ចង់ជិះរថភ្លើងទៅលេងសមុទ្រ ខ្លាចកក់សំបុត្រមិនទាន់គេ អាចកក់កៅអី ឬ Booking នៅលើវេបសាយនេះបាន
ផែន ផាន់ណា
SEPTEMBER 26 2023
ឌីជីថល
235 views
1 min read

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែខាងមុននេះ មានបងប្អូនខ្មែរជាច្រើន កំពុងតែត្រៀមដំណើរកំសាន្តទៅតាមតំបន់ទេសចរណ៍ច្រើនកន្លែង ដែលខ្លួនពេញចិត្ត ខណៈការធ្វើដំណើរបច្ចុប្បន្នកាន់តែមានភាពលឿនរហ័ស តួយ៉ាងដូចជាការជិះលើផ្លូវល្បឿនលឿនជាដើម។

យ៉ាងណាមិញប្រជាជនខ្មែរយើង ក៏នៅតែបន្តជិះរថភ្លើងទៅតាមបណ្ដាខេត្តមួយចំនួនដដែល ពោលគឺការជិះរថភ្លើង សម្រួលដល់សណ្ដាប់ធ្នាប់កាន់តែល្អប្រសើរ បូករួមទាំងការចាប់យកបទពិសោធន៍ថ្មីលើការជិះរថភ្លើងនេះផងដែរ។ ថ្ងៃនេះ Technology Cambodia សូមណែនាំវេបសាយរបស់ក្រុមហ៊ុន royal group ដែលយើងអាចចូលទៅកក់សំសំបុត្ររថភ្លើងជិះទៅតាមបណ្ដាខេត្ត ដែលមានផ្លូវដែកឆ្លងកាត់។

វេបសាយ royalrailway.easybook.com គឺជាវេបសាយផ្លូវការរបស់ក្រុមហ៊ុន Royal សម្រាប់ឱ្យអ្នកដំណើរ ដែលចង់ធ្វើដំណើរកម្សាន្តដោយជិះរថភ្លើង អាចចូលទៅកក់សំបុត្រមុខបាន និងសម្រួលដល់ការធ្វើដំណើរទៅទិញដល់កន្លែង ហើយក៏ពុំចាំចាប់តម្រង់ជួរទិញសំបុត្រនាំតែចុកជើងនោះដែរ។

មិនមានអ្វីស្មុគស្មាញពេកទេ សម្រាប់ការកក់ លោកអ្នកគ្រាន់តែចូលទៅក្នុងវេបសាយខាងលើ រួចរើសថា តើអ្នកធ្វើដំណើរពីណាទៅណា។ ឧទាហរណ៍ដូចជាពីភ្នំពេញទៅកំពត, ព្រះសីហនុ,បាត់ដំបង, ពោសាតិ៍, តាកែវ, និងប្រទេសជិតខាងមួយមួយចំនួនទៀតជាដើម។

បន្ទាប់ពីជ្រើសរើសខេត្តរួច លោកអ្នកអាចកំណត់ថ្ងៃជិះរថភ្លើងបាន រួចបន្តជ្រើសរើសលេខកៅអី និងបង់លុយតាមរយៈគណនីធនាគារ ដូចជា Wing ជាដើម។ តោះសម្រាប់អ្នកមានគម្រោងចង់ធ្វើដំណើរដោយប្រើរថភ្លើង អាចចូលទៅកក់ឱ្យបានមុនគេ ប្រយ័ត្នគេយកអស់ណា៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia