ប្រញាប់ចុះឈ្មោះ! ក្រសួងបើកឱ្យប្រកួតថតរូបតាមទូរស័ព្ទ អ្នកឈ្នះនឹងបានរង្វាន់ពិសេសៗជាច្រើន
ផែន ផាន់ណា
•
JUNE 25 2023
•
នវានុវត្តន៍
•
6.1 K views
•
2 mins read
•

នៅឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍ ដោយមានការសហការណ៍ឧបត្ថម្ភដោយក្រុមហ៊ុន Huawei បានបង្កើតកម្មវិធីប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei XMAGE ជាកម្មវិធីដែលផ្តល់ឳកាសដល់ប្រជាជនកម្ពុជាគ្រប់វ័យដើម្បីបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរសព្ទដៃ ។

356024502 642505414576887 7072585354828835378 N

ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei XMAGE មានទិសដៅ ដើម្បីជួយជំរុញវិស័យទេសចរណ៍ ជាពិសេសប្រមូល និង ផ្តិតយករូបភាព ស្អាតៗ និង ជីវចំរុះ ពីតំបន់ទេសចរណ៍ទូទាំងប្រទេសកម្ពុជា ហើយប្រើប្រាស់រូបភាពទាំងនោះដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមនាៗ ។ ក្រសួងទេសចរណ៍ ក៏ដូចជា ក្រុមហ៊ុន Huawei សង្ឈឹមថាប្រជាជនកម្ពុជានិងចូលអោយបានច្រើនកុះករ ដើម្បីបង្ហាញស្នាដៃនៅលើឆាកជាតិ និង អន្តរជាតិ ។

ចាប់ពីថ្ងៃទី 1 មិថុនា ឆ្នាំ 2023 ក្រសួងទេសចរណ៍ចាប់ផ្ដើមបើកឲ្យបេក្ខជនដំណើរការចុះឈ្មោះចូលរួមប្រកួតថតរូប "ទេសចរណ៍ថ្នាក់ជាតិលើកទី 1" Powered by Huawei XMAGE ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍សហការឧបត្ថម្ភដោយក្រុមហ៊ុន Huawei ។

គណៈកម្មការនៃការប្រកួតទាំងមូល:

  • គណៈកម្មការទី1: លោក សួង ម៉ារឌី
  • គណៈកម្មការទី2: លោក Miller Snap
  • គគណៈកម្មការទី3: លោក ហង់ សុវិត្យា

កាលបរិច្ឆេទនៃការប្រកួត:

  • ចុះឈ្មោះប្រកួតចាប់ពីថ្ងៃទី 1 មិថុនា ឆ្នាំ 2023
  • បិទការចុះឈ្មោះនៅថ្ងៃទី 30 មិថុនា ឆ្នាំ 2023

ពានរង្វាន់នៃកម្មវិធី :

  • ទូរស័ព្ទកំពូល Huawei P60 Pro ចំនួន 3 រង្វាន់
  • ទទួលបានពាន នឹង សញ្ញាបត្រចេញដោយក្រសួងទេសចរណ៍
  • មានឱកាសក្លាយជាអ្នកថតរូបតំណាងឲ្យក្រុមហ៊ុន Huawei និងក្រសួងទេសចរណ៍
  • បង្ហាញស្នាដៃនៅលើ facebook page ផ្លូវការរបស់ក្រសួងទេសចរណ៍ facebook page ផ្លូវការរបស់ក្រុមហ៊ុន huawei និង huawei platform នៅប្រទេសចិន។

បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទីមួយ Powered by Huawei XMAGE នេះ អាចធ្វើការចុះឈ្មោះតាមរយៈដំណភ្ជាប់ខាងក្រោម

Link ចុះឈ្មោះ: https://forms.gle/gRc7YhL7UUMGUF5S7

Terms and Conditions: https://shorturl.at/BJQZ6

ព័ត៌មានបន្ថែម: https://shorturl.at/jpK29

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia