយោជន៍ក្នុងការផ្តល់សម្លេងដែលលឺច្បាស់ល្អ ទំហំសមល្មមងាយស្រួលបំពាក់តាមទីតាំង និងមានរូបរាងស្អាត ថែមទាំងមានគុណភាពអាចប្រើបានរយៈពេលយូរថែមទៀតផង។
បាសក្រុមហ៊ុន Samsung ដែលលក់ដាច់ជាគេ និងតម្លៃនៅលើទីផ្សារនោះរួមមាន៖
01/14/2025 Samsung HW-B750D តម្លៃចាប់ពី $199.95 ដល់ $599.99
12/13/2024 Samsung HW-Q930D តម្លៃចាប់ពី $1400 ដល់ $1600
11/21/2024 Samsung HW-S60D តម្លៃចាប់ពី $190 ដល់ $350
07/26/2024 Samsung HW-Q800D តម្លៃចាប់ពី $697 ដល់ $799
05/01/2024 Samsung HW-Q990C តម្លៃចាប់ពី $1,299 ដល់ $1,599
ក្រុមហ៊ុន Samsung ដែលជាមេដឹកនាំសកលក្នុងវិស័យអេឡិចត្រូនិច និងបច្ចេកវិទ្យានៃទូរទស្សន៍រយៈពេល 19 ឆ្នាំជាប់គ្នាបានប្រកាសជាសាធារណៈថា ក្រុមហ៊ុនខ្លួនបានរក្សាតំណែងជាក្រុមហ៊ុនផលិតបាសលេខមួយរបស់ពិភពលោករយៈពេល 11 ឆ្នាំជាប់គ្នា នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវលើទីផ្សារ FutureSource Consulting, Samsung បានកាន់កាប់ភាគរយទីផ្សារជាសកល 20.1% ក្នុងប្រាក់ចំណូលសរុប និង 18.4% ក្នុងបរិមាណលក់ដាច់បំផុតក្នុងឆ្នាំ 2024 ដោយក្រុមហ៊ុននឹងបន្តពង្រឹងភាពជាអ្នកដឹកនាំផ្នែកផលិតផលអេឡិត្រូនិចនៅក្នុងឧស្សាហកម្មចាប់តាំងពីឆ្នាំ 2014 រហូតមកដល់បច្ចុប្បន្ន។
គូសបញ្ជាក់ថា Samsung ជាក្រុមហ៊ុនអេឡិត្រូនិចមួយដែលបានបង្កើតឡើងដោយលោក Lee Byung Chul ជាបុរសមុខជំនួញអជីវកម្មខ្នាតយក្ស ដែលក្រុមហ៊ុនមួយនេះបានបើកដំណើរការតាំងពីឆ្នាំ ១៩៣៨ មកម្លេះ ដែលមានដើមកំណើតលើទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង និងមកទល់បច្ចុប្បន្ននេះគ្រប់ផលិតផលរបស់ Samsung នៅតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោកផងដែរ។
អត្ថបទដោយ៖ ងួន ឃុនណា