Alfa Romeo 33 Stradale ចំនួនផលិតមានតំណត់ហើយបើនិយាយពីតម្លៃវិញគឺកប់តែម្តង
Lee Then
DECEMBER 3 2024
យានយន្ត
15 views
3 mins read

អាល់ហ្វា រ៉ូមេអូ(Alfa Romeo)បានបង្ហាញរថយន្តដែលមានឈ្មោះថា 33 Stradale កាលពីមួយឆ្នាំមុន។ រថយន្តនេះមានរចនាបែបរថយន្តស្ព័រ និងស្រស់ស្អាត ដើម្បីអបអរសាទរគុណភាពល្អបំផុតនៃរថយន្តកីឡារបស់ Alfa Romeo ដែលមានឈ្មោះដូចគ្នា ក្នុងអំឡុងដំណើរការផលិតក្នុងឆ្នាំ 1960។ បច្ចុប្បន្ន អាល់ហ្វា រ៉ូមេអូបានប្រកាសព័ត៌មានថ្មីអំពីការធ្វើតេស្តរបស់ 33 Stradale ដែលត្រៀមរៀបចំដឹកជញ្ជូនឲ្យកាន់អតិថិជនចំនួន 33 គ្រឿងនៅអ៊ីតាលី នៅចុងឆ្នាំនេះ។

Alfa Romeo 33 Stradale Tutte Le Foto 65.jpeg

អាល់ហ្វា រ៉ូមេអូ (Alfa Romeo) បានបញ្ចប់ការធ្វើតេស្តនៃរថយន្ត 33 Stradale នៅ Nardò Technical Center ដែលស្ថិតនៅ Salento ប្រទេសអ៊ីតាលី តំបន់នេះមានទំហំ 7 គីឡូម៉ែត្រការេ មានប្រវែង 7.8 ម៉ាយ (12.5 គ.ម.) ជាតំបន់ធំមួយដែលវាត្រូវបានប្រើសម្រាប់ការសាកល្បង និងអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្ត ហើយក៏មានតំបន់សាកល្បង 20 គ្រោង (Test Tracks) ជាផ្លូវសាកល្បងច្រើនប្រភេទ ដែលមានគោលបំណងសាកល្បងលក្ខណៈសម្បត្តិរបស់រថយន្តផ្សេងៗ ហើយក៏រួមមានផ្លូវសាកល្បងល្បឿនលឿនៗ (High-Speed Testing Track), ផ្លូវសាកល្បងអេរ៉ូដីណាមិច, ផ្លូវសាកល្បងលើដីរាប់ស្មើ, និងការប្រណាំងល្បឿន។

Nardotechnicalcenterpista.jpg

Alfa Romeo 33 Stradale ប្រើម៉ាស៊ីន 3.0-លីត្រ V-6 Twin-Turbocharged ដែលចំណូលចិត្តចេញពី Maserati MC20។ ម៉ាស៊ីននេះផលិតថាមពលលើសពី 620hp និងប្រើប្រអប់លេខ 8-speed Dual-Clutch ដែលបញ្ជូនថាមពលទៅកង់ខាងក្រោយតាមរយៈប្រព័ន្ធ Electronic Limited-Slip Differential គឺមានល្បឿនអតិបរមា 333 គ.ម./ម៉. (206 ម៉ាយ/ម៉.) និងអាចបង្កើនល្បឿនពី 0 ទៅ 100 គ.ម./ម៉. ចាយពេលតិចជាង 3 វិនាទី

Alfa Romeo 33 Stradale Testing .jpg

នៅពេលដែល 33 Stradale ត្រូវបានប្រកាស អាល់ហ្វា រ៉ូមេអូ (Alfa Romeo) បាននិយាយថា វាអាចនឹងមានជម្រើសអគ្គិសនី ដែលគេរំពឹងថាស្រដៀងទៅនឹង Maserati MC20 Folgore។ Maserati បានបញ្ជាក់ថា ជម្រើសអគ្គិសនីនៃ MC20 នឹងចេញក្នុងឆ្នាំ 2025 ហើយក៏បានអះអាងថាមពលរបស់វាគឺដល់ទៅ 700hp ដែលមានម៉ូទ័រអគ្គិសនី 3។ ចំណែកឯ Alfa Romeo បានឲ្យដឹងថា 33 Stradale អគ្គិសនីអាចមានថាមពលដល់ 750hp។ យ៉ាងណាមិញ នៅក្នុងសេចក្ដីថ្លែងការណ៍អំពីការធ្វើតេស្តមិនបានមានការបញ្ជាក់ពីជម្រើសអគ្គិសនីនោះទេ។

Alfa Romeo 33 Vs Maserati M C20 Front.jpg

ក្នុងអំឡុងការធ្វើតេស្ត អាល់ហ្វា រ៉ូមេអូ បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ប៉ារ៉ាម៉ែត្រមួយចំនួនដូចជា៖ អេរ៉ូដីណាមិច, ល្បឿនលឿន, សីតុណ្ហភាពអតិបរមា, ប្រព័ន្ធខ្យល់ និងសំឡេងពីខាងក្រៅចូលទៅខាងក្នុង។ លទ្ធផលបានបញ្ជាក់ថា រថយន្តនេះអាចឈានដល់ល្បឿន 207 mph និងបញ្ចេញល្បឿន 0-100 km/h ក្នុងពេលក្រោម 3 វិនាទី
តម្លៃរបស់វាប្រហាក់ប្រហែល €1.7 លាន (ប្រហែល $1.8 លាន) មិនរួមបញ្ចូលពន្ធ។ទោះបីជាមានតម្លៃខ្ពស់បែបនេះក៏ដោយ រថយន្តទាំងអស់បានលក់អស់គ្មានសល់ទេហើយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia