https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ខ្លាច​ហួស​សម័យ​! Nissan គ្រោងនឹងយក Skyline GT-R R32 មក​កែ​ជា​ឡានអគ្គិសនី
Pheakdey Prem
JUNE 2 2023
យានយន្ត
85 views
2 mins read

ក្រុម​ហ៊ុន​ Nissan​ បាន​​ធ្វើការ​​​អភិវឌ្ឍ​​​នូវ​​គំរូ​ឡាន​អគ្គិសនីមួយ​ ដែល​តម្រូវ​​ទៅ​លើ​​ឡាន​​ស្ព័រ​​​​​​​​​​​​​​​​ដ៏ល្បី​ល្បាយ​​គ្រប់​សម័យ​​​​​​កាល​​​​ ​Nissan Skyline GT-R ​ដែល​នឹងត្រូវ​​​​​ជ្រើ​ស​រើស​ជា​​ឡាន​អគ្គិសនី​​​​​ ​​​ព្រម​ទាំង​បាន​ដាក់​ឈ្មោះ​ថា​ Nissan GT-R R32 EV ផង​ដេរ​។​​​ នេះ​បើ​យោងតាម​​​​​គណនី​ Twitter របស់​ Nissan។

ត្រឡប់​​ទៅ​អតី​ត​កាល​បន្តិ​ច ​​ឡាន​​ស្ព័រ​​  Nissan Skyline​ ត្រូវ​បានបង្កើត​ឡើង​​ដំបូង​នៅ​ឆ្នាំ​ ១៩៦៩ ​​​បន្ទាប់​ពី​​ ​​​ Nissan បាន​​សហការ​គ្នា​ជាមួយ​នឹង​ Prince Motor ​Company ​​​​ដែល​ជា​​​ក្រុម​ហ៊ុនផ្តួច​ផ្តើម​​​គំនិត​​ ​Skyline ដំបូង​​​​​​គេ​។​ ​​ហើ​យ​នៅឆ្នាំ​១៩៨៩​​​​​ Nissan ​​​បាន​​​​​​បញ្ចេញ​​​នូវ​​​​​​​​​​​​​ R32 Skyline GT-R ។

【R32EV】vol.1
日産はR32型スカイラインGT-RのEV試作車製作に挑戦します。https://t.co/4eNjF3KdiI
この取り組みは、GT-Rに憧れて入社した技術者が「最高に好きなクルマに、今自分が関わる最新の電動化技術を載せて、もっとワクワクするクルマを造りたい」という思いから始まりました。#GTR #R32EV pic.twitter.com/pGBHqgeSBo

— 日産自動車株式会社 (@NissanJP) March 28, 2023

1990 Nissan Skyline Gt R Driver Motorsport Front Grill

កន្លង​​​​​​អស់​ពេល​​​ជាង ៣៤​ឆ្នាំ​ Nissan បាន​គិត​គូរ​ដល់​ចំណុច​មួយ​​ដែល​ត្រូវ​​ផ្លាស់​ប្តូរ​ R32 របស់​​ខ្លួន​ឲ្យ​ទៅ​ជា​​ ឡាន​ស្ព័រអគ្គិសនី​​​​​​​​​​​ឲ្យ​កាន់​តែ​ល្បី​​ថែម​ទៀត​ ​និង​ជំរុញ​ទីផ្សារ​​ឡាន​អគ្គិសនី​​​​ឲ្យ​កាន់​​តែកើន​ឡើង​​​ទ្វេដង​​​​​​​ផងដែរ​។​ ដោយ​ឡែក​​​​ ​​​ក្រុម​ហ៊ុន​ Nissan ​​ក៏មាន​​​គម្រោង​​​​​​បញ្ចេញ​​លក់​​​​​​នូវឡាន​ប្រើអគ្គីសនី​​​​សុទ្ធ​ចំនួន​ ១៩ម៉ូដែល​​​​ ត្រឹម​ឆ្នាំ២០៣០។

Nissan Skyline R32 Gt R 002

យ៉ាងណាមិញ​​ សម្រាប់​ឡាន​អគ្គិសនី​​ Nissan ​​ដែល​ប្រុង​នឹង​​​​​​ផលិត​​ចេញ​មក​នោះ​​ គឺ​ស្ថិត​ក្នុងការ​សិក្សា​នៅ​ឡើយ​ទេ​ ​ហើយ​ Nissan បាន​​និយា​យ​ថា​​​ “ Nissan GT-R R32 EV ​នឹងមាន​​បំពាក់​​បច្ចេក​វិទ្យា​​​​​​​​ទំនើប​ចុង​ក្រោយ​​​​​​​របស់ក្រុម​ហ៊ុន​​​​​” ។ គួរ​ជំរាប​ផងដែរ​​ថា​ ​​ Nissan ​បាន​ដាក់​ចេញ​លក់​​ឡាន​អគ្គិសនី ​​​១ម៉ូដែល​​​ រួច​មក​ហើយ​​​​ ​គឺ​ Nissan Ariya ​​SUV ដែល​កំពុង​តែចរាចរណ៍​​​​ពេញ​​​​​ពិភពលោក​​​​​​​​៕​

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth