មកចូលតាមទ្វាទៅវិញចេញតាមរបង! Samsung ចេញវីដេអូថ្មីទំនងផ្លែផ្កាឱ្យ Apple ទៀតហើយ
Makara Rin
NOVEMBER 4 2022
អេឡិចត្រូនិក
3 K views
1 min read

ម្តងហើយម្តងទៀត Samsung តែងតែធ្វើការឌឺដងទៅកាន់ Apple តាមរយៈការផ្សាយពាណិជ្ជកម្ម​ផ្សេងៗ ក្នុងនោះផងដែរកាលពីពេលដែល Apple ប្រកាសចេញ iPhone 14 Series ថ្មីៗ ក៏ខាង Samsung បញ្ចេញពាណិជ្ជកម្មមួយដើម្បីឌឺដងដល់ Apple ដែលមិនមានទូរស័ព្ទអេក្រង់បត់ដែរ។

ដោយឡែកថ្មីៗនេះ Samsung ក៏បានបន្តចេញពាណិជ្ជកម្មឌឺដងម្តងទៀតបែបទំនងជាបាញ់ចំៗទៅកាន់ Apple តែម្តង ដែលពាណិជ្ជកម្មនោះមានឈ្មោះថា “On The Fence” “នៅលើរបង” ដោយបានបង្ហាញពីបុរសម្នាក់បានឡើងអង្គុយលើរបង ដែលមើលទៅដូចជាឡើងតោងរបងចេញពីហាងរបស់ Apple អ៊ីចឹង។

បន្ទាប់មកក្នុងការផ្សាយពាណិជ្ជកម្មនោះបានបង្ហាញថា​ មានមនុស្សពីរនាក់ទំនងជាបុគ្គលិករបស់ Apple ដែលកាន់ទៅដោយ iPhone ទាំងពីរនាក់ បានធ្វើការហៅបុរសម្នាក់នោះឱ្យចុះពីលើរបងវិញដោយបាននិយាយថា “You can’t on the fence” ហើយបុសម្នាក់នោះបាននិយាយតបទៅវិញថា “But on the Samsung side, they have folding phone and epic camera” ដែលមានន័យថា គេកំពុងតែអង្គុយបែទៅរកហាងរបស់ Samsung ហើយបានសរសើរ Samsung ថា គេមានទូរស័ព្ទអេក្រង់បត់និងមានកាមេរ៉ាឡូយទៀត។

លើសពីនេះទៅទៀតបុរសម្នាក់នោះថែមទាំងនិយាយអូសទាញគេថែមទៀតផង ក្នុងការផ្សាយពាណិជ្ជកម្មនោះ។ ហើយចំពោះអត្ថន័យលម្អិតអ្នកទាំងអស់គ្នាអាចមើលវីដេអូពេញនៅខាងក្រោមបាន។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia