ការពារគ្រាន់​បើ​ជាង​​ព្យាបាល​! មុនឡើងផ្លូវល្បឿនលឿនតៃកុងឡាន ត្រូវពិនិត្យលើកន្លែង ៣នេះសិន មុនចេញដំណើរ
Pheakdey Prem
MARCH 28 2023
យានយន្ត
2.4 K views
1 min read

​​​​​​​ដោយសារ​តែ​​មួយ​​រយ:ពេល​​នេះ​ ​លើផ្លូវ​​​ល្បឿន​​​លឿន​មាន​ករណី​​​​​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​​​មែន​ទែន​​​ ពាក់​ព័ន្ធ​នឹង​​​ឡាន​ឆេះ​​ដោយ​ខ្លួន​​​​​​​​​​ ​​​​​​​​ជាពិសេស​ករណី​ទាំងនេះ​​​​កើត​ឡើង​នៅ​ពេល​ដែល​​​​អ្នក​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទុក​មុន​ ​​​​ដូចជា​​​​​​​មិន​បាន​​​​ត្រួត​ពិនិត្យ​​​នូវ​​លក្ខ​ណ:បច្ចេក​ទេស​​យានយន្ត​​ឲ្យ​បាន​គ្រប់​ជ្រុង​​ជ្រោយ​​​​​ ទៅ​តាម​​​គោល​ការ​ណ៍​របស់​​​ផ្លូវ​​ល្បឿន​លឿន​​។

​ដូច្នេះ​​​​​​​​​​ដើម្បី​​បង្ការ​​រាល់​បញ្ហា​​​​​​​ខូច​​​​​ឡានតាម​ផ្លូវ​ និង​​ការឆេះ​ឡាន​​ ​​​​​ក្រុម​ហ៊ុន​​​ផ្លូវ​​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះ​សីហនុ​​ ​​​​​​​​​​ធ្វើការ​​​​​ណែនាំ​​​​បងប្អូន​ទាំងអស់​ឲ្យ​​​មាន​ការប្រុង​ប្រយ័ត្ន​​​​​ជានិច្ច​​លើ​​ ចំណុច​ធំៗ​ ៣​​​​នៅលើ​ឡានដើម្បី​ធ្វើ​យ៉ាងណា​​​​​ឲ្យ​ឡាន​របស់​លោក​អ្នក​​មាន​​សុវត្ថិភាព​​ និង​​​​ក្តី​សុខ​​​​នៅពេល​​​​​​​បើកបរ​​​​​។

​​​​​សម្រាប់​​ចំណុច​ធំៗ​ ៣​ ​ដែល​ចាំបាច់​​ត្រូវ​​ត្រួត​​ពិនិត្យ ​​​​​​​រួម​មាន​​៖

​​​​១. ម៉ាស៊ីន ៖

  • ​​​​កម្រិត​ប្រេង​ម៉ាស៊ីន​
  • កម្រិត​ប្រេង​​ឥន្ធន:
  • កម្រិត​ទឹក​ស្អំ

២. កង់យានយន្ត​៖

  • ស្នាមប្រះ ឬរហែក​​ត្រង់សំបក​កង់​
  • សម្ពាធខ្យល់​
  • ក្រឡាកង់​

៣. ភ្លើង​សញ្ញា

  • ភ្លើង​​​សញ្ញាប្តូរទិស
  • ភ្លើងហ្វា កូត
  • ភ្លើង​ហ្វ្រាំង

គួរ​ជម្រាបផងដែរ​​ថា​ ​​​​​​​​​​​ផ្លូវ​ល្បឿន​​​លឿន​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ​​-ព្រះសីហនុ​នេះ​ មាន​​​​ប្រវែង​ ១៨៧.០៥​ គ.ម និង​​​​មាន​ច្រក​ចេញ​-ចូល​​រហូត​ដល់​​​ ០៨ស្ថានី​យ​​​​ រួមមាន​៖

- ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម 3)

- ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម 26)

- ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម 43)

- ស្ថានីយត្រែងត្រយឹង (គ.ម 76)

- ស្ថានីយកំពង់សិលា (គ.ម 114)

- ស្ថានីយស្រែអំបិល (គ.ម 135)

- ស្ថានីយស្ទឹងហាវ (គ.ម 172)

- និងស្ថានីយក្រុងព្រះសីហនុ (គ.ម 182)៕

327945847 1873717219655806 5079659268337177709 N

​អត្ថបទ​ដោយ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team