ចំពោះទិន្ន័យដែលមានក្នុងទូរស័ព្ទ អ្នកណាក៏ខ្លាចបាត់បងដែរជាពិសេសគឺនៅពេលដែលយកទៅទុកធ្វើជាច្រើនថ្ងៃនៅកន្លែងជាងជួសជុលតែម្តង តែមិនមែនមានន័យថាគ្រប់ជាងទាំងអស់សុទ្ធតែមិនល្អនោះទេ។ ជាមួយនឹងការព្រួយបារម្ភរបស់អ្នកប្រើប្រាស់បែនេះ ធ្វើឱ្យ Samsung បញ្ចេញមុខងារមួយឈ្មោះថា Repair Mode ។
ដោយយោងទៅតាមការចុះផ្សាយរបស់ Sam Mobile បានបង្ហាញថា នៅពេលដែលអ្នកប្រើប្រាស់បើកមុខងារ Repair Mode មួយនេះគឺធ្វើឱ្យទិន្នន័យក្នុងទូរសស័ព្ទរបស់អ្នកអាចធានាបាននូវសុវត្ថិភាពបើទោះបីជាស្ថិតក្នុងការជួសជុលរបស់ជាងក៏ដោយ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ អ្នកប្រើប្រាស់អាចមានសិទ្ធក្នុងការជ្រើសរើសទិន្នន័យណាមួយដែលខ្លួនចង់បង្ហាញថែមទៀតផង។
ចំពោះមុខងារ Repair Mode នេះ នៅពេលដែលអ្នកបើកវា នោះទូរស័ព្ទរបស់អ្នកនឹងធ្វើការ Reboot បន្ទាប់ពី Reboot រួចគឺគ្នានរនាម្នាក់អាចចូលទៅមើលទិន្នន័យរបស់អ្នកបានទេ មិនថា រូបភាព សារ ឬគណនីផ្សេងៗនោះទេ ដោយបន្សល់ទុកតែកម្មវិធីដើមដែលជាប់មកជាមួយទូរស័ព្ទតែប៉ុណ្ណោះ។ ម្យ៉ាងទៀតបើចង់ប្តូរទៅកាន់របៀបដើមវិញគ្រាន់តែ Reboot ម្តងទៀតជាមួយនឹងលេខកូដដែលអ្នកបានដាក់ជាការស្រេច។
គូសបញ្ជាក់ផងដែរថា សម្រាប់មុខងារ Repair Mode មួយនេះគឺនឹងមានវត្តមាននៅលើការអាប់ឌែតថ្មីនៅលើ Galaxy S21 Series ឬម៉ូឌែលក្រោយទៀត។
អត្ថបទដោយ៖ រិន មករា