សឹងមិនជឿ! នេះជាចំនួនប្រាក់ខែគោលរបស់បុគ្គលិក OpenAI ដែលកាន់ផ្នែកមនុស្សយន្ត
Khunna - ឃុនណា
•
SEPTEMBER 25 2026
•
នវានុវត្តន៍
•
14.3 K views
•
2 mins read
•

ក្រុមហ៊ុន OpenAI កំពុងពង្រីកការងាររបស់ខ្លួនទៅកាន់វិស័យមនុស្សយន្ត ហើយកំពុងជ្រើសរើសបុគ្គលិកជាច្រើនមុខតំណែង។ តាមការរាយការណ៍របស់ Business Insider ចុះផ្សាយនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ OpenAI បានបង្ហាញមុខតំណែងពាក់ព័ន្ធនឹងមនុស្សយន្តចំនួន ២៧ ហើយប្រាក់ខែគោលដែលបានផ្សព្វផ្សាយមានចាប់ពីប្រមាណចន្លោះពី ១៧៧,០០០ ដុល្លារ ដល់ ៥០០០,០០០ ដុល្លារ ក្នុងមួយឆ្នាំ ដោយមិនទាន់រាប់បញ្ចូលភាគហ៊ុនរបស់ក្រុមហ៊ុន។

1789393146908

ក្នុងចំណោមមុខតំណែងទាំងនោះ ការងារដែលមានប្រាក់ខែគោលខ្ពស់បំផុតដល់ ៥០០,០០០ ដុល្លារ ក្នុងមួយឆ្នាំ (ប្រមាណ ៤១,៦៦៦ ដុល្លារ ក្នុងមួយខែ) គឺការងារដែលទាក់ទងនឹងការរៀបចំ និងគ្រប់គ្រងទិន្នន័យសម្រាប់បង្រៀនឲ្យប្រព័ន្ធ AI អាចរៀន និងធ្វើការជាមួយមនុស្សយន្តបាន។ និយាយឲ្យងាយយល់ គឺអ្នកជំនាញត្រូវជួយរៀបចំ និងដំណើរការទិន្នន័យច្រើន ដើម្បីឲ្យ AI អាចរៀនពីពិភពពិត និងបញ្ជាមនុស្សយន្តឲ្យធ្វើការងារផ្សេងៗដែលអាចជំនួសមនុស្សបាន។

ការងារផ្សេងទៀតរបស់ OpenAI ក៏រួមមាន អ្នកបង្កើតកម្មវិធីសម្រាប់មនុស្សយន្ត អ្នករចនាផ្នែកចលនា និងម៉ូទ័ររបស់មនុស្សយន្ត អ្នកធ្វើតេស្តមនុស្សយន្ត និងអ្នកប្រមូលទិន្នន័យសម្រាប់បង្រៀន AI។ OpenAI កំពុងស្វែងរកអ្នកជំនាញសម្រាប់ការងារទាំងផ្នែក ផ្នែករឹង និងផ្នែកកម្មវិធី ដើម្បីអភិវឌ្ឍមនុស្សយន្តដែលអាចធ្វើការនៅក្នុងពិភពពិត។

Untitled Design 2025 02 28 T123135

ការផ្តល់ប្រាក់ខែខ្ពស់នេះកើតឡើង ខណៈ OpenAI កំពុងផ្តោតកាន់តែខ្លាំងលើការអភិវឌ្ឍ AI ដែលអាចធ្វើការជាមួយមនុស្សយន្ត។ ក្រុមហ៊ុនមានគោលដៅអភិវឌ្ឍមនុស្សយន្តដែលអាចប្រើប្រាស់សម្រាប់ការងារផ្សេងៗ ហើយនាពេលអនាគតអាចឈានដល់មនុស្សយន្តដែលជួយមនុស្សក្នុងជីវិតប្រចាំថ្ងៃ។ ទោះយ៉ាងណា ៥០០,០០០ ដុល្លារ មិនមែនជាប្រាក់ខែសម្រាប់ការងារ Robotics ទាំងអស់របស់ OpenAI ទេ ប៉ុន្តែជាប្រាក់ខែគោលអតិបរមាសម្រាប់មុខតំណែងជាក់លាក់មួយ។

A P24059841956398 E1709300611265

គូសបញ្ជាក់ផងដែរថា ២៧ មុខតំណែង ដែល OpenAI កំពុងជ្រើសរើស៖

  • ជំនាញទិន្នន័យ & AI (Data & AI)៖ រៀបចំ និងគ្រប់គ្រងទិន្នន័យ ដើម្បីបង្រៀន AI ឱ្យស្គាល់ពិភពពិត (ប្រាក់ខែខ្ពស់បំផុតដល់ ៥០ ម៉ឺន $/ឆ្នាំ)
  • ផ្នែកកម្មវិធី (Software)៖ សរសេរកូដ បង្កើតប្រព័ន្ធបញ្ជា និងអភិវឌ្ឍ AI សម្រាប់មនុស្សយន្ត
  • ផ្នែកគ្រឿងម៉ាស៊ីន (Hardware)៖ រចនាសម្ព័ន្ធ រូបរាង ចលនា និងម៉ូទ័ររបស់មនុស្សយន្ត
  • ផ្នែកសាកល្បង (Testing & Operations)៖ ធ្វើតេស្តសាកល្បង និងប្រមូលទិន្នន័យជាក់ស្តែងពីមនុស្សយន្ត

ចំពោះប្រាក់ខែគោល៖ ចាប់ពី ១៧៧,០០០ $ ដល់ ៥០០,០០០ $/ឆ្នាំ (ខុសគ្នាតាមតួនាទី និងបទពិសោធន៍)។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia