https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
សមត្ថភាពបែបនេះសោះ ទើបស្ត្រីម្នាក់នេះក្លាយជា CEO Twitter ខណៈ Elon Musk ក្លាយជាកូនចៅវិញ
Sakada Techie
MAY 18 2023
អាជីវកម្ម 4.0
2.9 K views
2 mins read

បន្ទាប់ពីព្យុះភ្លៀងនៃការដឹកនាំ Twitter របស់ Elon Musk ដែលចូលមកអង្គុយកៅអីជាក្បាលម៉ាស៊ីន Twitter ប្រម៉ានជា ៦ខែកន្លះ នៅពេលនេះគាត់បានរកឃើញ CEO មកដឹកនាំក្រុមហ៊ុន Twitter ហើយ ដោយត្រូវបានគេស្គាល់ថាជាស្ត្រីឆ្នើមម្នាក់លើវិស័យផ្សព្វផ្សាយពាណិជ្ជកម្មឈ្មោះថា Linda Yaccarino។

កាលពីមុនស្ត្រីរូបនេះ គាត់កាន់ដំណែងជាអគ្គនាយកនៃក្រុមហ៊ុនទូរទស្សន៍លំដាប់ពិភពលោក NBCUniversal លើផ្នែក ផ្សព្វផ្សាយពាណិជ្ជកម្មសកល ដោយនៅទីនោះគាត់បានសាងស្នាដៃធំៗជាច្រើនដែលជាការផ្សាយពាណិជ្ជកម្មដោយរួមបញ្ចូលនូវបច្ចេកវិទ្យាដូចខាងក្រោមនេះ៖

  • Peacock Streaming Service ជាប្រភេទផ្លេតហ្វមមើលវីដេអូរកលុយតាមរយៈការដាក់ពាណិជ្ជកម្ម ដោយគាត់បានផ្ដល់ជម្រើសឱ្យអ្នកមើលជាច្រើនជម្រើស ជាមួយនឹងពាណិជ្ជកម្មដែលទាក់ទាញ មិនគួរឱ្យធុញ ហើយនៅទាញអ្នកមើលឱ្យ Subscribe លើផ្លេតហ្វមគាត់ទៀត។
  • អ្នកស្រីបានអភិវឌ្ឍបច្ចេកវិទ្យាទិញដូរ Ads ពាណិជ្ជកម្មឱ្យ អ្នកផ្សព្វផ្សាយងាយស្រួល ក្នុងការទិញដូរ ពាណិជ្ជកម្មទូរទស្សន៍ វីដេអូអនឡាញ ស្រួលដូចគេចុចប៊ូសហ្វេសប៊ុកដូចនោះដែរ។
  • ពេលគាត់ដឹកនាំ NBCUniversal ក្រុមហ៊ុននេះបានក្លាយឈានជើងដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនប្រើប្រាស់ យុទ្ធសាស្ត្រទិន្នន័យ ដោយបានប្រមូលផ្ដុំទិន្នន័យនៃការផ្សព្វផ្សាយទាំងប៉ុន្មានរបស់សារព័ត៌មានចំណុះខ្លួន បង្កើតចេញជាផ្លេតហ្វមមួយ ក្នុងការស្វែងយល់ពីសភាពអ្នកមើល។
  • អ្នកស្រីក៏បានដឹកនាំនូវសន្និបាតលំដាប់ពិភពលោកមួយដែរ ដែលមានឈ្មោះថា One21 ដោយសន្និបាតនេះផ្ទាល់សម្ដៅអួតពីនវានុវត្តន៍របស់ NBCUniversal និង បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយចុងក្រោយបង្អស់។
  • គាត់បានកែប្រែរបៀបនៃការវាស់វែងភាពជោគជ័យនៃការផ្សព្វផ្សាយពាណិជ្ជកម្មលើវីដេអូ តាមរយៈបច្ចេកវិទ្យាថ្មីៗ ហើយនៅដឹកនាំការអភិវឌ្ឍការប្រមូលទិន្នន័យ Cross Platform ទៅវិញទៅមក ឱ្យនៅជារួមមិនថាជាប្រភេទវីដេអូ Live , វីដេអូ On-demand ឬ ក៏វីដេអូស៊កផ្ទាំងពាណិជ្ជកម្មអនឡាញទៅតាមអ្នកមើលក្ដី។
  • គូសបញ្ជាក់ផងដែរថា អ្នកស្រី Linda Yaccarino នឹងត្រូវតែងតាំងជានាយកប្រតិបត្តិ កាន់កាប់លើការងារក្នុងក្រៅ ផ្ដោតខ្លាំងលើប្រតិបត្តិការអាជីវកម្ម ខណៈ Elon Musk វិញគាត់នៅតែធ្វើការជាមួយ Twitter ដដែលប៉ុន្តែលែងសូវខ្វាយខ្វល់លើប្រតិបត្តិការតទៅទៀត ដោយផ្ដោតលើការ អភិវឌ្ឍផលិតផល រចនាផលិតផល និង បច្ចេកវិទ្យាថ្មីៗវិញ អាចជាតំណែង CTO។

    យ៉ាងណាក៏ដោយ Elon Musk គាត់មានសិទ្ធមួយជាម្ចាស់អាជីវកម្ម និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Twitter ដដែល ហេតុនេះ Elon Musk នៅតែមានសិទ្ធពេញលេញក្នុងការរើរុះតំណែងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter។

    Technology Cambodia
    ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    • Address: Building 422 St. 271, Phum 1,
      Stung Mean Chey Khan MeanChey, Phnom Penh
    • Email: [email protected]
    • +855 (0) 69 720 727 | +855 (0) 89 525 180
    © 2022 Baksey Media. All Rights Reserved.
    Developed by: Neak Panhboth