បច្ចុប្បន្ន មានវេបសាយជាច្រើនដែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយអ្នកក្នុងដំណើរការ កែសម្លេង (Voice Editing) និង កែលម្អគុណភាពសម្លេង (Audio Enhancement)។ អាស្រ័យលើតម្រូវការជាក់លាក់របស់អ្នក វេបសាយទាំងនោះអាចបែងចែកជាពីរប្រភេទធំៗ៖ ទីមួយគឺ វេបសាយកែលម្អគុណភាពសម្លេង ដែលប្រើ AI ដើម្បីលុបបំបាត់សំឡេងរំខាន។ ទីពីរគឺ វេបសាយបង្កើត និងកែប្រែសម្លេង ដែលផ្តោតលើការបំប្លែងអត្ថបទទៅជាសម្លេង AI គុណភាពខ្ពស់ (Text-to-Speech) សម្រាប់បង្កើតខ្លឹមសារថ្មី ឬការផ្លាស់ប្តូរសម្លេង។

១./ Free Khmer Text to Speech Online 2025 (Unlimited)
Speechactors គឺជាវេទិកាមួយដែលផ្ដល់សេវាកម្មបម្លែងអត្ថបទទៅជាសំឡេងជាច្រើនភាសា រួមទាំងភាសាខ្មែរផងដែរ ដែលមានសំឡេងប្រាកដនិយម និងអាចប្រើប្រាស់សម្រាប់វីដេអូ YouTube បាន។
របៀបប្រើ:
- ចូលទៅកាន់វេបសាយ: បើក Browser របស់អ្នក (ដូចជា Chrome, Firefox) ហើយចូលទៅកាន់ speechactors.com/text-to-speech/khmer-cambodia។
- ជ្រើសរើសភាសា និងសំឡេង: ត្រូវប្រាកដថា Khmer (Cambodia) ត្រូវបានជ្រើសរើសនៅក្នុងប្រអប់ភាសា។ អ្នកអាចចុចលើឈ្មោះសំឡេងដើម្បីផ្លាស់ប្ដូរប្រភេទសំឡេង (ប្រុស/ស្រី) និងស្ដាប់គំរូ។
- វាយបញ្ចូលអត្ថបទ: វាយ ឬ Paste អត្ថបទជាភាសាខ្មែររបស់អ្នកចូលទៅក្នុងប្រអប់បញ្ចូល (Input Field) ។
- បង្កើត និងទាញយក: ចុចលើប៊ូតុង "Generate" ក្នុងរយៈពេលប៉ុន្មានវិនាទី អត្ថបទរបស់អ្នកនឹងត្រូវបានបម្លែងទៅជាសំឡេង ហើយអ្នកអាចចុចស្ដាប់ ឬទាញយកឯកសារសំឡេងនោះជា MP3 បានភ្លាមៗ។
គូសបញ្ជាក់ផងដែរថា វេបសាយ១នេះគឺមានលក្ខណៈងាយស្រួលប្រើប្រាស់ ហើយមិនតម្រូវឱ្យមានចំណេះដឹងជ្រៅជ្រះផ្នែកបច្ចេកទេសនោះទេ។ អ្នកគ្រាន់តែវាយអត្ថបទចូល រួចជ្រើសរើសប្រភេទសំឡេងដែលចង់បាន ហើយចុចប៊ូតុងដើម្បីបម្លែងប៉ុណ្ណោះ។
