មិនឲ្យចាញ់គេ! ស្ងាត់ៗ OpenAI ត្រៀមចេញបាស AI ថ្មី ខណៈនេះជាតម្លៃដាក់លក់
Khunna - ឃុនណា
AUGUST 10 2026
អេឡិចត្រូនិក
3 views
1 min read

ក្រុមហ៊ុន OpenAI កំពុងអភិវឌ្ឍឧបករណ៍ Hardware ថ្មីស្រឡាងមួយប្រភេទដែលជា Smart Speaker ដើរដោយថាមពល AI និងជារូបរាងរូបវន្តនៃ ChatGPT ក្រោមកិច្ចសហការជាមួយស្ទូឌីយោ LoveFrom របស់លោក Jony Ive ដែលជាអតីតប្រធានផ្នែករចនារបស់ Apple។ យោងតាមរបាយការណ៍ចុងក្រោយពី Bloomberg ឧបករណ៍នេះមានរូបរាងប្លែកដូចជានំដូណាត់ ផលិតពីលោហធាតុប្រណីត និងមានផ្នែកដែលអាចកម្រើកបាន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលកាន់តាមខ្លួន ឬដាក់តាមទីតាំងផ្សេងៗក្នុងផ្ទះ ហើយគ្រោងនឹងដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៧។

 

ទោះជាយ៉ាងណា ឧបករណ៍នេះត្រូវបានគេព្យាករណ៍ថានឹងមានតម្លៃចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារ ដែលជាតម្លៃថ្លៃជាង Smart Speaker ក្នុងទីផ្សារបច្ចុប្បន្ន (ដូចជា Amazon ដែលមានតម្លៃចន្លោះពី ៤០ ទៅ ២៤០ ដុល្លារ)។ ការបញ្ចេញឧបករណ៍នេះមានគោលបំណងបញ្ជ្រៀប ChatGPT ឱ្យកាន់តែជ្រៅទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ប៉ុន្តែវាអាចនឹងជួបប្រឈមមុខនឹងទីផ្សារដ៏លំបាក ដោយសារតែឧបករណ៍ Smart Speaker កន្លងមកមិនសូវបង្កើតប្រាក់ចំណេញបានច្រើននោះទេ ហើយតម្លៃថ្លៃក៏អាចជាឧបសគ្គមួយផងដែរ។

 

បន្ថែមពីលើការប្រកួតប្រជែងលើទីផ្សារ ដំណើរការឈានជើងចូលទីផ្សារ Hardware របស់ OpenAI ក៏មិនបានរលូនប៉ុន្មានដែរ។ នាពេលបច្ចុប្បន្ន OpenAI កំពុងប្រឈមមុខនឹងការប្តឹងផ្តល់ពីក្រុមហ៊ុនយក្ស Apple ដែលបានចោទប្រកាន់ថា OpenAI បានលួចសម្ងាត់ពាណិជ្ជកម្មរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ភាគីខាង OpenAI បានចេញមុខបដិសេធរាល់ការចោទប្រកាន់ទាំងនេះរួចរាល់ហើយ។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia