​​​​ចង់​ឈប់​ថត​​​រូប​ក៏មិនបាន​ដែរ​​!​​ ក្រសួង​ហាម​ដាច់​ខាត​​បើគ្មាន​​កា​​រ​អីបន្ទាន់​​​​​​ទេ​ ហាម​ឈប់គន្លង​​បន្ទាន់​​​ឲ្យសោះ​ ​​​​
Pheakdey Prem
SEPTEMBER 30 2022
យានយន្ត
340 views
1 min read

សេចក្តី​ជូន​ដំណឹង​​ដល់​បងប្អូន​ ដែល​មាន​​​​​​បំណង​​ធ្វើ​ដំណើរ​​​លើ​ផ្លូ​វល្បឿន​​លឿន​​​​​​ ​​​​​​​​ក្រសួង​​​​​​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​ បាន​​ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​ឈប់​​ ឬ​សម្រាកលើ​គន្លង​​​ឈប់​បន្ទាន់​ឡើយ ​លើកលែងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ​។

May be an image of 1 person, road and text

​​គួ​ររំឭក​ផងដែរ​ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា ការធ្វើដំណើរលើផ្លូវល្បឿនលឿនក្រៅពីកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម(ចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ) គឺមិនអនុញ្ញាតឱ្យឈប់ ឬចតយានយន្តនៅលើផ្លូវល្បឿនលឿនឡើយ លើកលែងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ ដែលតម្រូវឱ្យឈប់នៅគន្លងឈប់បន្ទាន់។

May be an image of road

សូមជម្រាបជូនថា៖ កន្លែងឈប់សម្រាកទី១(កំពង់ស្ពឺ) ទី២(កំពង់ស្ពឺខាងលិច) និងទី៤(ព្រៃនប់ខាងលិច) នៅមិនទាន់បានសាងសង់រួចរាល់ជាស្ថាពរនៅឡើយទេ។ ដោយឡែក កន្លែងឈប់សម្រាកទី៣(កំពង់សិលា) សាងសង់រួចបានមួយផ្នែកធំហើយ ពោលគឺបងប្អូនអាចឆៀងចូលប្រើប្រាស់បង្គន់អនាម័យនៅកន្លែងឈប់សម្រាកទី៣នេះបាន។ប៉ុន្តែចំពោះស្ថានីយប្រេងឥន្ធនៈ អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មនានា គឺមិនទាន់រួចរាល់អាចបម្រើការបាននៅឡើយទេ។

May be an image of text

ក្នុងន័យនេះដែរ ចំពោះបងប្អូនដែលមានបំណងក្នុងការធ្វើដំណើលើផ្លូវល្បឿនលឿន កំឡុងពេលសាកល្បងមួយខែនេះ សូមមេត្តាត្រួតពិនិត្យយានយន្តឱ្យបានសព្វជ្រុងជ្រោយ ជាពិសេសកម្រិតប្រេងឥន្ធនៈ ដើម្បីធានាថាគ្រប់គ្រាន់សម្រាប់ការបើកបរលើចម្ងាយផ្លូវ ១៨៧,០៥គីឡូម៉ែត្រនេះ​៕​​​​​

​អត្ថបទ​ដោ​យ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team