ភ្នំពេញ, ថ្ងៃទី20 ខែមេសា ឆ្នាំ2025 - MSI បានបញ្ចេញឧបករណ៍លេងហ្គេមថ្មី Claw 8 AI+ ដែលមានការរចនាកាន់តែជាពិសេសជាមួយនឹងការកាន់ហឹបណែនល្អនៅលើតួខ្លួនរបស់ Claw 8 AI+ A2VM ថ្មីស្រឡាងនេះ។ វាដំណើរការដោយ Intel® Core™ Ultra 7 processor (Series 2) ចុងក្រោយបង្អស់ ដើម្បីបង្កើនប្រសិទ្ធភាព និងបំពាក់បច្ចេកវិទ្យា Intel® XeSS វាផ្តល់នូវដំណើរការដ៏អស្ចារ្យក្នុងការប្រើប្រាស់។ វាមានអេក្រង់ធំ 8 អ៊ីញ និងសមត្ថភាពថ្ម 80Whr ហើយសម្រាប់ Claw 8 AI+ គឺធានានូវបទពិសោធន៍អ្នកប្រើប្រាស់បានយ៉ាងទូលំទូលាយនិងគ្មានដែនកំណត់តែម្តង។ ក្នុងនោះផងដែរ Claw 8 AI+ ក៏បានបំពាក់នូវចំណុចពិសេសៗក៏ដូចជាការ Update ជាច្រើនផងដែរ៖
ជាមួយនឹងទិន្នន័យគំរូរាប់ពាន់ដែលប្រមូលបានពីជុំវិញពិភពលោក ឧបករណ៍លេងហ្គេម Claw គឺបានត្រូវបានរចនាឡើងតាមបែប ergonomic សម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងភាពជាក់លាក់។ ហើយត្រូវបានរចនាឡើងឱ្យសមនឹងការកាន់បែបធម្មជាតិនៃដៃរបស់យើងតែម្តង លើសពីនេះទៅទៀតវាក៏ផ្តល់នូវបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យសម្រាប់ដៃគ្រប់ទំហំតែម្តង។
ត្រូវបានរចនាឡើងវិញសម្រាប់ការប្រើប្រាស់ចល័ត ដំណើរការដោយ Intel® Core™ Ultra 7 processor 258V
តាមរយៈស្ថាបត្យកម្មដែលបានរចនាឡើងវិញនេះគឺផ្តោតលើប្រសិទ្ធភាពនៃថាមពលប្រើប្រាស់ ជាមួយនឹងប្រព័ន្ធដំណើរការ Intel® Core™ Ultra 7 processor 258V ចុងក្រោយបង្អស់ផ្តល់នូវដំណើរការកាន់តែប្រសើរឡើងក្នុងមួយវ៉ាត់ ជាពិសេសគឺប្រើប្រាស់ថាមពលទាបជាងមុន និង NPU ថ្មីសម្រាប់ការពន្លឿនទៅលើបច្ចេកវិទ្យា AI ឲ្យកាន់តែលឿន ។ មិនថាអ្នកចូលចិត្តលេងហ្គេម បង្កើតមាតិកា ឬធ្វើការងារច្រើនយ៉ាងខ្លាំងនោះទេ ឧបករណ៍មួយនេះគឺអាចដោះស្រាយកិច្ចការងារផ្សេងៗច្រើនក្នុងពេលតែមួយបាននិងមានប្រសិទ្ធភាពខ្ពស់ទៀតផង។
- ដំណើរការ GPU កើនឡើង 50%
- ដំណើរការ CPU កើនឡើង 27%
- ប្រសិទ្ធភាពប្រសើរជាងមុន 40%
- 47 NPU TOPS
- Intel® XeSS ជាមួយ Xe Super Sampling
ជាប្រភេទ Mini-PC ជាមួយបទពិសោធន៍ Copilot+ PC
រីករាយជាមួយ Claw 8 AI+ A2VM ដែលជាប្រភេទ mini-PC ដ៏ល្អមួយដោយប្រើប្រាស់ជាមួយនឹង Copilot នៅនឹងដៃដើម្បីលេងហ្គេម ហើយអាច ធ្វើការ និងបង្កើតអ្វីៗផ្សេងទៀតបានកាន់តែលឿននិងងាយស្រួលជាងមុន។
វាអស្ចារ្យតែអាចចល័តបាន
អ្នកអាចសប្បាយរីករាយក៏ដូចជាទទួលបានបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យបំផុតជាមួយនឹងកម្រិត Refresh Rate លើងអេក្រង់ហ្គេម 120Hz ទំហំ 8 អ៊ីញ 16:10 Golden Raito អាចជះពន្លឺចេញមកក្រៅបាន 500 nits កម្រិតប៉ះលើអេក្រង់ IPS ដែលអាចបញ្ចេញពណ៌បានច្បាស់ល្អ និងកាន់តែរលូន និងអាចគាំទ្រ VRRផងដែរ។
បច្ចេកវិទ្យា Cooler Boost HyperFlow
សម្រាប់ MSI Claw គឺបានធ្វើរចនាទៅលើប្រព័ន្ធទប់កម្តៅ intraflow ដែលវាផ្លាស់ប្តូរទិសដៅផ្នែកខ្លះនៃលំហូរខ្យល់ដើម្បីធ្វើឱ្យផ្នែកខាងក្នុងត្រជាក់ផងដែរ ដោយរក្សាសមាសធាតុទាំងអស់ឱ្យត្រជាក់ ដូច្នេះអ្នកអាចលេងហ្គេមកាន់តែយូរម៉ោងមិនបារម្ភរឿងក្តៅ។
ការរចនាទៅលើផ្នែក Software កាន់តែមានភាពងាយស្រួលប្រើ
MSI Center M ថ្មីនាំមកនូវការកែលម្អរូបរាងរបស់វាដើម្បីឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែល្អប្រសើ ជាពិសេគឺមុខងារ Quick Setting ជាមួយនឹងការរចនាថ្មីមើលមកកាន់តែងាយស្រួលក្នុងការចូលទៅប្រើប្រាស់។
បំពាក់ប៊ូតុង Hall Effect Analog Sticks & Triggers
វាបានបំពាក់មកជាមួយនឹងប៊ូតុង Hall Effect Analog Sticks & Triggers ដែលគេបង្កើតវាមកដើម្បីជួយសម្រួលទៅដល់អ្នកប្រើប្រាស់ក្នុងការពង្រីក ក៏ដូចជាប្រើលើមុខងារ Drift-Free ជាដើម។
តភ្ជាប់គ្មានដែនកំណត់
មិនបាច់បារម្ភទេ សម្រាប់ MSI Claw 8 AI+ គឺមានរន្ធជាប្រភេទ Thunderbolt™ 4 ចំនួន 2៖ ភ្ជាប់ទៅអេក្រង់ខាងក្រៅពេលកំពុងសាកថ្មក៏បាន ភ្ជាប់អេក្រង់ពីរក្នុងពេលតែមួយ ឬ GPU ខាងក្រៅសម្រាប់ថាមពលក្រាហ្វិកកាន់តែច្រើនក៏បាន។ បទពិសោធន៍ mini-PC គ្មានបញ្ហាជាមួយនឹងការតភ្ជាប់នោះទេ។
អាយុកាលថ្មល្អបំផុត
មិនបាច់ឈឺក្បាលរឿងលេងហ្គេមឆាប់អស់ថ្មដោយឧបករណ៍នេះគឺអាចលេងហ្គេមដ៏អស្ចារ្យជាមួយនឹងសមត្ថភាពថ្មខ្លាំង ហើយវាជាឧបករណ៍មួយដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពជួបនឹងដំណើរការខ្លាំងក្លា — លេងហ្គេមកាន់តែច្រើន ប្រើការសាកថ្មកាន់តែតិច ដោយអាចលេងហ្គេម 4 ម៉ោង និងចាក់វីដេអូ 1080p 28 ម៉ោង។
បទពិសោធន៍សំលេងដ៏អស្ចារ្យ
វាបានផ្តល់នូវការបញ្ចេញសំឡេងដ៏អស្ចារ្យនិងត្រឹមត្រូវសម្រាប់អ្នកលេងហ្គេម ដោយវាមាន Speaker 2 គ្រាប់ ទំហំ 2W លើសពីនេះទៅទៀតក៏ទទួលបានវិញ្ញាបនបត្រ Hi-Res Audio ផងដែរ។
បំពាក់មកជាមួយនឹង Wi-Fi 7
Wi-Fi 7 គឺបានផ្តល់នូវដំណើរការក្នុងកម្រិត multi-gigabit ដោយឈានដល់ល្បឿនកំពូលខ្ពស់បំផុត 5.8 Gbps លើការតភ្ជាប់ 5 និង 6GHz ។ ជាមួយនឹង bandwidth channel 320MHz វាផ្តល់នូវការកើនឡើងនូវ throughput យ៉ាងសំខាន់។ រីករាយនឹង latency 2ms ដ៏ទាបបំផុត និងបទពិសោធន៍គ្មានការរអាក់រអួលឆ្លងកាត់ links ជាច្រើន។ spectrum 6GHz ផ្តល់នូវសមត្ថភាពបន្ថែមសម្រាប់ដំណើរការប្រសើរឡើង។
កន្លែងផ្ទុកហ្គេមត្រូវបានពង្រីបន្ថែម
សូមអរគុណចំពោះ App Player ផ្តាច់មុខ MSI Claw គឺជាឧបករណ៍ handheld តែមួយគត់ដែលផ្តល់ជូននូវបណ្ណាល័យហ្គេមធំទូលាយបំផុត ដោយផ្តល់ជូនហ្គេមទាំងចំណងជើង Windows និងហ្គេមទូរស័ព្ទ Android ។
ព័ត៌មានបន្ថែមអំពី Spec និង តម្លៃ
- MSI Claw 8 AI+ មានតម្លៃ $899
- CPU: Intel® Core™ Ultra 7 258V /
- Graphic: Intel® Arc™ 140V GPU /
- RAM: 32GB LPDDR5x /
- Storage: 1TB Gen4 /
- Screen size: 8" 16:10 FHD+ (1920 x 1200), 120Hz Refresh Rate, Touchscreen, 100% sRGB(Typical),
- 500nits(Typical), IPS-Level panel