ចង់បានឡានថ្មីៗ​ ទំនើបៗ​​ និងមិនមានលក់នៅខ្មែរ​ កន្លែងលក់ឡាន៣​ នេះអាចពិចារណាបាន
Pheakdey Prem
FEBRUARY 19 2023
យានយន្ត
489 views
2 mins read

បច្ចុប្បន្ននេះសន្ទុះនៃអ្នកទិញឡានជិះ មានកំណើនកើនខ្លាំងខុសពីឆ្នាំមុនៗ ហើយប្រជាជនខ្មែរក៏បានយល់ដឹងពីឡាន និងដឹងពីសារ:សំខាន់នៃការប្រើប្រាស់ឡានច្រើន​​ ដូច្នេះទើបថ្ងៃនេះ Technology Cambodia​ សូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់នូវកន្លែងលក់ឡានដ៏ល្បី​ និងមានទំនប់ចិត្តខ្ពស់ ៣កន្លែង។

2

១ . Delux auto  :  ជាក្រុមហ៊ុននាំចូលឡានថ្មីៗ​ ទំនើបៗ​ និងមានតម្លៃថ្លៃ​​​ ដែលមានភាពល្បីល្បាញឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ។​ អ្វីដែលកាន់តែពិសេសជាងនេះ​​ កន្លែងលក់ឡាននេះ​មានបាននាំចូលឡានថ្មីៗ​ ដូចជាពពួកប្រេន​ឡាន Lexus ដែលទើបតែចេញលក់នៅទីផ្សារក្តៅៗ គឺកន្លែងមួយនេះនាំមកមុនគេបង្អស់ក្នុងស្រុងខ្មែរ​ ព្រោះថា​​ Delux Auto មានអាជ្ញប័ណ្ណនាំចូលឡានពពួកប្រេន Lexus ទាំងនោះ។

3

២ . Car Zone Cambodia : ជាកន្លែងផ្តល់សេវាកម្មទិញឡានពីក្រៅប្រទេស​ ក៏ដូចជាមានសេវាកម្មដេញថ្លៃឡានជាដើម។​ ភាគច្រើនកន្លែងគាត់ទទួលកម្មង់ឡានមួយទឹក​​​ ដែលមានគុណភាពខ្ពស់​ និងទទួលទិញឡានថ្មីៗ ឧទាហរណ៍ ដូចជា Toyota Pruis ស៊េរីឆ្នាំ២០២៣ ជាដើម។

1

៣ . Auto direct Us Cambodia : ជាកន្លែងលក់ឡានមួយទឹក និងថ្មីៗ ទំនើបៗ និងឡានប្រណិតៗ ដែលមានតម្លៃថ្លៃ នាំចូលមកពីសហរដ្ឋអាមេរិក។ កន្លែងលក់ឡាននេះដែរ មានឡានច្រើនប្រភេទ​ គ្រប់ម៉ូត​​ គ្រប់ម៉ាក សូម្បីឡានប្រភេទ​ Hyundia ioniq 5 ឬ ioniq 6 ក៏មានលក់នៅកន្លែងនេះដែរ។

អត្ថបទដោយ៖ ព្រឹម ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia