ចេញមកហើយ! ស្តេចរថយន្តមាឌធំមួយម៉ូឌែលនេះ នាំមកជាមួយតម្លៃពន្ធថ្មី ខណៈនេះជាតម្លៃពេញនៅខ្មែរ
Khunna - ឃុនណា
JANUARY 30 2026
យានយន្ត
6.7 K views
2 mins read

យោងតាមការចុះផ្សាយរបស់ RMA Cambodia-RMA បានប្រាប់ឲ្យដឹងថា កំពូលសេ្តចរថយន្ត​ Pick Up កម្លាំងខ្លាំងរបស់អាមេរិក RAM 1500 RHO 2026​ បានមកជាមួយតម្លៃពន្ធនាំចូលថ្មី ត្រឹមតែ​ $139,000 ប៉ុណ្ណោះ ។​ Interior រថយន្តបែបប្រណិត Luxury ផ្តល់ផាសុកភាពដល់អ្នកបើកបរ​ នឹងអ្នករួមដំណើរ​។

623362435 122185735610433658 480077433097717852 N

លក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើប (Premium Options) ដែលបានបំពាក់មកលើរថយន្ត RAM RHO 2026 មានដូចជា ៖

  • អេក្រង់កម្សាន្តកណ្តាល៖ ទំហំ ១៤.៤ អ៊ីញ ប្រភេទ U-Connect Touch Screen
  • ប្រព័ន្ធសំឡេងកម្រិតខ្ពស់៖ Speaker Harman Kardon ចំនួន ១៩ គ្រាប់ (19 Premium Sound System)
  • កញ្ចក់មើលក្រោយបែបឌីជីថល៖ (Digital Rear View Mirror)
  • អេក្រង់ខាងមុខអ្នករួមដំណើរ៖ ទំហំ ១០.២៥ អ៊ីញ ប្រភេទ Touchscreen
  • ប្រព័ន្ធចងចាំទីតាំងកៅអី៖ (Memory Seats)
  • ការភ្ជាប់ទំនាក់ទំនង៖ មុខងារ Apple CarPlay ងាយស្រួលប្រើប្រាស់
  • ការតុបតែងខាងក្នុង៖ ប្រើប្រាស់សរសៃកាបូនពិត (Real Carbon Fiber Interior Accents)
  • ប្រអប់ដាក់អីវ៉ាន់កណ្តាល៖ ប្រភេទ Premium វែងស៊ុបពីមុខដល់ក្រោយ
  • ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព៖ កាមេរ៉ាជុំវិញរថយន្តកម្រិត 3D (3D Surround View Camera)
  • ផាសុកភាពខ្ពស់៖ កៅអីម៉ាស្សាទាំងអ្នកបើកបរ និងអ្នករួមដំណើរខាងមុខ
  • ប្រព័ន្ធសាកថ្មឥតខ្សែ៖ ខ្សែកាបសាកថ្មទូរស័ព្ទបាន ២ គ្រឿងក្នុងពេលតែមួយ (Dual Wireless Charging Pad)
  • រូបរាងខាងក្រៅ និងខាងក្នុង៖ ក្រាហ្វិកលើដំបូលម៉ាស៊ីន (Hood Graphics) និងការតុបតែងទ្វារខាងមុខបែបប្រណីត
  • ប្រព័ន្ធបង្ហាញព័ត៌មានលើកញ្ចក់មុខ៖ (Head-Up Display) និងមុខងារទំនើបៗជាច្រើនទៀត។

624416086 122185735646433658 8691003610448982126 N

623678643 122185735694433658 1144893665462735341 Nមានធានារយៈពេល​ ៣​ ឆ្នាំ ឬ​ ១០​០០០គីឡូ​ ពីរោងចក្រផ្ទាល់ ផ្លាស់ប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃរយៈពេល ២ ឆ្នាំ សេវាកម្មរថយន្តជួសជុលចល័ត​ ២៤ ម៉ោង រៀងរាល់ថ្ងៃ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវ ឬសួរនាំព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ Hotline 089 888 116។ សម្រាប់ទីតាំង Showroom ថ្មី ៖ #264A, Russian Confederation Blvd, Sangkat Kakab, Khan Po Senchey, Phnom Penh, Kindom of Cambodia. 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia