គួរជឿទេ? ឡានដែលមានរូបរាងសាមញ្ញបែប​នេះ​ មានតម្លៃរហូតដល់ ៣០លានដុល្លារឯណោះ
Pheakdey Prem
JULY 8 2022
យានយន្ត
269 views
2 mins read

បើនិយាយ​ដល់​​រថយន្ត​អគ្គិសនី​​​ដែល​ល្បី​ជាងគេ​​​គឺ​ក្រុមហ៊ុន​​ Tesla  តែ​​បើ​និយាយ​ដល់​រថយន្តមាន​ភាពប្រណិត និងមាន​តម្លៃថ្លៃថែមទៀត​នោះ​​គឺគេចមិន​ផុត​​ពី​ក្រុម​ហ៊ុន​ Rolls-Royce​​​​​​​ នោះទេ ប្រេន​ម៉ាកយីហោ​ល្បីនេះ​​​​​​​​​ត្រូវបាន​​ជ្រ​ក​​ក្រោម​ម្លប់ក្រោម​​ហ៊ុន​​ BMW Group មាន​អាយុ​កាល​ ១០០ឆ្នាំ​ ដែលមាន​​យីហោ​​​ ២​ផ្សេងទៀត គឺ​ BMW  និង​ MINI ។​

Rolls-Royce Boat Tail static front view

Rolls-Royce Boat Tail rear three quarters roof down

បើយោងតាម​ការចុះផ្សាយរបស់គេហទំព័រ Forbes បានឲ្យដឹងថា ​ នៅថ្ងៃ​ទី ២៧​ ខែឧសភា ឆ្ន២០២២ ​ក្រុមហ៊ុន​  Rolls-Royce ​បាន​​បង្ហាញ​​នូវ​រថយន្តថ្មី​​​​​​តម្លៃ ៣០លាន​ដុល្លារ​​​​ នៅបឹង​​ Como​ ​​ក្នុងកម្ម​វិធី Concorso d’Eleganza Villa d’Este 2022​​ ជាកម្មវិធី​​​​តាំងបង្ហា​ញ​រថយន្ត​ដ៏ប្រណិត​​ៗអស្ចារ្យ​ជាគេបង្អស់​ជាងគេ​ ក្នុងនោះមានតែ Rolls-Royce Boat Tail គឺមាន​តម្លៃថ្លៃ​ជាងគេ​ ។

Rolls-Royce Boat Tail studio front end

Rolls-Royce Boat Tail rear hatch detail

​​​​​​មូល​ហេតុ​ដែលធ្វើ​ឲ្យរថយន្ត​ Rolls-Royce Boat Tail  មាន​តម្លៃថ្លៃបែបនេះគឺ​ដោយ​សារ​​​​វា​មិន​មែនផលិត​ដោយដៃម៉ាស៊ីន​នោះទេ​ គឺប្រើ​ដៃ​មនុស្ស​​​​រចនា​​សុទ្ធសាទ លើកលែង​តែ​តួ​រ​​ថយន្ត គ្រឿងម៉ាស៊ីន​ និង​​​គ្រឿងអេឡិចត្រូនិក​មួយ​ចំនួន ។​​​ ​​​​ចំណុចគួរឲ្យចាប់អារម្មណ៍​​នោះ​​​​​​គឺ​ត្រង់​​​កន្ទុយ​ផ្នែក​ខាងក្រោយ ដែ​ល​វា​មាន​​ទ្វារសម្រាប់ លក្ខណ:ដូចជាស្រាប​​សត្វ​​​​​រុយ​ ក្នុងឃ្លុបនោះជាកន្លែងដាក់​សម្ភារ:​ផ្ទះបាយ​ ដូចជាដាក់​​ចាន​​​​ស្រាបព្រា​​​ ដែលត្រូវបាន​ផលិតជាពិសេស​​ចេញ​​ពីក្រុមហ៊ុន​​ Rolls-Royce ផ្ទាល់​ ។

Rolls-Royce Boat Tail rear three quarters

ចំណែក​​​ម៉ាស៊ីន​​​​​​​​ Rolls-Royce Boat Tail ត្រូវបាន​បំពាក់​ជាមួយ​​ម៉ាស៊ីនចំណុះ​ ៦.៧៥ លីត្រ​ ​Twin-Turbo ដែលមានស៊ីឡាំង​ ១២ ​។​​

Rolls-Royce Boat Tail overhead view

អត្ថបទដោយ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia