នារាត្រីថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2024 ក្រុមហ៊ុន ភ្នំពេញមេឌីយ៉ាចំកាត់ ហៅកាត់ថា PPML ជាក្រុមហ៊ុនOOH (Out of home media) ដំបូងគេក្នុងការបង្កើតប្លង់មេ ហើយបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ តាំងពីឆ្នាំ1994 នៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូ និង ផ្ទាំង LED ក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប30ឆ្នាំ ព្រមទាំងប្រកាសជាផ្លូវការនូវសេវាកម្មថ្មីមួយទៀត គឺការផលិតវីឌីអូContent ប្រភេទ 3D ដែលមានឈ្មោះថា PPML DIGITAL & CREATIVE TECHNOLOGY ក្រោមការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ និងបណ្ដាក្រុមហ៊ុនធំៗជាច្រើន។
នៅក្នុងកម្មវិធីនេះ គឺជាកម្មវិធីបែប Digital ដោយមានបំពាក់នូវបច្ចេកវិទ្យា LED Screen ព្រមទាំងការចាក់បង្ហាញContent 3D ថ្មីៗ ប្លែកៗ បែបសិល្បៈ វប្បធម៌ ដែលកំរបានឃើញដូចជា ទន្សោងគោព្រៃដែលជាសត្វតំណាងជាតិខ្មែរយើង យ័ន្ដ និងប្រាសាទ រួមជាមួយការបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យរបស់របាំអប្សរា ដើម្បីឧទ្ទិសជូនដល់ ទេពនាថវដ្ដីឯកក្នុងរបាំអប្សរាគឺ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី និងការសម្ដែងក្បាច់គុណល្បុក្កតោដ៏មានតម្លៃរបស់ខ្មែរយើងផងដែរ។ មិនតែប៉ុណ្ណោះPPML ក៏បានដាក់បង្ហាញនូវរូបភាពស្នាដៃចាស់ៗតាំងពីឆ្នាំ1994 មកដល់បច្ចុប្បន្ន។
ទិដ្ឋភាពនៃកម្មវិធីទាំងមូល បញ្ជាក់អោយឃើញពីការវិវត្តន៍នៃបច្ចេកវិទ្យាផ្សព្វផ្សាយលើផ្ទាំងប៉ាណូបែប Digital ដែលបង្កើតដោយក្រុមហ៊ុន PPML ដែលជាក្រុមហ៊ុនមួយតែងតែរិះរកនូវ Trend ថ្មីៗដើម្បីបន្តឈានមុខគេក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មប្រភេទ OOH ក្នុងប្រទេសកម្ពុជា។