លែងប្រើក្បួនបុរាណ! ជំនាន់ GenZ ចង់ឲ្យគេងាយស្រួលទាក់ទងការងារ ប្រើតែកាតឌីជីថលខ្មែរ QRVCARD បានមួយចប់
Khunna - ឃុនណា
JUNE 29 2026
PR
4 mins read

នៅក្នុងយុគសម័យដែលអ្វីៗគ្រប់យ៉ាងត្រូវបានដោះស្រាយនៅលើស្មាតហ្វូន ការហុចកាតក្រដាសតាមបែបបុរាណដែលងាយនឹងត្រូវគេបោះចោល ឬភ្លេចទុកចោលកន្លែងណាមួយ លែងជាជម្រើសដ៏ល្អបំផុតទៀតហើយ។ ដូច្ចេះគេហទំព័រ QRVCARD របស់ខ្មែរ ដែលបង្កើតឡើងដោយស្នាដៃខ្មែរមួយនេះ បានបង្ហាញខ្លួនដើម្បីជម្រុញឱ្យអ្នកធ្វើការផ្លាស់ប្តូរទម្លាប់ចាស់នេះចេញ តាមរយៈការណែនាំនូវបច្ចេកវិទ្យានាមប័ណ្ណឌីជីថល (Digital Business Card) ដែលមានភាពវៃឆ្លាត និងទាន់សម័យបំផុតដែលជំនួសឱ្យការចំណាយលុយបោះពុម្ពក្រដាសដដែលៗ។

Futuristic Digital Identity Card Secure Online Access 1101054 95111

"Technology Cambodia នឹងណែនាំវេបសាយមួយឈ្មោះថា QRVCARD? តើ QRVCARD ជាអ្វី ហើយជួយអ្វីបានខ្លះដល់អ្នក?"

 

QRVCARD ជាផ្លែតហ្វមបច្ចេកវិទ្យាថ្មីមួយរបស់ខ្មែរសម្រាប់ការបង្កើតនាមប័ណ្ណឌីជីថលឆ្លាតវៃ (Digital Business Card) ហើយអាចចែករំលែកជាលីង ឬ QR កូដបាន។ QRVCARD គឺបានបង្កើតឡើងក្នុងគោលដៅជួយសម្រួលដល់ការប្រើប្រាស់នាមប័ណ្ណអោយកាន់តែមានប្រសិទ្ធិភាព និងជំរុញក្នុងកាត់បន្ថយការប្រើប្រាស់នាមប័ណ្ណជាក្រដាសបែបបុរាណនោះ។ លើសពីនេះផ្លែតហ្វម QRVCARD ក៏បានផ្តល់បន្ថែមនូវគំរូកាតឌីជីថលដែលមានរចនាបថស្អាតប្រណីត និងមានមុខងារធ្វើបច្ចុប្បន្នភាពព័ត៌មានរស់រវើកភ្លាមៗ ដែលជួយឱ្យអ្នកជំនួញ និងបុគ្គលិកក្រុមហ៊ុននានាអាចចែករំលែកព័ត៌មានទំនាក់ទំនងរបស់ខ្លួនបានយ៉ាងរហ័ស ងាយស្រួលទាក់ទងការងារផ្សេងៗ និងមានវិជ្ជាជីវៈបំផុត។

721011895 122105530635354694 391650992226638139 N

បន្ទាប់ពីបានដឹងហើយថា QRVCARD ជាអ្វីហើយ ឥឡូវនេះមកដឹងពីអត្ថប្រយោជន៍របស់ QRVCARD

  • ធ្វើបច្ចុប្បន្នភាពភ្លាមៗ គ្រប់ពេលវេលា៖ កែភ្លាមបានភ្លាម គ្រប់ពេលដែលអ្នកបានលីង ឬស្កែន QR នាមប័ណ្ណរបស់អ្នក នឹងទទួលបានការ update ភ្លាមៗដូចគ្នា ។ មិនបាច់បោះពុម្ពកាតឡើងវិញ មិនមានព័ត៌មានទំនាក់ទំនងហួសសម័យ និងមិនបាត់បង់ឱកាសអាជីវកម្មឡើយ។
  • អាចប្រើប្រាស់គ្រប់កាលៈទេសៈជាមួយនឹង QR Code នឹងលីង៖ លោកអ្នកអាចចែករំលែកប្រវត្តិរូបរបស់អ្នកតាមរយៈ QR Code នៅក្នុងកម្មវិធីផ្សេងៗ ឬដាក់លីងផ្ទាល់ខ្លួនរបស់អ្នកទៅក្នុងអ៊ីមែល, bio ឬហត្ថលេខាឌីជីថល។ អ្នកទទួលនឹងទទួលបានរាល់ព័ត៌មានដែលគេត្រូវការភ្លាមៗ ដោយមិនចាំបាច់ដំឡើងកម្មវិធីមិនមានភាពរញ៉េរញ៉ៃ។
  • ងាយស្រួលធ្វើបណ្តាញទំនាក់ទំនងឌីជីថល៖ ខណៈពេលដែលការហុចកាតក្រដាស តែងតែត្រូវគេយកទៅទុកចោល ឬភ្លេចនៅក្នុងថតតុ ការប្តូរមកប្រើប្រាស់ QRVCARD វិញ នឹងជួយឱ្យអ្នកអាចបន្សល់ទុកនូវព័ត៌មានទំនាក់ទំនងរបស់អ្នកនៅលើប្រព័ន្ធឌីជីថលបានភ្លាមៗ។ រាល់ព័ត៌មានទាំងអស់ មិនថាតែប្រវត្តិរូបផ្ទាល់ខ្លួន លីងសម្រាប់ចែករំលែក ឬ QR Code នោះទេ គឺវាមានភាពស៊ីសង្វាក់គ្នា និងធ្វើបច្ចុប្បន្នភាពទាន់សម័យជានិច្ចគ្រប់ពេលវេលា។
  • ដំណើរការនៅលើឌីជីថលគ្រប់ពេលវេលា៖ មិនចាំបាច់ត្រូវការកាតរូបវន្ត (កាតរឹង) ឡើយ។ QRVCARD ស្ថិតនៅលើទូរស័ព្ទរបស់អ្នក និងធ្វើដំណើរទៅគ្រប់ទីកន្លែងជាមួយអ្នក ព្រមទាំងត្រៀមខ្លួនក្នុងការចែករំលែកក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះគ្រប់ទីកន្លែង។

 

នេះជារបៀបប្រើងាយៗដែលមិនស្មុគស្មាញច្រើន ដោយគ្រាន់តែមានទូរស័ព្ទដៃមួយគ្រឿងប៉ុណ្ណោះ

  • ដំបូងចូលទៅកាន់វេបសាយ QRVCARD
  • បន្ទាប់មកអាចរើសបាន ៣ មុខងារដើម្បីបង្កើតកាតឥតគិតថ្លៃដូចជា HOME, FEATURES, PRICING
  • នៅលើទំព័រដើមនៃវេបសាយ សូមចុចលើពាក្យ HOME, FEATURES, PRICING (មួយណាក៏បាន) ដែលស្ថិតនៅលើរបារខាងលើ
  • បន្ទាប់មក សូមចុចលើប៊ូតុងពណ៌ស្វាយដែលមានពាក្យថា Start Your Story, Build your card free ឬ Build Free (បង្កើតកាតរបស់អ្នកដោយឥតគិតថ្លៃ)
  • បន្ទាប់ពីចុចបង្កើតកាតហើយ ប្រព័ន្ធនឹងនាំអ្នកទៅកាន់ទំព័របំពេញព័ត៌មាន អ្នកត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន និងបណ្តាញសង្គមរបស់អ្នក ដូចជា៖ Contact សម្រាប់ដាក់អ៊ីមែល លេខទូរស័ព្ទ ឬអាសយដ្ឋាន។ Social សម្រាប់ដាក់លីងបណ្តាញសង្គមផ្សេងៗដូចជា៖ Telegram, Facebook, LinkedIn, X និង Instagram ជាដើម
  • បន្ទាប់ពីបំពេញរួច ជ្រើសយកពាក្យ Share ដោយបញ្ចូលនៅ Email របស់អ្នកជាមួយនឹង Password រួចចុច Copy ឬ Share ជាការស្រេច។

Tc Thumnail Web (41)

Tc Thumnail Web (42)

Tc Thumnail Web (43)

ក្រៅពីមុខងារឥតគិតថ្លៃរបស់ QRVCARD ក៏មាននូវមុខងារបង់ប្រាក់ដែលតម្លៃធូរ និងសមរម្យបំផុតមិនធ្លាប់មាន សម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់បានយ៉ាងទូលំទូលាយ ជាពិសេសបាននូវអត្ថប្រយោជន៍ជាច្រើនខុសឆ្ងាយពីទម្រង់ឥតគិតថ្លៃ នោះគឺចាប់ពីតម្លៃ ១២ ដុល្លារក្នុមួយឆ្នាំ និង ៥០ដុល្លារមួយឆ្នាំ។ មកដឹងពីចំណុចពិសេសរបស់មុខងារការចុច Subscription៖

+ ចំណុចពិសេសរបស់ការជាវ ១២ ដុល្លារក្នុងមួយឆ្នាំ (ពេញនិយមបំផុត

  • ទទួលបានប័ណ្ណទាក់ទងឌីជីថល (Digital Business Card) ដែលមានទម្រង់រៀបចំស្អាតបែបអាជីព
  • អាចកែសម្រួលឈ្មោះលីង (Link) ផ្ទាល់ខ្លួនបាន (ឧទាហរណ៍៖ qrvcard.app/ឈ្មោះរបស់អ្នក)
  • អាចបង្កើតកូដ QR ដែលមានដាក់ឡូហ្គោផ្ទាល់ខ្លួននៅចំកណ្តាលបាន
  • លុបចេញនូវម៉ាកសញ្ញា ឬ Logo របស់ក្រុមហ៊ុន QRvCard (ធ្វើឱ្យកាតមើលទៅជារបស់យើងផ្ទាល់តែម្តង)
  • មានមុខងារក្រឡាប់កាត (មើលបានទាំងទម្រង់ខាងមុខ និងខាងក្រោយ)
  • មានផ្នែកសម្រាប់ដាក់បង្ហាញពីសេវាកម្មផ្សេងៗរបស់អ្នកប្រើប្រាស់
  • អាចជ្រើសរើសពណ៌ ឬកំណត់ពណ៌ទៅតាមម៉ាកសញ្ញា (Brand) ផ្ទាល់ខ្លួនបានយ៉ាងស្រស់ស្អាត។

+ ចំណុចពិសេសរបស់ការជាវ ៥០ ដុល្លារក្នុងមួយឆ្នាំ (ជាវជាក្រុម)

ជាកញ្ចប់សេវាកម្មតម្លៃ ៥០ ដុល្លារ ក្នុងមួយឆ្នាំដែលផ្ដោតលើការសហការ និងពង្រីកក្រុមការងារ ល្អសម្រាប់ក្រុមហ៊ុន បុគ្គលិកក្នុងសហគ្រាស ក្រុមការងាស្នូលជាដើម។ 

  • អ្នកនឹងទទួលបានប័ណ្ណទាក់ទងឌីជីថលដែលមានទម្រង់រៀបចំស្អាតបែបអាជីព
  • អាចកែសម្រួលឈ្មោះលីង (Link) ផ្ទាល់ខ្លួនបាន
  • អាចបង្កើតកូដ QR ដែលមានដាក់ឡូហ្គោ (Logo) បាន
  • លុបចេញនូវម៉ាកសញ្ញា ឬ Logo របស់ក្រុមហ៊ុន QRvCard
  • មានមុខងារក្រឡាប់កាតមើលបានទាំងខាងមុខ និងខាងក្រោយ
  • មានផ្នែកសម្រាប់ដាក់បង្ហាញសេវាកម្មផ្សេងៗជាច្រើនជម្រើស
  •   អាចជ្រើសរើស និងកំណត់ពណ៌ទៅតាមម៉ាកសញ្ញា (Brand) ផ្ទាល់ខ្លួន

+ មុខងារបន្ថែមពិសេស (មានតែក្នុងកញ្ចប់ ៥០ ដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ)

  • មានជម្រើសទម្រង់រៀបចំ (Layout) ដែលមើលទៅកាន់តែមានភាពអាជីព និងទាក់ទាញជាងមុន
  • ទទួលបានកាតឈ្មោះចំនួន ៥
  • អាចកំណត់សកម្មភាពផ្ទាល់ខ្លួននៅលើកូដ QR បាន មានន័យថា ជាធម្មតាពេលគេស្កែន QR គឺវាគ្រាន់តែលោតទៅបើកមើល ទំព័រកាតឌីជីថល (Profile) របស់យើងធម្មតា។ ប៉ុន្តែ មុខងារពិសេសនេះអនុញ្ញាតឱ្យអ្នកកំណត់បានថាពេលគេស្កេនភ្លាម ឱ្យវាធ្វើសកម្មភាពភ្លាមៗតែម្តង ដោយមិនបាច់ឆ្លងកាត់ការចុចមើល Profile ច្រើនតង់នោះទេ។

 Photo 2026 06 29 13 17 42

គូសបញ្ជាក់ផងដែរថា QRVCARD មិនត្រឹមតែផ្ដល់នូវបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាផ្លែតហ្វមដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោយឥតគិតថ្លៃ ងាយស្រួលប្រើ និងកញ្ចាប់សេវាកម្ម តម្លៃធូរបំផុតសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។ កុំចាំយូរ ចង់បានកាតឌីជីថលដែល Professional បែបផ្លូវការហើយទាន់សម័យថ្មី​ កុំភ្លេច QRVCARD ដែលផ្តល់ជូនឲ្យអ្នកប្រើប្រាស់ជាទីពេញចិត្ត មិនស្មុគស្មាញ ប្រើបានលឿនរហ័ស ហើយចំណាយតិចបំផុត។ ចាយតិចចំណេញច្រើនជាមួយ QRVCARD របស់ខ្មែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia