យន្តហោះ Private jet មានតម្លៃរហូតដល់ទៅ ៧៨ លានដុល្លារ មានអ្វីពិសេសខ្លះ
Lee Then
SEPTEMBER 9 2024
យានយន្ត
645 views
2 mins read

បងប្អូនតើ២គ្រឿងនេះបងប្អូនគួរជ្រើសរើសយមួយណា?… មួយនេះគឺតម្លៃ 70លានដុល្លារគឺម៉ូដែល F-16V (Viper) Block 70/72 ហើយមួយនេះវិញតម្លៃប្រហែល $75 លានដុល្លារទៅ $78 លានដុល្លារ គឺម៉ូដែល Bombardier Global 7500 ចឹងតើមួយណាជាជម្រើសល្អសម្រាប់បងប្អូន?ព្រោះថា 70លាន$ជិះបានតែ២នាក់ទេយ៉ាងច្រើន ហើយសម្រាប់ 75-78 លាន$អាចជិះបាន19។

Lockheed Martin Aeronautics  F 16 Block 70 at Lockheed Martin Greenville.jpeg

G L7500 Sn70104  Ss  71 Preferred Exterior.jpg

 សម្រាប់ថ្ងៃនេះយើងនិងមកជជែកគ្នាលេងអំពី Bombardier Global 7500….. Bombardier Global 7500 ត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ 2010 ហើយបានធ្វើដំណើរសាកល្បងជាលើកដំបូងក្នុងឆ្នាំ 2016។ វាត្រូវបានចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ 2018។ យន្តហោះនេះត្រូវបានចាត់ទុកជាម៉ូដែលថ្មីបំផុតក្នុងគ្រួសាររបស់ Bombardier ដែលផ្តល់នូវបច្ចេកវិទ្យាចុងក្រោយ Bombardier Global 7500 ត្រូវបានផលិតដោយក្រុមហ៊ុន Bombardier Aviation ដែលជាក្រុមហ៊ុនផលិតយន្តហោះធំមួយក្នុងប្រទេសកាណាដា។

Img 2396.jpg

 Bombardier Aviation គឺជាផ្នែកមួយនៃក្រុមហ៊ុន Bombardier Inc. ដែលមានប្រតិបត្តិការនៅក្នុងវិស័យកំណើតយន្តហោះ និងការរចនាផលិតយន្តហោះឯកជនដ៏ទំនើប។ សម្រាប់បំពេញតម្រូវការរបស់អ្នកធ្វើដំណើរដែលចង់បានភាពទំនើបនិងផាសុកភាពក្នុងការធ្វើដំណើររយៈចម្ងាយឆ្ងាយ។ សម្រាប់ឆ្នាំ 2024-2025 Bombardier Global 7500 ត្រូវបានគេយល់ថាជាជម្រើសដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរជាមួយប្រសិទ្ធភាពខ្ពស់ និងសមត្ថភាពក្នុងការឮហោះហើររយៈចម្ងាយដោយគ្មានការឈប់ដើម្បីចាក់ប្រេង។ Global 7500 មានម៉ាស៊ីនចំនួន 2 គ្រឿងដែលជា General Electric Passport engines មានកម្លាំងសរុបប្រហែល 61,200 សេះ មានល្បឿន (Topspeed) ប្រហែល 982 ហើយសម្រាប់ការស៊ីប្រេងឥន្ធនៈនៅក្នុងលក្ខខណ្ឌជាក់លាក់វាអាចស៊ីចំនួនប្រហែល 1,514 លីត្រ ក្នុងមួយម៉ោង ហើយបើបងប្អូនចាយលុយចាក់មួយពេញសម្រាប់ការធ្វើដំណើរគឺបានរយៈពេល 10 ម៉ោង ហើយបើគិតជាគឺឡូម៉ែតគឺ ប្រហែល 14,260 គីឡូម៉ែត្រវានឹងប្រើប្រាស់ប្រេងឥន្ធនៈប្រហែល 15,140 លីត្រ ចំនួននេះអាស្រ័យទៅលើស្ថានភាពនៃការហោះហើរ វាក៏អាចហោះបានកម្ពស់អតិបរមា ប្រហាក់ប្រហែល 15,545 ម៉ែត្រ។

Bombardier Global 7500.jpg

លក្ខណៈពិសេស: ទំហំផ្ទៃខាងក្នុង: បន្ទប់ធំទូលាយដែលមានបន្ទប់នីមួយៗសម្រាប់ការលេងកម្សាន្ត និងការងារ  ផ្តល់នូវអារម្មណ៍ដូចនៅក្នុងផ្ទះ និងបរិយ៉ាកាសល្អដែលមានផាសុខភាព​ ការរចនាបន្ទប់ផ្តោតអារម្មណ៍លើភាពទំនើបនៃការរចនាសម្រាប់ភាពងាយស្រួលមានផាសុកភាព ការរចនាបន្ទប់ដ៏ទំនើប និងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ។ ប្រសិទ្ធភាព អាចធ្វើដំណើរបានលឿន និងមានសមត្ថភាពខ្ពស់។

6649378 0 Image a 24 1543234234265.jpg

 ចឹងសម្រាប់តម្លៃ Bombardier Global 7500 មានតម្លៃប្រហែល $75 លានដុល្លារ ដល់ $78 លានដុល្លារ (USD)។ តម្លៃនេះអាស្រ័យទៅលើការរៀបចំបន្ថែមនិងលក្ខណៈពិសេសផ្សេងៗដែលបងប្អូន អាចជ្រើសរើសក្នុងការបញ្ជាក់អំពីអតសញ្ញាណយន្តហោះរបស់បងប្អូន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia