ចំពោះវិធីសាស្រ្តក្នុងការលុបផ្ទៃក្រោយនៃវីដេអូ ឬហៅថា Video Background គឺមានច្រើនរបៀបនិងច្រើន Software ផងដែរ ហើយអ្វីដែលគេពេញនិយមនោះគឺ ការថតវីដេអូដោយប្រើជាមួយនឹង Green Screen នៅផ្ទៃខាងក្រោយព្រោះវាងស្រួលក្នុងលុបចោល។ ប៉ុន្តែប្រសិនបើវីដេអូអ្នកថតវីដេអូធម្មតាគឺពិបាកក្នុងការលុបផ្ទៃ Background ចោលណាស់។
ហើយថ្ងៃនេះ ចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបក្នុងការលុបផ្ទៃBackground ចេញពីវីដេអូដោយមិនចាំបាច់ប្រើប្រាស់ Green Screen ជាមួយនឹងមុខងារមួយដែលមាននៅក្នុងកម្មវិធីកាត់វីដេអូ CapCut ទាំងនៅលើទូរស័ព្ទដៃនិងកុំព្យូទ័រ។ ដូច្នេះសម្រាប់អ្នកមិនទាន់បានដឹងអាចចូលមើលពីរបៀបប្រើដូចខាងក្រោមបាន។
ទូរស័ព្ទ
- ចូលទៅកាន់ CapCut រួចចុចលើពាក្យ New project
- បញ្ចូលវីដេអូណាមួយដែលអ្នកចង់ធ្វើការលុប Background
- បន្ទាប់ពីបញ្ចូលរួចហើយចុចលើពាក្យ Edit រួចចុចលើពាក្យ Cutout
- ហើយវានឹងបង្ហាញមុខងារ ៣ គឺ Remove Background, Customized cutout និង Chroma key ដូច្នេះយើងរើសយកពាក្យ Remove Background ដើម្បីឲ្យវាធ្វើលុបដោយស្វ័យប្រវិត្តិ។
- ពេលវាលុបហើយវានឹងចេញផ្ទៃខ្មៅនៅពីក្រោយ ដូច្នេះអ្នកអាចដាក់អ្វីចូលដើម្បីបង្ហាញនៅពីក្រោយក៏បានដែរ។
កុំព្យូទ័រ
- ចូលទៅកាន់ CapCut រួចចុលើពាក្យ New project ហើយបញ្ចូលវីដេអូ
- បន្ទាប់មកចុចលើពាក្យ Cutout នៅខាងស្តាំផ្នែកខាងលើ រួចចុចលើពាក្យ Auto cutout ជាការស្រេច
- រង់ចាំបន្តិចវានឹងធ្វើការលុបស្វ័យប្រវត្តិតែម្តង ជាពិសេសគឺលុបបានស្អាតថែមទៀតផង
ដូច្នេះ សម្រាប់ការប្រើប្រាស់មុខងារ Cutout នៅក្នុង CapCut គឺលែងជាផលលំបាកសម្រាប់បងប្អូនទាំងគ្នាទៀតហើយ ពោលគឺយើងអាចធ្វើការផ្ទៃក្រោយនៃវីដេអូបានលឿនៗ រហ័សទាន់ចិត្ត អាច Export ចេញបានដល់កម្រិត 4K ថែមទៀតផង។
អត្ថបទដោយ៖ រិន មករា