ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសជប៉ុនមកពីសាកលវិទ្យាល័យតូក្យូ បង្កើតបានរ៉ូបូតមួយ ដែលមានសមត្ថភាពអាចបកចេកបានមួយផ្លែ ប្រើពេលតែ៣នាទី។ រ៉ូបូតនេះអាចបកចេកបានយ៉ាងស្អាត និងមិនធ្វើឱ្យប៉ពាល់ទៅដល់សាច់ចេកខាងក្នុង ឬអាចនិយាយបានថា អាចបកបានស្អាតមិនចាញ់មនុស្សឡើយ។
រ៉ូបូតបកចេកនេះ បានប្រើប្រាស់នូវបច្ចេកវិទ្យា Machine Learning ដើម្បីបង្រៀនមនុស្សយន្តឱ្យធ្វើត្រាប់តាមមនុស្ស។ រូបរាងរបស់រ៉ូបូតនេះ ត្រូវបានធ្វើឡើង ដោយមាន2 ស្រួលគៀប ដែលវាអាចចាប់កាន់របស់របរជុំវិញខ្លួនបានយ៉ាងងាយ តាមការបញ្ជាពីមនុស្ស នេះបើយោងតាមការចុះផ្សាយរបស់ fossbytes។
នៅក្នុងការបកចេកមួយផ្លែ រ៉ូបូតនេះត្រូវចំណាយពេលយ៉ាងហោចណាស់ ៣នាទី ទើបបានមួយផ្លែ ប៉ុន្តែវាមានភាពត្រឹមត្រូវ ៥៧% មិនចាញ់មនុស្សប៉ុន្មានទេ។ យ៉ាងណាមិញនេះគឺជាសមិទ្ធផលមួយយ៉ាងធំធេង ដែលអ្នកស្រាវជ្រាវជប៉ុនបានផលិតឡើង ព្រោះកន្លងមក រ៉ូបូតពិបាកក្នុងការបកចេញណាស់ ពោលគឺទម្រាំបានចេកមួយផ្លែ ចេកនោះត្រូវខូចស្ទើរ ១០០% ទៅហើយ។
អត្ថបទដោយ៖ ផែន ផាន់ណា