សមជាឡានប្រណិតមែន! Rolls-Royce ទើបបញ្ចេញឡានម៉ូដែលថ្មី មានផលិតតែ ៦២គ្រឿងប៉ុណ្ណោះ   
Pheakdey Prem
MAY 31 2023
យានយន្ត
496 views
1 min read

ថ្មី​​​​ៗនេះ​ ក្រុម​ហ៊ុន​ Rolls-Royce ទើប​​តែ​បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី​​​​​​​ប្រភេទ​​ SUV ​​​​​​​​ហើយ​​​​​​រថយន្ត​នេះ​​​នៅ​​លើ​ពិភព​លោក​មាន​​តែ​ ៦២គ្រឿង​​ប៉ុណ្ណោះ​​​​​​​ ​​អ្វី​ដែល​​​​​ធ្វើ​​រថយន្តនេះ​មាន​លក្ខណ:​​​ពិសេស​​​​​​ខុស​ប្លែក​ពី​​ម៉ូដែល​ផ្សេង​​ៗ គឺ​ទៅ​លើ​ពណ៌​​​​​ខៀវ​លាយ​​ខ្មៅ​ Stardust Blue យ៉ាងស្រស់​ស្អាត​​។​​

Rolls Royce Cullinan Black Badge Blue Shadow Private Collection (1)

​​​​បើ​យោងតាម​​​គេហទំព័រ​ Motor1.com បាន​ឲ្យដឹងថា ក្រុម​ហ៊ុន​ Rolls-Royce បាន​បញ្ចេញ​​​​​រថយន្ត​​​​​ម៉ូដែល​ថ្មី ​ដែល​មាន​​ឈ្មោះពាក្យ​​ថា​ Rolls-Royce Cullinan Black Badge Blue Shadow Private Collection ​ហើយ​រថយន្ត​នេះ​ដែរ​ ត្រូវ​បាន​​ឌី​ហ្សាញ​​យ៉ាងពិសេស​​​​ដោយ​ដៃមនុស្ស​ផ្ទាល់​​​​​ ដើម្បី​ធ្វើ​ឲ្យ​លម្អិត​នូវ​​គុណ​ភាព​ និង​ប្រណិត​ភាព​របស់​រថយន្ត​​​។​

Rolls Royce Cullinan Black Badge Blue Shadow Private Collection

​​​​​​​​​​​សម្រាប់​​និមិត្ត​សញ្ញា​​ Spirit ​ត្រូវ​បាន​​ជ្រើស​រើស​នូវពណ៌ខៀវ​​​​​​​​​ងងឹត​ ​​ដែល​មាន​ឈ្មោះ​ថា​​​ Spirit of Ecstasy ព្រម​ទាំង​គេ​បាន​ឆ្លាក់អក្សរ​ Blue Shadow នៅ​លើ​​ Spirit នោះ​ផងដែរ​។​ ​នៅ​ផ្នែក​ខាង​ក្នុង​​​លើ​ដំបូល​រថយន្ត​​ ​​​​​លំហ​អវកាស​​ដែល​មាន​ផ្កាយ​​ស​​​​ចំនួន​ ៧៩៩គ្រាប់​ និង​​ផ្កាយ​ខៀវ​ចំនួន​ ៣៨៤គ្រាប់​​ ហើយ​ការ​ដេរ​នេះ​​គឺ​ត្រូវ​ប្រើ​ដៃ​មនុស្ស​ទាំងស្រុង​។​

Rolls Royce Cullinan Black Badge Blue Shadow Private Collection (3)

​​ចំណែក​​កៅ​អី​​​​របស់​រថយន្ត​នេះវិញ​ ជា​ប្រភេទ​ស្បែក​​ដែល​មាន​គុណ​ភាព​ខ្ពស់​បំផុត​​ ​​​រាល់​ថ្នេរ​នីមួយ​ៗ​គឺ​ដេរ​ដោយ​ដៃ​ផងដែរ​ ​ហើយ​នៅតាម​កោអី​​ទាំងអស់​​មាន​​រន្ធ​​​​​តូច​ចំនួន​ ៧៥០០០​​​​ ​​​​ដើម្បី​​ឲ្យ​ខ្យល់​ចេញ​​ចូល​​​។​ ​សម្រាប់​បន្ថែម​​​​​​​​​​​ខាង Rolls-Royce មិន​ទាន់​បញ្ចេញ​​​​​​​នៅ​ឡើយ​​ទេ​ ​ដូច្នេះ​​​ប្រសិន​​​មាន​​​ព័ត៌មាន​​​​​​ថ្មី​ ​​​ពួក​យើង​នឹង​​​​​​ជូន​ដំណឹង​​​បន្ថែម​​ទៀត​៕

Rolls Royce Cullinan Black Badge Blue Shadow Private Collection (5)

Rolls Royce Cullinan Black Badge Blue Shadow Private Collection (4)

 

​អត្ថបទ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia