រដ្ឋាភិបាល​​មាន​វិធានការណ៍នៅឆ្នាំ២០៥០ អ្នក​ជិះម៉ូតូអគ្គិសនីនៅកម្ពុជា ត្រូវមានអត្រា​ ​៧០% ​
Pheakdey Prem
MARCH 5 2023
យានយន្ត
129 views
2 mins read

​​​​​​​​​​​​​ឯក​ឧត្តមទេសរដ្ឋមន្ត្រី​​ ស៊ុន​ ចាន់​ថុល បាន​និយាយ​ថា​ ​​នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានដាក់ចេញនូវ វិធានការណ៍ សម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា ៤០% និងម៉ូតូអគ្គិសនី  ក្នុងអត្រា៧០% ខណ:​ដែលបច្ចុប្បន្ននេះ គិតត្រឹមចុចឆ្នាំ២០២២ កម្ពុជាមានអ្នកប្រើប្រាស់យានយន្តអគ្គិសនី សរុប ៧៣១គ្រឿង។

យោង​តាម​ការ​ចេញផ្សាយ​ពី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងកាល​ពី​ថ្ងៃទី​០១ មីនា ២០២៣ តាមសម្តីរបស់ឯក​ឧត្តមទេសរដ្ឋមន្ត្រី​​ ស៊ុន​ ចាន់​ថុល​ បានថ្លែងក្នុងកម្មវិធីដាក់សម្ពោធឲ្យប្រើប្រាស់ស្ថានីយសាកថ្មឡានអគ្គិសនី “EV STATION PLUZ ទាំង ៣ ទីតាំងរបស់​ PTT ថា(១) ស្ថានីយប្រេងឥន្ធនៈ PTT ច្បារអំពៅ ផ្លូវជាតិលេខ១ (២) ស្ថានីយប្រេងឥន្ធនៈ PTT ព្រែកព្នៅ ផ្លូវជាតិលេខ៥ និង (៣) ស្ថានីយប្រេងឥន្ធនៈ PTT ជ្រោយចង្វារ ផ្លូវជាតិលេខ៦ ។

ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម បានបន្តមានប្រសាសន៍​ថា  នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានដាក់ចេញនូវ វិធានការណ៍ សម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា ៤០% និងម៉ូតូអគ្គិសនី  ក្នុងអត្រា៧០% ។

​​​​​​​មូល​ហេតុ​នៃការ​​​រៀបចំ​យុទ្ធសាស្រ្តនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ចេញពីយានយន្តដែលជាផ្នែកមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាចូលរួមអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនឆ្នាំ២០៥០ (Long-Term Strategy for Carbon Neutrality 2050) និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពិភពលោក និងក្នុងតំបន់ផងដែរ ។

​គួរជំរាប​ផងដែរ​ថា យោងតាម​​ទិន្នន័យយានយន្តអគ្គិសនី ដែលបានចុះបញ្ជីគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២  មានចំនួនសរុប ៧៣១គ្រឿង ក្នុងនោះរថយន្តមានចំនួន ៣៦៩គ្រឿង ត្រីចក្រយានយន្ត (ម៉ូតូកង់បី) មានចំនួន ៣៣៩គ្រឿង និងទោចក្រយានយន្តមានចំនួន ២៣គ្រឿង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia