បច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung កំពុងតែសម្រុកធ្វើទីផ្សារខ្លាំងទៅលើប្រភេទទូរស័ព្ទបត់របស់ខ្លួនដូចជា Galaxy z fold និង Galaxy z flip ជាដើម ហើយថ្មីៗនេះ Samsung បានធ្វើការជំនួបជាមួយនឹងតំណាងចែកចាយរបស់ខ្លួនដោយបង្ហាញជាមួយនឹងយុទ្ធសាស្រ្តដែលត្រៀមវាយលុកជាមួយនឹងទូរស័ព្ទបត់របស់ខ្លួន។
ក្នុងនោះផងដែរ Samsung បានធ្វើការបង្ហាញពីគោលជំហររបស់ខ្លួនថា ទីផ្សារទូរស័័ព្ទបត់របស់ Samsung នឹងអាចហក់ឡើងនូវ អត្រាបូករួមប្រចាំឆ្នាំ (Compound Annual Grow Rate) ដល់ 80% នៅក្នុងឆ្នាំ2025។ លើសពីនេះទៅ Samsung ក៏បានបន្ថែមទៀតថា ទីផ្សារអ្នកប្រើប្រាស់ទូរស័ព្ទ iPhone នៅកូរ៉េ ដែលមានអាយុចាប់ពី 20 ដល់ 30 ឆ្នាំ គឺពួកគេនឹងប្តូរទៅប្រើទូរស័ព្ទបត់វិញ ដែលមានអត្រាខ្ពស់ពី3-4ដង ពោលគឺច្រើនជាងពីមុនទៀត នេះបើយោងតាម TheElec។
ប្រភពដែដែលក៏បានបន្តថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung មួយនេះគឺរំពឹងថាអ្នកដែលប្រើប្រាស់ទូរស័ព្ទបត់ឡើងដល់90%និងធ្វើការទិញប្រភេទទូរស័ព្ទជាឧបករណ៍ប្រើប្រាស់ទីពីររបស់គេបន្ថែមទៀត។ ដោយឡែកបច្ចុប្បន្ននេះប្រភេទទូរស័ព្ទរបស់ Samsung គឺកាន់កាប់ចំណែកទីផ្សារតែ1%ប៉ុណ្ណោះក្នុងចំណោមទីផ្សារស្មាតហ្វូនសរុបទាំងអស់ តែ Samsung ក៏ជឿជាក់ថាវានឹងមានការពេញចិត្តពីអ្នកប្រើប្រាស់និងបន្តកើនឡើងជាលំដាប់។
យ៉ាងណាមិញ ក្រៅតែពីមានការក្តោបក្តាប់ទីផ្សារប្រភេទស្មាតហ្វូនបត់តែម្នាក់ឯង Samsung ក៏មានការរំពឹងទុកផងដែរថា Apple នឹងអាចចូលមកប្រឡូកក្នុងទីផ្សារមួយនេះដែរប៉ុន្តែនៅឆ្នាំ2024 តែ Samsung មិនរំពឹងថា Apple នឹងអាចបញ្ចេញទូរស័ព្ទបត់នោះទេ ពោលគឺ អាចនឹងចេញជាប្រភេទ Notebook និង tablet ជាដើម។
ហើយបើយោងទៅ 9to5mac ក៏បានឱ្យដឹងផងដែរថា វាមិនមែនជារឿងចម្លែកទេដែល Apple នៅតែរក្សាទម្រង់ផលិត iPhone បែបដដែល ព្រោះក្នុងមួយឆ្នាំៗ Apple បានធ្វើការដឹកចេញឧបករណ៍ប្រើប្រាស់របស់ខ្លួនចេញទៅក្រៅក្នុងចំនួនដ៏ច្រើន និងមានបញ្ហាខ្លះៗទៅលើការផ្គត់ផ្គង់ បច្ចេកវិទ្យានៅមានកម្រិតក៏ដូចជាមានតម្លៃថ្លៃផងដែរ ដែលធ្វើឱ្យ Apple មិនទាន់អាចបញ្ចេញស្មាតហ្វូនប្រភេទបត់បាន។
សម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ ប្រសិនបើ Apple បញ្ចេញទូរស័ព្ទបត់មកដើម្បីប្រកួប្រជែងជាមួយនឹង Samsung?
អត្ថបទដោយ៖ រិន មករា