រថយន្តអគ្គិសនីប្រភេទ MPV លំដាប់អភិជនដែល​កំពុង​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​កម្ពុជា និងអាស៊ី
Hang Chhengly
SEPTEMBER 27 2024
យានយន្ត
231 views
4 mins read

នៅក្នុងទីផ្សាររថយន្តអគ្គិសនីគឺកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយប្រភេទរថយន្ត MPV ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះភាពខ្លាំង ភាពធំទូលាយ និងប្រណីតភាព។ គូប្រជែងឈានមុខគេចំនួនពីរនៅក្នុងអាស៊ី និងប្រទេសកម្ពុជាគឺរថយន្ត Maxus Mifa9 និង Denza D9 ដែលរថយន្តទាំងពីរនេះផ្តល់ជូននូវលក្ខណៈពិសេសលំដាប់ខ្ពស់ បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានថាមពលបើកបរខ្លាំងដែលមិនប៉ះពាល់ដល់បរិស្ថាន។ រថយន្ត Maxus Mifa9 ទទួលបានភាពជោគជ័យខ្លាំងនៅប៉ែកអាស៊ី ជាពិសេសនៅក្នុងទីផ្សារល្បីៗដូចជា ហុងកុង និងប្រទេសថៃ ជាមួយការបង្ហាញពីការរួមបញ្ចូលគ្នានៃប្រណីតភាព កម្លាំងខ្លាំង និងមានរយៈចម្ងាយបើកបរបានឆ្ងាយ។ ទន្ទឹមនឹងនេះដែរ ថ្មីៗនេះ ក្រុមហ៊ុន Denza Cambodia ក៏បានបើកបង្ហាញនូវវត្តមានរថយន្ត Denza D9 ដំបូងរបស់ខ្លួនក្នុងប្រទេសកម្ពុជាផងដែរ ដែលជារថយន្តប្រភេទ MPV ដ៏ប្រណិតរបស់ខ្លួន។ តោះទៅស្វែងយល់ពីអ្វីដែលជាចំណុចពិសេសនៃរថយន្តទាំងពីរម៉ូឌែលនេះ។1.1 Mpv

1.     រថយន្ត Maxus Mifa9

Maxus Mifa9 មានភាពលេចធ្លោខ្លាំងជាមួយនឹងការរចនាបែបអនាគត និងការរចនាយ៉ាងទាក់ទាញ ខណៈដែលវាមានទំហំធំដោយផ្តោតសំខាន់លើភាពធំទូលាយ និងផាសុកភាពខ្ពស់1.mxក្រុមហ៊ុន Maxus បានផលិតម៉ូឌែល Mifa9 សម្រាប់គ្រួសារ ឬម្ចាស់អាជីវកម្មដែលមានតម្រូវការធ្វើអ្នកធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែមានផាសុកភាព តាមរយៈប្រណីតភាពនៃផ្នែកខាងក្នុងនិងរូបរាងខាងក្រៅរបស់វា។ Maxus Mifa9 ត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រូនិចដែលផលិតកម្លាំងបាន 180 Kw និងផ្តល់នូវការបើកបរល្បឿនលឿនបានយ៉ាងរលូន និងស្ងប់ស្ងាត់ល្អរថយន្តនេះបំពាក់ដោយអាគុយធំដែល​ផ្តល់​នូវរយៈ​ចម្ងាយបើកបរ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​រហូតដល់ 520 Km (អាស្រ័យ​លើ​លក្ខខណ្ឌ​បើកបរ)។2.mx វាពិតជាល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរតាមផ្លូវឆ្ងាយ ឬបើកបរក្នុងទីក្រុងសម្រាប់ការងារអាជីវកម្មផ្សេងៗ ជាមួយការធានាលើអាគុយដល់ទៅ 8 ឆ្នាំ និងការធានាផ្សេងៗលើរថយន្តទាំងមូលរយៈពេល 5 ឆ្នាំ ឬ 100,000 Km។

Maxus Mifa9 ស្ថិតនៅក្នុងជួរមុខនៃរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបជាងគេ។ វាមានអេក្រង់កម្សាន្តទំហំ 12.3 inch ដែលអាចភ្ផាប់ Apple CarPlay និង Android Auto, ដំបួលលើ Panoramic Sunroof, កៅអីពូកស្បែក អមដោយមុខងារកំដៅកៅអី+ម៉ាស្សា+អង្គចងចាំ, ទ្វារស្លាយចំហៀងបិតបើកអូតូ, ទ្វារឃ្លុបក្រោយអូតូ, ឧបករណ៍សាកថ្មទូរស័ព្ទឥតខ្សែ, កុងទ័រឌីជីថលអាចគ្រប់គ្រងពត៌មានល្អ ។ល។ ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Maxus Mifa9 បំពាក់ជាមួយកាមេរ៉ា 360 ដឺក្រេនិងសេនស័រដែលសុវត្ថិភាពបំផុត, ប្រព័ន្ធជំនួយពេលបើកបរចាកគន្លងផ្លូវ, ប្រព័ន្ធកំណត់ល្បឿនថេរ, មុខងារជំនួយពេលមានរថយន្តចង់វារជែង, ពោងសុវត្ថិភាព និងប្រព័ន្ធអេកូឡូស៊ី ជាច្រើនទៀត ដែលធានាឱ្យអ្នកបើកបរ និងអ្នករួមដំណើរមានសុវត្ថិភាព ផាសុកភាព និងរីករាយនៅលើដងផ្លូវ។4.mx3.mx

2.     រថយន្ត Denza D9

Denza ជាក្រុមហ៊ុនស្ថិតក្រោមយីហោ BYD ដែលសហការជាមួយ Daimler បានបង្ហាញនូវវត្តមានថ្មីនៃរថយន្តដែលមានការរចនាបែបថ្មី និងមានភាពប្រណិត Denza D9 គឺជារថយន្តអគ្គិសនីប្រភេទ MPV ដែលគេស្គាល់ថាជារថយន្តប្រណិត និងមានដំណើរការខ្លាំង ដែលត្រូវបានបំពាក់ដោយអាគុយដ៏មានអានុភាពដែលអាចផ្តល់ថាមពលរហូតដល់ 180 kW និងផ្តល់នូវកម្លាំងរមួលអតិបរមា 360Nm។ 1.dzវាបានភ្ជាប់មកជាមួយជម្រើសអាគុយច្រើនប្រភេទ ដែលផ្តល់ជម្រើសក្នុងការបើកបរបានរយៈចម្ងាយប្រហែល 620Km។ គុណភាពនៃការជិះគឺរលូន និមានដំណើរការគ្រប់គ្រងការបើកបរបានល្អ អមដោយមុខងារជំនួយដល់អ្នកបើកបរជាច្រើនដែលធានាបាននូវសុវត្ថិភាព និងភាពងាយស្រួល។ លើសពីនេះ Denza D9 ផ្តល់ការធានា រយៈពេល 6 ឆ្នាំ ឬ 150,000Km ។

ការរចនាផ្នែកខាង2.dzក្នុងរបស់ Denza D9 មានការលាយបញ្ចូលគ្នានៃប្រណិតភាព និងមុខងារទំនើបៗរួមមាន: កៅអីពូកស្បែក,  ដំបូលលើ Panoramic Sunroof ដែលបង្កើតបរិយាកាសកាន់តែស្រស់ស្រាយ, កៅអីម៉ាស្សា, ឧបករណ៏សាកថ្មទូរសព្ទឥតខ្សែ,  ប្រព័ន្ធបំពងសំឡេង និងមុខងារផ្សេងៗទៀត។ ចំណែក កញ្ចប់សុវត្ថិភាពរបស់ Denza D9 វិញគឺ ត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាពិសេសដែលជាជំនួយការដល់អ្នកបើកបរ រួមមានមុខងារចូលចតដោយស្វ័យប្រវត្តិ, មុខងារចាប់សញ្ញាចរាចរណ៍, កាមេរ៉ា 360 ដឺក្រេនិងសេនស័រ ព្រមជាមួយមុខងារជាច្រើនទៀត។3.dz

 4.dz

សរុបមក ទាំងរថយន្ត Maxus Mifa9 និង Denza D9 គឺជាប្រភេទអគ្គិសនី MPV ដែលផ្តល់ជូននូវជម្រើសដ៏គួរឱ្យទាក់ទាញនៅក្នុងផ្នែករថយន្តប្រណីត។ Maxus Mifa9 លេចធ្លោលើតម្លៃសមរម្យត្រឹមតែ $81,990 ជាមួយនឹងទំហំធំទូលាយ និងបច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់គ្រួសារធំ ឬម្ចាស់អាជីវកម្មដែលស្វែងរករថយន្តអគ្គិសនីប្រណិតប្រកបដោយផាសុកភាព ជាមួយតម្លៃដ៏ពិសេសក៏ប៉ុន្តែរថយន្ត Denza D9 បានផ្តល់ឱ្យអ្នកទិញនូវបទពិសោធន៍នៃការបើកបរល្អ ជាមួយប្រណិតភាព និងថាមពលខ្លាំង ព្រមជាមួយតម្លៃ $88,8001.2.mpv

ដូច្នេះ ជម្រើស​រវាងរថយន្ត​ទាំង​ពីរ​គឺអាស្រ័យលើ​ចំណូលចិត្ត​ តម្រូវការប្រើប្រាស់ និង​ទំហំថវិកា។ រថយន្ត Maxus Mifa9 ផ្តល់នូវតម្លៃល្អ ជាមួយនឹងរយៈចម្ងាយបើកបរបានឆ្ងាយ និងមានលក្ខណៈពិសេសប្រណីត ខណៈដែលរថយន្ត Denza D9 ផ្តល់នូវកម្រិតខ្ពស់នៃប្រណីតភាពសម្រាប់អ្នកប្រើប្រាស់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia