ជាធម្មតាបើអ្នកទាំងអស់គ្នាចង់កាត់តវីដេអូដើម្បីផុសនៅលើ YouTube គឺយើងគួរតែយល់ដឹងអំពីគោលការណ៍មួយចំនួនរបស់ YouTube ជាមុនសិន ជៀសវាងខាតពេលវេលាចោល។ ប្រសិនបើអ្នកទាំងអស់គ្នាពុំបានរើសនូវ Music ឬក៏ Sound Background ណាមួយឲ្យបានត្រឹមត្រូវនោះទេ ប្រាកដណាស់វីដេអូនោះនឹងជាប់ Copyright ។
ដូច្នេះហើយប្រសិនបើវីដេអូណាមួយជាប់ Copyright claim ឬក៏ Copyright strike នោះយើងពុំអាចរកលុយពីវីដេអូនោះបានទេ។ កុំបារម្ភ កន្លែងផ្ទុកបទចម្រៀង និងភ្លេង២នេះមានចម្រៀងសឹងតែ១ពាន់បទ និងភ្លេងឡើងទៅ ដោយអ្នកទាំងអស់គ្នាអាចទាញយកដោយសេរីឥតគិតថ្លៃ និងអាចប្រើបានដោយផុសមិនជាប់ Copyright។
1. Audio library : អ្នកទាំងអស់គ្នាអាចស្វែងរក និង Download បទចម្រៀង ឬភ្លេងជាច្រើនបានដោយគ្រាន់តែចុចលើពាក្យ Audio library មួយនេះ។ វិធីមួយទៀតគឺចូលទៅកាន់កម្មវិធីយូធូប រួចចុចលើអាខោន Channel របស់អ្នកទាំងអស់គ្នា ViewYour Channel បន្ទាប់មកយកពាក្យ Customize រួចជ្រើសពាក្យ Audio library និងអ្នកទាំងអស់គ្នានឹងឃើញបទចម្រៀងជាច្រើនក្នុងកន្លែងផ្ទុកមួយនោះ បន្ទាប់មកគ្រាន់តែចុចស្តាប់ ឬ Download នៅខាងចុងនៃបទចម្រៀងរួចជាការស្រេច។
2. NCS.io : អ្នកទាំងអស់គ្នាអាចស្វែងរក និង Download បទចម្រៀង ឬភ្លេងជាច្រើនបានដោយគ្រាន់តែចុចលើពាក្យ NCS.io មួយនេះ។ ដោយអ្នកទាំងអស់គ្នាគ្រាន់តែវាតយពាក្យ NCS.io នៅលើ Chrome ឬ Browser និងចុចលើចម្រៀងណាមួយដែលអ្នកទាំងអស់គ្នាពេញចិត្ត រួចចុច Download រួចជាការស្រេច។
អត្ថបទដោយ៖ ងួន ឃុនណា