https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ឆែកម៉ាស៊ីនឡាន ដឹងថាត្រូវបង់ពន្ធប៉ុន្មានហើយ! តោះមកដឹងតម្លៃពន្ធផ្លូវត្រូវបង់ទៅតាមទំហំស៊ីឡាំង និងឆ្នាំផលិត
Pheakdey Prem
JUNE 1 2023
យានយន្ត
7 K views
2 mins read

ថ្មី​ៗ​នេះ​ អគ្គនាយកដ្ឋានពន្ធដារ បាន​ប្រកាស​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០២៣​ ដោយ​ ចាប់ពី​ថ្ងៃទី០១​ ខែមិថុនា ដល់ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ អាស្រ័យ​ហេតុ​​​នេះ យោង​តាម​​ឧបសម្ព័ន្ធ​ II ស្តី​ពី​ការកំណត់​ប្រាក់​ពន្ធតាម​ទំហំ​ស៊ី​ឡាំងរបស់​រថយន្ត​ទេស​ចរណ៍ បាន​ឲ្យ​ដឹងថា​​ ​​ការ​បង់​ពន្ធ​​ផ្លូវ​​សម្រាប់​យានយន្ត​​គ្រប់​ប្រភេទ​ គេវាស់​លើ​​​​​​ទំហំ​​ស៊ី​ឡាំង​​ម៉ាស៊ីនគិតជា (​ សេសេ ឬ​ ស.ម ) និង​​ឆ្នាំដែល​រថយន្ត​ផលិត​​​​ ​ដូចខាងក្រោម​៖

​១. រថយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ដល់ ១៥០០សេសេ(​រថយន្ត​​ដែល​មាន​​ម៉ាស៊ីន​​ចំណុច​ ១,៥លីត្រ ចុះ​ក្រោម​)

ចំពោះ​ឆ្នាំ​ផលិត​ដល់ ៥ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១៥ម៉ឺន​រៀល

ចំពោះឆ្នាំ​ផលិត​លើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១០ម៉ឺនរៀល

ចំពោះឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធចំនួន ៨ម៉ឺនរៀល (ឧទាហរណ៍​ ដូចជា Toyota Prius ​​2005 ​ចំំណុះ​ម៉ាស៊ីន 1.5L)

២. រថយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​លើសពី ១៥០០​សេសេ ដល់ ២០០០​សេសេ (​រថយន្ត​​ដែល​មាន​​ម៉ាស៊ីន​​ចំណុច​ ២,0លីត្រ ចុះ​ក្រោម​)

  • ចំពោះឆ្នាំ​ផលិតដល់ ​៥ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ២០​ម៉ឺន​រៀល
  • ចំពោះឆ្នាំ​ផលិត​លើស​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១៥ម៉ឺន​រៀល
  • ចំពោះឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១០ម៉ឺន​រៀល (ឧទាហរណ៍ Toyota Corolla 2003 មាន​ម៉ាស៊ីន 1.8L)

៣. រថយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ២ពាន់សេសេ ដល់ ២៩០០សេសេ(​រថយន្ត​​ដែល​មាន​​ម៉ាស៊ីន​​ចំណុច​ ២,៩លីត្រ ចុះ​ក្រោម​)

  • ចំពោះឆ្នាំ​ផលិត​ដល់ ៥​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៦០ម៉ឺនរៀល
  • ចំពោះឆ្នាំ​ផលិត​លើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៤០ម៉ឺនរៀល
  • ចំពោះឆ្នាំ​ផលិត​លើសពី ១០ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ២៥ម៉ឺនរៀល

៤. រថយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​លើស​ពី ២៩០០​សេសេ ដល់ ៤ពាន់​សេស(​រថយន្ត​​ដែល​មាន​​ម៉ាស៊ីន​​ចំណុច​ ៤,0លីត្រ ចុះ​ក្រោម​)

  • ចំពោះឆ្នាំ​ផលិត​ដល់ ៥​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១,៦លានរៀល
  • ចំពោះឆ្នាំ​ផលិត​លើស​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១លានរៀល
  • ចំពោះឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៦០ម៉ឺនរៀល (ឧទាហរណ៍ រថយន្ត​មាន​ម៉ាស៊ីន V6)។

៥. រថយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ៤ពាន់សេសេឡើងទៅ (​រថយន្ត​​ដែល​មាន​​ម៉ាស៊ីន​​ចំណុច​ ៤,0លីត្រ ឡើងទៅ​​)

  • ចំពោះឆ្នាំ​ផលិត​ដល់ ៥​ឆ្នាំ ត្រូវ​បង់ពន្ធ​ចំនួន ២លានរៀល
  • ចំពោះឆ្នាំ​ផលិត​លើសពី ៥ឆ្នាំ ដល់ ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ១,២លានរៀល
  • ចំពោះឆ្នាំ​ផលិត​លើសពី ១០​ឆ្នាំ ត្រូវបង់​ពន្ធ​ចំនួន ៨០​ម៉ឺនរៀល៕

6477f6e13bf88 1685583540 Large

អត្ថបទ៖ ព្រឹម​ ភក្តី​​​​

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth