កុំទុកពេលចោល! ចប់ទី ១២ ហើយចង់ចេះប្រើកុំព្យូទ័រឲ្យស្ទាត់ អាចរៀនតាមឆានែលខ្មែរ ១​ នេះឆាប់ចេះ
Khunna - ឃុនណា
DECEMBER 2 2025
គន្លឹះល្អៗ
1.1 K views
2 mins read

ការរៀនកំព្យូទ័រគឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ។ ចំណេះដឹងអំពីកំព្យូទ័រមិនត្រឹមតែជាជំនាញមួយបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជា តម្រូវការជាមូលដ្ឋាន ស្ទើរគ្រប់វិស័យការងារទាំងអស់ ចាប់ពីការិយាល័យ រហូតដល់ឧស្សាហកម្មឯកទេស។

Jgvy

ការយល់ដឹងអំពីរបៀបប្រើកម្មវិធីទូទៅ (ដូចជា Microsoft Office, Word, Excel, Power Point) ការស្វែងរកព័ត៌មានតាមអ៊ីនធឺណិត និងការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល អាចជួយបង្កើន ផលិតភាព ក្នុងកិច្ចការប្រចាំថ្ងៃ ធ្វើឱ្យការប្រាស្រ័យទាក់ទងកាន់តែ មានប្រសិទ្ធភាព និងអាចបើកទ្វារឱកាសការងារថ្មីៗជាច្រើនទៀត។

១១១១

យ៉ាងណាមិញប្រសិនបើអ្នកទាំងអស់គ្នាជាសិស្សនិសិត្សដែលទើបតែចប់ទី ១២​ ឬជានិស្សិតសាកលវិទ្យាល័យដែលកំពុងតែស្វែងរកប្រភពសិក្សាកំព្យូទ័រ អាចមកស្គាល់ឆានែលយូធូបខ្មែរមួយនេះដែលមានឈ្មោះថា Rean Computer 101 ដែល ReanComputer101 បង្កើតឡើងដើម្បីជាជំនួយដល់ការរៀនបន្ថែម ក្នុងនោះមានដូចជា Microsoft Office - Word, Excel និង PowerPoint និង Photoshop, illustrator, Network Concept, Database SQLជាមួយនិងគន្លឹះការប្រើប្រាស់កុំព្យូទ័រជាច្រើនទៀតផងដែរ។

Capture.jpg៣៣

Capture.jpgរវងេ

គូសបញ្ជាក់ផងដែរថា ការចាប់ផ្តើមដោយការស្វែងយល់ពី ប្រព័ន្ធប្រតិបត្តិការ (Operating System) ដូចជា Windows macOS ដោយរៀនពីរបៀបគ្រប់គ្រង File, Setting មូលដ្ឋាន, និងរបៀបដំឡើងឬលុបកម្មវិធី។ បន្ទាប់មក គួរតែសាកល្បងប្រើប្រាស់ កម្មវិធីស្នូលសំខាន់ៗ ដូចជា កម្មវិធីរុករកគេហទំព័រ (Browser), កម្មវិធី Office Suite, និងឧបករណ៍សម្រាប់កែរូបភាពឬវីដេអូ ដើម្បីយល់ពីតួនាទីរបស់ពួកវានៅក្នុងការងារប្រចាំថ្ងៃ។ កុំខ្លាចក្នុងការចុច រុករកម៉ឺនុយ (Menu) និងប្រើប្រាស់ មុខងារជំនួយ (Help Feature) ឬស្វែងរក មេរៀនខ្លីៗតាម YouTube នៅពេលជួបបញ្ហា។ ការអនុវត្តន៍ជាប្រចាំនូវមុខងារថ្មីៗ និងការដោះស្រាយបញ្ហាតូចតាចដោយខ្លួនឯង នឹងជួយពង្រឹងការយល់ដឹងរបស់អ្នកអំពីរបៀបដែល PC ដំណើរការ និងអាចប្រើប្រាស់វាបានពេញលេញ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia