បងប្អូនណាមិនស្គាល់សត្វដៃណូស័រមួយក្បាលនេះបើក្រលែកមើលទៅរូបរៀងទាំងធន់ទាំងមាំនិងអំណាចទៀតផងនេះហើយជាហេតុផលមួយចំនួយដែលធ្វើអោយបងប្អូនយើងស្រលាញ់ដកចិត្តមិនរួចសូម្បីតែខ្ញុំដែលអត់លុយក៏វាអាចអោយខ្ញុំនិងស្រមើលស្រម៉ៃពីវាដែរ នេះគឺជា Ford F-150 Raptor R 2024។
ចឹងដូចដែរបងប្អូនបានដឹងមកហើយសម្រាប់ផលិតផលរបស់អាមេរិចចំគ្នានមួយណាតូចទេដូចដែលបងប្អូនបានស្គាល់ស្រាប់ហើយ ដូចជា កាឌីឡាក់ Hummer Cherolet Ford Ram ឬក៏ dodge challenger អីជាដើម ហើយសម្រាប់ការផលិតរបស់ពួកគាត់គឺពួកគាត់មិនបានគិតពីការសន្សំសំចៃសាំងអីទេតែអ្វីដែរពួកគាត់គិតនោះគឺកម្លាំងនិងសន្ទះដែលធ្វើអោយរថយន្តនោះស្ទុះខ្លាំងអាចជម្នះគ្រប់ស្ថានភាពផ្លូវ។
កុំអោយបងប្អូនរងចាំយូយើងនិងជជែកពីសម្ថាភាពវាតែម្តងទៅគឺថាអត់ស្ទះតែម្តង សម្រាប់ម៉ាស៊ីនរបស់វាគឺ 5.2L Supercharged V8 ប៉ុន្នេះហើយមកស្រុកយើងគឺថាផឹកតែម្តងប៉ុន្តែកុំទាន់អស់សង្ឃឹមអីព្រោះបើការតាមប៉ានស្មានតាមម៉ូដែលមុនវាអាចស៊ីត្រឹម 17Lជាងក្នុង 100Km …បើគិតដល់កម្លាំងសេះវិញគឺ 720 សេះដែលច្រើនជាងឆ្នាំមុនដោយឆ្នាំមុនមានកម្លាំង700សេះទេ សម្រាប់កម្លាំងរមួលរបស់វាវិញគឺ 868Nm ចឹងបើនិយាយពីរឿងអូសទុកចិត្តលើគាត់ចុះ។
ម៉ាស៊ីនធំបែបនេះ កម្លាំងខ្លាំងបែបនេះ គឺគេបានប្រើប្រាស់ជាមួយនិងប្រអប់លេខរហូតដល់ទៅ 10វគ្គ អូតូតែម្តង ហើយល្បឿនសន្ទុះរបស់វាគឺ ពី 0-100 ចាយពេលតែ 3.7វិនាទីទេ ល្បឿន Top Speed របស់វាគឺ 188Km/h ដែលល្បៀននេះត្រូវបានកំណត់តាមស្តង់ដានៃសំបកកង់ដែរចេញពីរោងចក្ររបស់វាតែម្តង…ខ្ញុំជឿរថាមកដល់ចំនុចនេះបងប្អូនប្រាកដជាចង់ដឹងតម្លៃហើយសម្រាប់តម្លៃរបស់វាគឺចាប់ផ្តើមពី 111,550$