បទ Sweet love របស់លោក N.JOHN (Sovathmonineak) បានចេញជាផ្លូវការហើយ សមត្ថភាពកូនខ្មែរមួយរូបនេះពិតជាមិនធម្មតា ដោយបទចម្រៀងមួយបទនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីបរទេស និងប្រជាជនកម្ពុជាផងដែរ ជាពិសេសផ្ទុះការគាំទ្រលើបណ្តាញសង្គមជាខ្លាំង។ ដូច្នេះអ្នកទាំងអស់គ្នាអាចចូលទស្សនា ឬស្តាប់ចម្រៀងពេញនៅលើ Channel YouTube N.JohnWorld ។
សូមគាំទ្រសា្នដៃចម្រៀងកូនខ្មែរជាមួយនឹងការលើកទឹកចិត្តដើម្បីលើកស្ទួយវិស័យសិល្បៈកម្ពុជាកាន់តែរីកចម្រើន។
ដូច្នេះត្រឡប់មកវិញក្នុងអត្ថបទនេះចាបខៀវនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ពីរថយន្ដដែលបានដើរតួជា Background របស់លោក N.john និងជាតួអង្គ Muscle Car នោះគឺ Dodge Charger RT។
Dodge Charger RT គឺជាតួអង្គ Muscle Car ដ៏ល្បីក្នុងរឿងហូលីវូដដែលទទួលបាននូវប្រជាប្រិយភាពខ្លាំងកាលពីឆ្នាំ ២០០១ ។ ជឿជាក់ថាអ្នកទាំងអស់គ្នា និងអ្នកកុននិយមរឿង Hollywood ភាគច្រើនដែលបានទស្សនារឿង Fast & Furious ប្រាកដជាស្គាល់លោក Vin Diesel ឬក៏លោក Dom គឺជាតួឯកប្រណាំងឡានដ៏ល្បី មានទឹកដៃល្អបំផុតរាប់តាំងពីវគ្គទី ១ រហូតដល់វគ្គ ១០។ Dodge Charger RT ដែលជាប្រភេទរថយន្ត Muscle Car ជារថយន្តដែលមានកម្លាំងខ្លាំង និងល្បឿនលឿនមួយក្នុងចំណោមរថយន្តដ៏ទៃទៀតក្នុងរឿង Fast & Furious វគ្គ ១ កាលពីឆ្នាំ ២០០១ ផងដែរ។
ជាពិសេសនោះគឺឈុត Dom បើកឡាន Dodge Charger RTប្រណាំងគ្នាជាមួយឡានដៃគូររបស់គាត់គឺ Brain ដែលបានបើកឡាន Toyota Supra MK4 ពណ៌ទឹកក្រូច ដែលធ្វើឲ្យអ្នកទស្សនាដ៏ទៃទៀតពេញចិត្តនូវឈុតឆាកត្រង់នេះ។ Dodge Charger RT របស់ dom គឺជាឡាន Dodge charger ជំនាន់ទី ២ ដែលបានផលិតចាប់ពីឆ្នាំ 1968-1970 ។ ចំពោះពាក្យ RT នេះផងដែរមកពីពាក្យពេញថា Road Track ដែលពាក្យនេះប្រើសម្រាប់សម្គាល់រថយន្តដែលបានលេង Performance បន្ថែម ។
សម្រាប់ dodge Charger RT របស់ Dom គឺបានធ្វើការ modified គ្រឿងបង្គុំជាច្រើនផងដែរ ដូចជាការលេងនូវ air intake ប្រភេទកហ្គែ (Throtle) ភ្លោះ ចំនួន ៣ ជាមួយនឹង supercharger ដ៏ធំនៅលើក្បាលម៉ាស៊ីន ដែលមើលមកឃើញម៉ាស៊ីនលេចធ្លោរ ដែលការលេងហ្គែនេះ គឺជានិមិត្តនៃការលេងរថយន្តប្រភេទ Musle car នៅប៉ែកខាងអាមេរិកកាលពីជំនាន់ដើម ជំនួសអោយការប្រើប្រាស់នូវ Turbo ក៏ដូចជាមានប្រសិទ្ធិភាពជាង Turbo ផងដែរ។
ចំពោះម៉ាស៊ីនវិញក៏បានបន្ថែមជាមួយប្រព័ន្ធប៊ិចសាំងចំនួន ៣ក្នុងមួយស៊ីឡាំងសម្រាប់ម៉ាស៊ីន V8 និងការកែប្រែផលធាបល្បាយសាំងធំជាងមុន ដែលធ្វើអោយម៉ាស៊ីន V8 មួយនេះកើនកម្លាំងពី 425hp មក 900hp ផងដែរ ។ 900hp មិនទាន់គ្រប់គ្រាន់នោះទេ dodge Charger Rt មួយនេះក៏បានបំពាក់នូវប៊ិកហ្កាសចំនួន ៨ ដើមជាមួយនឹងហ្កាសប្រភេទឧស្ម័ន Nitrous Oxide ដើម្បីទទួលបាននូវកម្លាំងជិត 1200 hp បន្ថែមទៀត។
ដូច្នេះប្រសិនបើអ្នកជាអ្នកស្រលាញ់វិស័យយានយន្ត ឡានទំនើបជាដើម ប្រាកដណាស់អត្ថបទមួយនេះបានបង្ហាញពីអត្ថន័យនៃរថយន្តខាងលើដែលជាទីពេញចិត្តសម្រាប់អ្នក។ សូមតាមដានការចែករំលែកបន្តនៅលើគេហ័រទំព័រចាបខៀវ (Technology Cambodia) ពីវិស័យយានយន្តបន្តទៀត។