យោងតាមអនុក្រឹត្យស្ដីពីការដាក់អោយអនុវត្តពន្ធគយលើទំនិញនាំចូលពីអាមេរិកដែល ចេញសេចក្ដីប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃសុក្រទី ០៨ ខែសីហា ២០២៥ នេះបានអោយដឹងថា រថយន្តដែលនាំចូលពីប្រទេសផ្សេងមកកាន់ទីផ្សារអាមេរិក កំពុងមានវត្តមានចរាចរណ៍នៅទឹកដីអាមេរិក ឬក៏រថយន្តមានដើមកំណើតនៅប្រទេសផ្សេងតែមានរោងចក្រផលិតនៅអាមេរិក គឺមិនទទួលបាននូវការអនុគ្រោះពន្ធ ០ ភាគរយ សម្រាប់ការនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាឡើយ ពោលគឺរថយន្តដែលទទួលបាននូវការអនុគ្រោះពន្ធ ០ ភាគរយ ដាច់ខាតគឺជារថយន្តដែលមានដើមកំណើតនៅអាមេរិក និងជាប្រភេទរថយន្តថ្មីខ្លាញ់គោ។
ក្រោយពីការចេញសេចក្តីប្រកាសពន្ធគយថ្មីរួចមក ដោយយោងតាមសេចក្តីជូនដំណឹងអំពីសន្និសីទសារព័ត៌មានស្តីពី «តម្លៃថ្មីសម្រាប់រថយន្តនាំចូលពីសហរដ្ឋអាមេរិក» នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ RMA Cambodia នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨ ព្រឹក ថ្លែងដោយលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ជម្រាបជូនសាធារណៈជនថា សម្រាប់រថយន្ត Ford F-150 Raptor គឺទទួលបាននូវការបញ្ចុះរហូតដល់ទៅ ២ ម៉ឺនដុល្លារ បន្ទាប់ពីចាប់ផ្ដើមនូវការអនុវត្តពន្ធថ្មី ០ ភាគរយសម្រាប់ទំនិញនាំចូលពីអាមេរិក។ ក្នុងនោះផងដែរក៏មានម៉ាកយីហោរថយន្តផ្សេងទៀតដែលស្ថិតក្រោម RMA Cambodia ដែលទទួលបានការអនុគ្រោះពន្ធសូន្យភាគរយផងដែរ មានដូចជា៖
- តម្លៃថ្មីរថយន្ត Ford F-150 Raptor= 169,000$ ចុះសល់ត្រឹមតែ 149,000$
- តម្លៃថ្មីរថយន្ត Ram1500 Rebel របស់ RMA ដែលនាំពីអាមេរិក តម្លៃកាលពីមុន 109,000$ ឥឡូវសល់ត្រឹមតែ 96,900$
- តម្លៃថ្មីរថយន្ត Jeep Wrangler rubicon របស់ RMA ពីអាមេរិក តម្លៃកាលពីមុន 107,000$ ឥឡូវសល់ត្រឹមតែ 97.900$
គូសបញ្ជាក់ផងដែរថាសម្រាប់ម៉ូឌែល Ford F150 Raptor និងម៉ាកយីហោដែលបានរៀបរាប់ខាងលើ គឺមានដើមកំណើតនៅអាមេរិក ផលិតនៅអាមេរិកមួយរយភាគរយ និងខាងលើនេះគឺតម្លៃសម្រាប់រថយន្តដែលនាំចូលពីអាមេរិក។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ទិញរថយន្ត Ford សូមទាក់ទងទៅកាន់ Ford Cambodia សម្រាប់ព៌ត័មានលម្អិតបន្ថែម សូមទំនាក់ទំនងទៅកាន់ផ្នែកលក់៖ 078 333 748, 016 333 785។