នៅខ្មែរ ទិញទំនិញអនឡាញពីក្រៅប្រទេសអត់ដឹងលេខកូដតំបន់ខ្លួនរស់នៅ ចូលមើលក្នុងវេបសាយមួយនេះ
ផែន ផាន់ណា
APRIL 7 2022
គន្លឹះល្អៗ
650 views
1 min read

ជាទូទៅការទំនិញអនឡាញពីក្រៅប្រទេស តម្រូវឱ្យអ្នកទាំងអស់គ្នាបំពេញទៅតាមលក្ខខណ្ឌមួយចំនួន ដែលគេបានដាក់ឱ្យ ហើយក្នុងនោះក៏មាន ឱ្យបំពេញនូវកូដតំបន់ដែលអ្នកទិញកំពុងតែរស់នៅបច្ចុប្បន្នដែរ។ មានបងប្អូនមួយចំនួនក៏បានដឹង បានចាំកូដតំបន់របស់ខ្លួន ហើយក៏មានបងប្អូនយើងមិនទាន់បានដឹងផងក៏មាន។

ថ្ងៃនេះក្រុមការងារ Technology Cambodia នឹងណែនាំវេបសាយមួយសម្រាប់អ្នកដែលមិនទាន់បានដឹងអំពីលេខកូដតំបន់របស់ខ្លួន ដើម្បីងាយស្រួលទិញទំនិញអនឡាញពីក្រៅប្រទេស ឬក៏ភ្ជាប់មុខងារអ្វីមួយ ដូចជារកលុយពីយូធូបក៏ដោយ។ វេបសាយនេះមានឈ្មោះថា cambodiapost.post របស់ក្រសួងប្រៃសណីយ៍ ដោយបងប្អូនអាចមើលលេខកូដតំបន់ចេញពីវេបសាយមួយនេះបាន។

2022 04 07 17 33 58

រៀបនៅក្នុងការមើល បងប្អូនគ្រាន់តែចូលទៅកាន់វេបសាយ cambodiapost.post រួចជ្រើសរើងយកកកន្លែងដែលមានពាក្យថា កូដតំបន់ នោះបងប្អូននឹងឃើញឈ្មោះឃុំសង្កាត់ ជាច្រើន ប៉ុន្តែបើបងប្អូនត្រូវការលើតំបន់ដែលខ្លួនរស់នៅ គ្រាន់តែចុចជ្រើសរើសខេត្តខណ្ឌ និងឃុំសង្កាត់ដែតខ្លួនរស់នៅនោះ វានឹងបង្ហាញលទ្ធផងចេញមកហើយ។

2022 04 07 17 34 20

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia