មកដល់កម្ពុជាហើយ! កំពូលកុំព្យូទ័រកម្លាំងខ្លាំងកប់ MSI Raider 18 HX AI បំពាក់ GPU ខ្លាំង RTX 5080
Makara Rin
APRIL 4 2025
PR
7 mins read

ភ្នំពេញ, ថ្ងៃទី៥ ខែមេសា​​​ ឆ្នាំ២០២៥ - MSI បានបញ្ចេញកំពូល Laptop ថ្មីដែលមានកម្លាំងខ្លាំង ការរចនាប្លែក កាន់តែទាក់ទាញស័ក្តិសមជាប្រភេទកុំព្យូទ័រ Gaming ដ៏មានអំណាចហើយវាមានឈ្មោះថា MSI Raider 18 HX AI។ អ្វីដែលធ្វើឲ្យកុំព្យូទ័រមួយនេះខ្លាំងគឺវាបានបំពាក់មកជាមួយនឹង CPU Intel® Core™ Ultra 9 processor 285HX និងប្រើប្រាស់ GPU NVIDIA® GeForce RTX™ 5080 ថែមទៀតផង ដើម្បីជួយពង្រឹងដល់ប្រសិទ្ធភាពការងារក៏ដូចជាកម្លាំងបញ្ជូនផ្នែក Graphic ឲ្យកាន់តែខ្លាំងជាងមុន។ ប្រើប្រាស់បច្ចេកវិទ្យា Overboost Ultra ដែលអាចផលិតកម្លាំងបានដល់ទៅ 260W ជាពិសេសគឺវាមានទំហំអេក្រង់ដល់ទៅ 18 អិញ ដែលអាចឲ្យអ្នកប្រើទទួលបទពិសោធន៍កាន់តែអស្ចារ្យ។

 01 Kv Banner 1940x600

សម្រាប់ MSI Raider 18 HX AI នេះគឺមានចំណុចពិសេសជាច្រើនដែលអាចឲ្យវាក្លាយខ្លួនជាកំពូល Laptop Gaming បាន៖

ដំណើរការក្នុងកម្រិត Desktop និងបំពាក់ CPU ជំនាន់ចុងក្រោយរបស់ Intel

វាបានត្រួសត្រាយផ្លូវថ្មីទៅលើកម្លាំងនៃការប្រើប្រាស់ឲ្យឈានទៅដល់កម្រិតថ្មីមួយទៀតពោលគឺការប្រើប្រាស់ស្ថាបត្យកម្មថ្មី P-core និង E-core ដែលអាចពង្រឹងទៅលើការកម្លាំងនៃការប្រើឲ្យកាន់តែខ្លាំងក្នុងកម្រិតថាមពល១វ៉ាត់ ក្នុងនោះផងដែរសម្រាប់ការបំពាក់ CPU Intel® Core™ Ultra 9 processor 285HX គឺវាអាចជួយឲ្យការលេងហ្គេមកាន់តែមានភាពត្រជាក់ កាន់តែស្ងាត់ល្អ រួមជាមួយនឹងដំណើរការវាកាន់តែខ្លាំង។

សម្រាប់ CPU ថ្មីនេះគឺមានដល់ទៅ 24 Cores រួមមាន 8 P-Cores និង 16 E-Cores ដែលវាអាចរុញកម្លាំងឲ្យកាន់តែខ្លាំងជាងមុនរហូតដល់ទៅ 25% និងមាន NPU នៅខាងក្នុងផងដែរ។ លើសពីនេះទៅទៀត រវាងដំណើរការនិងថាមពលប្រៀបធៀបទៅនឹង Intel® Core™ i9 processor 14900HX ជំនាន់មុន លទ្ធផលអាចខុសគ្នាតាមស្ថានភាព។

02 Cpu 

បំពាក់មកជាមួយនឹង GPU NVIDIA GeForce RTX 50 Series Laptop GPUs 

សម្រាប់ MSI Raider 18 HX AI  គឺដំណើរការដោយ NVIDIA Blackwell, GeForce RTX™ 50 Series Laptop GPUs ដែលអាចនាំមកនូវការផ្លាសប្តុរទៅលើសមត្ថភាពនៃការប្រើប្រាស់ដល់អ្នកលេងហ្គេម និងអ្នកបង្កើតមាតិការ។ វាបំពាក់ដោយកម្លាំង AI ដ៏ខ្លាំង, RTX 50 Series អាចឱ្យអ្នកទទួលបាននូវបទពិសោធន៍ថ្មីៗ និងក្រាហ្វិកកម្រិតខ្ពស់។ បង្កើនដំណើរការជាមួយ NVIDIA DLSS 4 ដែលអាច Render ក៏ដូចជាបង្កើតរូបភាពក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក និងបង្ហាញភាពច្នៃប្រឌិតរបស់អ្នកជាមួយ NVIDIA Studio។ ទាំងអស់នេះនៅក្នុងកុំព្យូទ័រយួរដៃ RTX ដែលស្តើងបំផុត និងមានអាយុកាលប្រើប្រាស់យូរបំផុត បានធ្វើឱ្យប្រសើរឡើងដោយ Max-Q

 03 Gpu

ល្បឿនខ្លាំងអស្ចារ្យ គុណភាពរូបភាពឥតខ្ចោះ ដំណើរការដោយ AI 

DLSS គឺជាបដិវត្តន៍បច្ចេកវិទ្យាថ្មីមួយនៃ neural rendering ដែលវាអាចប្រើប្រាស់ AI ដើម្បីបង្កើន FPS, កាត់បន្ថយការពន្យារពេលនៅពេលដែលកំពុងប្រើប្រាស់ និងកែលម្អឲ្យកាន់តែប្រសើទៅលើគុណភាពរូបភាព។ ការរកឃើញថ្មីបំផុតនូវបច្ចេកវិទ្យា DLSS 4 គឺវាអាចជួយបង្កើតនូវ Multi Frame ថ្មីៗជាពិសេសគឺការកែលម្អទៅលើមុខងារ Ray Reconstruction និងកម្រិត Resolution ឲ្យកាន់តែច្បាស់ផងដែរ ដែលដំណើរការដោយ GeForce RTX™ 50 Series GPUs និង Tensor Cores ជំនាន់ទី៥។

04 Gpu 2 

បច្ចេកវិទ្យា MSI Overboost Ultra

ជាធម្មតានៅពេលដែលបន្ទុកការងារកាន់តែធ្ងន់គឺវាត្រូវការកម្លាំង CPU និង GPU ពេញលេញតែម្តងដើម្បីជួយ ក្នុងនោះផងដែរ បច្ចេកវិទ្យា MSI OverBoost Ultra គឺអាចផ្តល់នូវដំណើរការ CPU និង GPU រួមបញ្ចូលគ្នាដែលអាចផ្តល់កម្លាំងខ្ពស់បំផុត ឬអាចកំណត់ដំណើរការ Max Boost Performance នៅគ្រប់ P-Cores ទាំង 8 នៅពេលដែលមានតែ CPU ត្រូវបានប្រើប្រាស់។

 05 Overboost

សរុប 260W, GPU 175W ជាមួយ Dynamic Boost 2.0, CPU 85W

យ៉ាងណាមិញ សម្រាប់កម្លាំង 260W គឺផ្អែកលើការកំណត់រចនាសម្ព័ន្ធនៃ Intel® Core™ Ultra 9 processor 285HX ជាមួយ NVIDIA® GeForce RTX™ 5080 laptop GPU និងខ្ពស់ជាងនេះ ក្នុងម៉ូដ Extreme Performance ដោយ MSI Center ជាមួយថាមពល AC អាចប្រែប្រួលតាមស្ថានភាពផងដែរ។ 

ផ្តល់ឲ្យការប្រើប្រាស់កាន់តែឆ្លាតវៃ 

សម្រាប់បទពិសោធន៍ការប្រើប្រាស់ទៅលើផលិតភាពការងារគឺកាន់តែឆ្លាតវៃជាងមុនដែលមានលក្ខណៈពិសេសជាមួយនឹងការប្រើប្រាស់ Copilot និង MSI AI Engine សម្រាប់ធ្វើកិច្ចការងារផ្សេងៗបានកាន់តែរលូន។មុខងារ AI កម្រិតខ្ពស់ទាំងនេះគឺអាចសម្របតាមតម្រូវការរបស់អ្នក ធ្វើឱ្យដំណើរការកាន់តែប្រសើរឡើង និងធ្វើឱ្យលំហូរការងារកាន់តែមានប្រសិទ្ធភាពជាងមុន។

 06 AI Engine

កម្រិតសីតុណ្ហភាពកាន់តែត្រជាក់ ប្រើបានគ្រប់ទីកន្លែង

វាទទួលបានមកជាមួយនឹងការរចនាថ្មីប្រកបទៅដោយការច្នៃប្រឌិតនិងនវានុវត្តន៍។ ចំពោះ MSI Raider 18 HX AI គឺមាន 3D cooling stands មានកង្ហារ 2 បំពង់បន្សាបកម្តៅចំនួន 7  និងបន្ថែមបំពង់បន្សាបកម្តៅនៅលើ Gen5 SSD ផងដែរ ដោយវាបានផ្លាស់ប្តូរប្រសិទ្ធភាពនៃការបន្សាបកម្តៅទាំងស្រុងតែម្តង។ ហើយការរៀបចំដ៏ឆ្លាតវៃនេះធានាថាឧបករណ៍របស់អ្នករក្សាបានដំណើរការកំពូលជាប់លាប់ សូម្បីតែក្នុងពេលធ្វើការងារដែលត្រូវការប្រើថាមពលច្រើនក៏ដោយ។

07 Cooler

ធំជាង ភ្លឺជាង ច្បាស់ជាង លឿនជាង

អ្នកអាចរីករាយជាមួយភាពពិតរបស់ MSI Raider 18 HX AI ដែលមិនអាចប្រៀបផ្ទឹមបាន ជាមួយការបំពាក់អេក្រង់ Mini LED 4K ដែលមានកម្រិតបង្ហាញខ្ពស់បំផុតមិនថាអ្នកនៅក្នុងអគារ ក្រៅអគារ ឬក្រោមពន្លឺថ្ងៃផ្ទាល់ក៏ដោយ។ រីករាយជាមួយដំណើរការដ៏អស្ចារ្យនៃ DisplayHDR 1000 និងពណ៌ដ៏រស់រវើករបស់វា។ ទទួលយកបទពិសោធន៍កាន់តែអស្ចារ្យក្នុងការលេងហ្គេមរបស់អ្នកជាមួយនឹងកម្រិត Refresh Rate 120Hz

08 Display 

ពន្លឺដ៏អស្ចារ្យ 

ពន្លឺចែងចាំងដ៏អស្ចារ្យដែលមាននៅលើតួខ្លួនរបស់ MSI Raider 18 HX AI គឺជាការរចនាបែប Matrix Lightbar ដែលនេះគឺជាការផ្លាស់ប្តូរដ៏ធំមួយក្នុងការរចនាបែប RGB Lighting ។ សម្រាប់ការរចនាបែប Matrix Light Bar គឺវាបានបង្ហាញនូវសោភ័ណភាពថ្មីនៃបច្ចេកវិទ្យា និងអនាគត ជាមួយពណ៌ដល់ទៅ 16.8 លានពណ៌ វាអាចកំណត់ទៅលើលក្ខណៈពន្លឺផ្ទាល់ខ្លួន និងបង្កើតទៅតាមបរិបទបែប Gaming សម្រាប់អ្នកលេងហ្គេមផងដែរ។

ចំពោះបែបផែននៃពន្លឺគឺសម្រាប់តែការបង្ហាញប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបង្ហាញ Effect ជាក់ស្តែងគឺអាចប្រែប្រួលទៅតាមកម្មវិធីនីមួយៗ។ លើសពីនេះទៅទៀត ពន្លឺរបស់វាក៏អាចកំណត់បាននៅក្នុង MSI Center SteelSeries GG ផងដែរ ។

09 Mystic Light 

បន្ថែមល្បឿនកាន់តែលឿន

វាអាចគាំទ្រការប្រើប្រាស់ SSDs រហូតដល់ 2 ជាមួយនឹងល្បឿនផ្ទេរដ៏លឿន និងអង្គចងចាំជាប្រភេទ DDR5-6400MHz លើសពីនេះទៅទៀត Raider 18 HX AI ផ្តល់នូវដំណើរការទិន្នន័យកាន់តែខ្លាំង សមត្ថភាពលេងហ្គេម និងអាចធ្វើកិច្ចការងារច្រើនក្នុងពេលតែមួយដោយគ្មានគូរប្រៀបផងដែរ។

 10 High Speed Combo

ប្រើប្រាស់បច្ចេកវិទ្យា Thunderbolt™ 5 

ដំណោះស្រាយដ៏សំខាន់នៅក្នុងការផ្ទេរទិន្នន័យ និងការតភ្ជាប់គឺឥឡូវនេះមានឲ្យប្រើប្រាស់ហើយ ។ អ្នកអាចរីករាយជាមួយកម្រិតបញ្ជូនទិន្នន័យរហូតដល់ 120 Gbps ជាមួយ Thunderbolt™ Bandwidth Boost លើសពីនេះទៅទៀតអ្នកក៏អាចតភ្ជាប់ទៅម៉ូនីទ័រច្រើនជាងមុនផងដែជាមួយនឹងកម្រិត Resolution ខ្ពស់ជាង និងកម្រិត Refresh rate ខ្ពស់ជាងមុនមិនធ្លាប់មាន។ 

សម្រាប់ការផ្ទេរទិន្នន័យក្នុងកម្រិត 120 Gbps នេះគឺវាលឿនជាងការប្រើប្រាស់ USB 3.2 Gen 2 ដល់ទៅ 12ដង ហើយបើធៀបជាមួយនឹង Thunderbolt™ 4 គឺវាលឿនជាង 3 ដង លើសពីនេះទៅទៀតក៏វាអាចគាំទ្រជាមួយនឹង DisplayPort 2.1 ផងដែរ។

11 Thunderbolt 5 

បំពាក់ប្រព័ន្ធសម្លេង 6X Speaker 

Raider 18 HX AI គឺបំពាក់មកជាមួយនឹង Speaker 6 គ្រាប់ ជាប្រភេទ surround sound កម្រិត world-class តែម្តងដោយ Dynaudio។ វាអាចបញ្ចេញសំឡេងបាស់កាន់តែខ្លាំង នឹងប្រភេទសំឡេង vocal កាន់តែច្បាស់ ហើយវាអាចគាំទ្រ Nahimic និង Hi-Res Audio ដើម្បីបំពេញការរំពឹងទុករបស់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើ។

 12 Audio

ភ្ជាប់មកជាមួយនឹង I/O Port សម្រាប់ប្រើប្រាស់ពេញលេញ

Raider 18 HX AI មកជាមួយ I/O port ពេញលេញតែម្តង ដើម្បីគាំទ្រឧបករណ៍ផ្សេងៗក្នុងការភ្ជាប់ប្រើប្រាស់។ ផ្តល់ឱ្យអ្នកលេងហ្គេមនូវភាពបត់បែនកាន់តែស្រួលពេលប្រើប្រាស់កុំព្យូទ័រយួរដៃ។

សម្រាប់រន្ធទាំងអស់មាន៖ 

·      Thunderbolt™ 5 2x (DisplayPort™/ Power Delivery 3.1),

·      USB 3.2 3x,

·      USB Type-A Gen2

·      SD Card Reader

·      HDMI™ 2.1 (8K@60Hz / 4k@120Hz)

·      Audio Combo Jack

·      RJ45

·      DC-in

·      Kensington

13 Io Port

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia