អស្ចារ្យណាស់! កម្ពុជាជិតមានកន្រ្តកហោះលើអាកាសជិះហើយ ខណ:ក្រុមហ៊ុនមួយនេះកំពុងចាប់ចិត្ត​វិនិយោគ ​​
Pheakdey Prem
NOVEMBER 24 2022
គ្រឿងយន្ត
182 views
2 mins read

​ភ្នំពេញ​៖ ​​​​ថ្មី​ៗ​នេះ​ ​ ​​​​មាន​ក្រុម​ហ៊ុន​​​ធំ​​​​មួយ​មក​ពី​​អឺរ៉ុប​​​​​​​​​​​​​ ឈ្មោះថា​ Doppelmayr Group ​កំពុង​​តែ​ចាប់​ចិត្ត​​មក​ប្រទេសកម្ពុជា​​​ ​​​​​​ដើម្បី​​​​​​បង្កើត​​នូវ​ កន្ត្រក​ខ្សែ​កាប ​​(Cable Car)លើ​​អាកាស​​​​​​នៅ​​​ក្នុងទីក្រុង​​​ភ្នំពេញ​ ​​​​​​​។​ ហើយ​​កន្រ្តកខ្សែកាប” (Cable Car) នេះ​​ដែរ​​គឺ​ចូល​​​ខ្លួន​មកដើម្បី​បម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

315895588 451284143849252 7715588742160848967 N

​​​​យោងតាម​​ប្រភព​ពី​​ក្រសួង​​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​ បាន​ចុះ​ផ្សាយ​​កា​ល​ពី​ថ្ងៃទី​​២៣​ ខែ​វិច្ឆកា​ ឆ្នាំ​២០២៣ ​​បាន​​ឲ្យ​ដឹង​ថា​ ​​​​​​​​​​​​​ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group និងសហការី ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

316254046 451284257182574 2709303995414638640 N

នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុនDoppelmayr Group បានធ្វើបទបង្ហាញពីសាវតា ក៏ដូចជា សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនចាប់តាំងពីពេលកកើតរហូតមកដល់បច្ចុប្បន្ន និងគម្រោងនានា ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប ។​​

ចំណុចសំខាន់ដែលបានលើកយកមកបង្ហាញនៅក្នុងជំនួបនេះគឺគុណសម្បត្តិនៃការជ្រើស យកការដឹកជញ្ជូនដោយ“កន្រ្តកខ្សែកាប” (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

316237878 451284243849242 1840240986996393230 N

បន្ថែមពីលើនេះ តំណាងក្រុមហ៊ុន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)។

316550641 451284250515908 5645448684619895393 N

គួរ​ជំរាប​​ផងដែរ​ថា​ ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹក ជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូន អ្នកដំណើរ ៕​​

អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth