គ្រោះនាំ​សំណាង​​​! ​​ជិះ​​ Highlander ០៦ បាន​​ ១,៦លានគ.ម​ Toyota ​​​​​​​ឲ្យឡាន​ថ្មី ១គ្រឿង លើក​ទឹក​ចិត្ត​​​​
Pheakdey Prem
APRIL 3 2023
យានយន្ត
158 views
3 mins read

​​​​​​​​​​​​​​​​​​​​​​​​​​​ថ្មីៗនេះ ក្រុមហ៊ុន Toyota ទើប​​​តែបានប្រគល់រថយន្ត Toyota Highlander SUV ស៊េរីឆ្នាំ 2023 ដល់បុរសម្នាក់នៅសហរដ្ឋអាមេរិក បន្ទាប់ពីដឹងថាបុរសនោះបានបាត់បង់រថយន្ត Highlander ស៊េរី​ឆ្នាំ២០០៦ ដែល​​​បានជិះ​អស់​ ១លាន​ម៉ាយ​ឬជាង​ ១,៦លាន​គីឡូម៉ែត្រ​ ​​​ក្រោយ​​ពីព្យុះ​ដ៏កំណាចមួយបាន​​​បក់​បោក​​​​​​ឆក់​យក​​រថយន្ត​​​​​​​សំណព្វ​​​ចិត្ត​​របស់​បុរស​​​ម្នាក់​នោះ។

Owner loses Toyota Highlander with 1 million miles in a hurricane: Toyota gifts him a brand new Highlander

យោងតាម​ប្រភពពី​ ​Carpart បាន​ឲ្យ​ដឹងថា​ ​ក្រុម​ហ៊ុន​ Toyota USA ​​​បាន​​​ឲ្យ​រថយន្ត​​​ Toyota Highlander Hybrid Bronze Edition ស៊េរីឆ្នាំ 2023 ​ចំនួន​១គ្រឿង ដោយ​ឥតគិត​ថ្លៃ​​​ទៅ​កាន់​បុរស​ម្នាក់​​ឈ្មោះថា​ Mark Miller  ​ដែល​រស់​នៅ​សហរដ្ឋអាមេរិក​​ ​​​​​​​​​​​​​​ព្រោះ​តែ​​​​​​​​​​​​​​​​​​​​​​​រថយន្ត​​​ដែល​គាត់​​បាន​​បាត់​​​​​​នោះ​ដោយសារ​ព្យុះ​ Hurricane Ian បានឆក់​យក​ទៅ​​នោះ​​ គឺ​ជា​រថយន្ត​ Highlander ស៊េរី​ឆ្នាំ២០០៦ ដែល​បុរសនោះ​បាន​ជិះ​​​ជា​ច្រើន​ឆ្នាំ​​ មាន​​​​​ចម្ងាយ ១,៦លាន​គីឡូម៉ែត្រ​​​​​​ ។

Owner loses Toyota Highlander with 1 million miles in a hurricane: Toyota gifts him a brand new Highlander

លោក​ Mark បាន​​និយាយ​​ថា​ "​​​​​រថយន្ត​ Highlander ស៊េរី​ឆ្នាំ២០០៦ គឺគាត់​ជិះ​សឹងតែ​រាល់​ថ្ងៃ​ ​​ហើយ​គាត់ពេញ​​ចិត្ត​​​ស្រឡាញ់​​​​​​រថយន្ត​ SUV របស់​ Toyota មួយ​នេះ​ណាស់​​​”។  ​​​​​Mark បាន​បន្ត​និយាយ​ទៀត​ថា​ “​ក្រៅ​​ពី​ Highlander ​គឺ​គាត់​មិន​​​​ព្រ​ម​ប្រើ​រថយន្ត​ផ្សេង​ឡើយ”។

​​​​​​​មូល​ដែល​​ធ្វើ​ឲ្យ​​​​ឡាន​​​​​សំណព្វ​​ចិត្ត​​របស់​គាត់​បាន​​​​​​​បាត់​នោះ​គឺបណ្តាល​មក​ពី​ មាន​ព្យុះ​ Hurricane Ian ​បាន​វាយលុករដ្ឋ Florida ក្នុងឆ្នាំ 2020 និងបានបង្កើតការខូចខាតដែលមានតម្លៃ 113 ពាន់លានដុល្លារ។ ​​​​​​​​​​​​បន្ទាប់​មក​កាលពី​ថ្មីៗ​នេះ​ ក្រុម​ហ៊ុន​ Toyota USA ទទួល​ដំណឹង​មក​​ថា​ ឡាន​​​ដែល​បាន​​​បាត់​របស់​ Mark គឺជិះ​​បាន​ ១លាយ​ម៉ាយ​​ភ្លាម​ ក្រុម​ហ៊ុនក៏បាន​​​​ហៅ​លោក​ Mark មក​​​​​​​​​​​​​​​ឲ្យ​ឡាន​ថ្មី​​​ ១គ្រឿង​​​ដោយ​ឥតគិត​ថ្លៃ​ ​​ ​ដែល​​រថយន្ត​នោះ​គឺ​ជា​ស៊េរី​ថ្មី​ កូន​កាត់ Highlander Hybrid Bronze Edition ឆ្នាំ 2023។

Toyota Highlander Bronze Edition ឆ្នាំ ២០២២  ផ្តល់នូវការរចនាបែបសំរឹទ្ធដ៏ប្រណិត

គួរ​ជំរាប​ផងដែរថា​ រថយន្ត Highlander Hybrid Bronze Edition ឆ្នាំ 2023 ដែល Mark ទទួលបានជាកាដូ គឺជាការផ្តល់ចុងក្រោយបំផុតមួយពីក្រុមហ៊ុន Toyota ។ រថយន្តប្រភេទ SUV កូនកាត់នេះ មានការរចនារូបរាងស្អាត និងទាន់សម័យ រួមផ្សំជាមួយនឹងដំណើរការដ៏មានថាមពល និងលក្ខណៈពិសេសទំនើបៗ។ Bronze Edition គឺជាកម្រិត Trim ថ្មី ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាផ្តាច់មុខរបស់​​ Toyota  និងការធ្វើឱ្យប្រសើរឡើង ដើម្បីបង្កើនបទពិសោធន៍នៃការបើកបរ។​​

2023 Toyota Highlander Review: Definitely go for the hybrid - Autoblog

រថយន្តប្រភេទ SUV នេះត្រូវបានបំពាក់ដោយម៉ាស៊ីន 4 ស៊ីឡាំង 2.5 លីត្រ រួមផ្សំជាមួយនឹងម៉ូទ័រអេឡិចត្រិចចំនួន 2 ដែលផ្តល់កម្លាំងសរុប 243 សេះ។ វាក៏បានភ្ជាប់មកជាមួយការបញ្ជូនបន្តអថេរអគ្គិសនី (eCVT) និងដ្រាយកង់ទាំងអស់ ដែលផ្តល់នូវប្រសិទ្ធភាពប្រេងពិសេស ខណៈពេលដែលផ្តល់នូវថាមពល និងការបង្កើនល្បឿន​ពី០ដល់​១០០គ.ម/ម៉ ចាយពេល​តែ 7.3វិនាទី៕

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី ​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia