Porsche Taycan 2024 បង្កើតឡើងដើម្បីប្រកួតប្រជែងជាមួយនិង BMW, Mercedes, និង Lotus ដែលសាកថ្មពី 8% ទៅ 80% ក្នុងរយៈពេលតិចជាង 16 នាទី
Lee Then
NOVEMBER 26 2024
យានយន្ត
54 views
3 mins read

Porsche Taycan 2024 ទោះបីវាមើលទៅដូចជាម៉ូឌែលចាស់ តែការផ្លាស់ប្តូរនៅផ្នែកមួយចំនួនទាំងខាងក្នុង និង បន្ថែម Option មួយចំនួនទៀតធ្វើឱ្យវាក្លាយជារថយន្តសេរីថ្មីរបស់ក្រុមហ៊ុន Porsche។ ការប្រកួតប្រជែងក្នុងចំណោមរថយន្ត EV កំពុងកើនឡើង ជាមួយបច្ចេកទេសថ្មីពី BMW, Mercedes, និង Lotus Porsche Taycan 2024 ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការបងប្អូនអ្នកប្រើប្រាស់។

2025 Porsche Taycan Turbo Gt 110 660f035ea7a83.jpg

ដោយមានការការរចនាថ្មីៗ ដូចជា អំពូលមុខថ្មីជាមួយនិងភ្លើងបំភ្លើពេលថ្ងៃរាងបែបត្រង់ជាងមុន បន្ថែមមកជាមួយនិង Aerodynamics ផ្នែកខាងមុខមថ្មី ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបើកបរ។ ប្រព័ន្ធ Infotainment ទំនើប អេក្រង់កោងទំហំ 16.8 អ៊ីញ សម្រាប់ការបង្ហាញព័ត៌មានសំខាន់ៗសម្រាប់អ្នកបើកបរ អេក្រង់កម្សាន្តនៅកណ្តាលទំហំ 10.9 អ៊ីញមានកម្មវិធីកម្សាន្ត ដូចជា Amazon Prime និង Disney+ ដែល Amazon Prime នោះមានដូចជា Prime Video អាចទស្សនាភាពយន្ត និងរឿងស៊េរីដ៏ល្បីល្បាញជាច្រើន មានកម្មវិធីជាច្រើនដែលផលិតដោយ Amazon (Originals) Prime Music ស្តាប់ចម្រៀងដោយឥតដែនកំណត់ដោយគ្មានផ្សាយពាណិជ្ជកម្ម។មានជម្រើសចម្រៀងជាង 2 លានបទ Prime Reading អាចអានសៀវភៅ អ្នកកាស៊ីណា និងការបោះពុម្ពផ្សេងៗដោយឥតគិតថ្លៃ។ប្រើសេវាកម្មនេះបាននៅលើឧបករណ៍ Kindle ឬ App អានសៀវភៅ។

2025 Porsche Taycan 114 6723870a96aaa.jpg

រថយន្ត Taycan ថ្មីនេះបានទទួលការផ្លាស់ប្តូរច្រើនគួរសំដែលរួមមាន សាកអាគុយបានលឿនជាងមុន - ល្បឿនសាកអាគុយឡើងដល់ ៣២០ គីឡូវ៉ាត់ ដែលអាចសាកបានពី ៨% ទៅ ៨០% ក្នុងរយៈពេលតិចជាង ១៦ នាទី ម៉ូទ័រថ្មីដែលមានទម្ងន់ស្រាល និងមានប្រសិទ្ធភាពកាន់តែល្អ សាកសមគ្រប់បរិយាកាស - កន្លែងសាកអគ្គិសនីមានភាពងាយស្រួល ជាពិសេសនៅចំណុចខាងមុខ។ អាគុយមានកំលាំងសាកប្រើប្រាស់បាន (97.0 kWh) ជួយឲ្យ Taycan មានល្បឿនកាន់តែល្អសម្រាប់ការចាប់ផ្តើមល្បឿន (0-60 mph) ក្នុង ៤.១ វិនាទី។

2025 Porsche Taycan Turbo Gt 113 660f030a6159c.jpg

សម្រាប់ Taycan ក៏បានបែងចែកដល់ទៅ 4 Option 
Taycan Base: កម្លាំង 402 សេះ និងកម្លាំងរមួល 344 ន្យូតុនម៉ែត្រ សាមួយពេកសម្រាប់ចម្ងាយបើកបរ 323 គីឡូម៉ែត្រ តម្លៃ (នៅសហរដ្ឋអាមេរិក) ចាប់ពី $90,900។
Taycan 4S: កម្លាំង 522 សេះ និងកម្លាំងរមួល 479 ន្យូតុនម៉ែត្រ សាមួយពេកសម្រាប់ចម្ងាយបើកបរ 318 គីឡូម៉ែត្រ តម្លៃ (នៅសហរដ្ឋអាមេរិក)ចាប់ពី $111,700។
Taycan Turbo: កម្លាំង 670 សេះ និងកម្លាំងរមួល 850 ន្យូតុនម៉ែត្រ សាមួយពេកសម្រាប់ចម្ងាយបើកបរ 323 គីឡូម៉ែត្រ តម្លៃ (នៅសហរដ្ឋអាមេរិក) ចាប់ពី $160,800។ 
Taycan Turbo S: កម្លាំង 750 សេះ និងកម្លាំងរមួល 1,050 ន្យូតុនម៉ែត្រ សាមួយពេកសម្រាប់ចម្ងាយបើកបរ 309 គីឡូម៉ែត្រ តម្លៃ (នៅសហរដ្ឋអាមេរិក) ចាប់ពី $194,900។ 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia