ដើម្បីលែងពិបាកស្មុគស្មាញច្រើនក្នុងការផ្តាច់វេបសាយ ឬកម្មវិធីខាងក្រៅ (Third-Party Apps) ដែលបានភ្ជាប់ ឬទទួលសិទ្ធិចូលប្រើប្រាស់ គណនី Email របស់អ្នកអាចធ្វើតាមវិធីងាយៗដូចខាងក្រោម៖
១./ វិធីផ្តាច់កម្មវិធីដែលភ្ជាប់ជាមួយ Google Account (Gmail)

២./ ស្វែងរកកម្មវិធីដែលមានសិទ្ធិចូលប្រើ (Third-party access)
- អូសចុះក្រោមរហូតដល់ផ្នែក Third-party apps with account access
- ចុចលើ Manage third-party access
៣./ ផ្តាច់សិទ្ធិចូលប្រើ (Remove Access)
- អ្នកនឹងឃើញបញ្ជីឈ្មោះកម្មវិធី និងវេបសាយទាំងអស់ដែលអ្នកធ្លាប់បានចុច Sign in with Google ឬអនុញ្ញាតឱ្យចូលប្រើទិន្នន័យរបស់អ្នក
- រកមើលកម្មវិធីដែលអ្នកលែងប្រើ ឬកម្មវិធីដែលអ្នកសង្ស័យ
- ចុចលើឈ្មោះកម្មវិធីនោះ ហើយបន្ទាប់មកចុចលើប៊ូតុង Remove Access ឬ Delete connection
- បញ្ជាក់ការផ្តាច់ Confirm

គូសបញ្ជាក់ផងដែរថា នៅពេលដែលអ្នកដកសិទ្ធិចូលប្រើ កម្មវិធីនោះនឹងលែងអាចចូលប្រើទិន្នន័យថ្មីពីគណនី Google របស់អ្នកបានទៀតហើយ។ ក្នុងករណីបើសិនជាកម្មវិធីនោះអ្នកបានយកទិន្នន័យចាស់ទៅរក្សាទុក អ្នកអាចនឹងត្រូវទាក់ទងពួកគេដោយផ្ទាល់ដើម្បីស្នើសុំលុបទិន្នន័យនោះចេញ។
