កាលពីម្សិលមិញ ក្រុមហ៊ុន Toyota ទើបតែសម្ពោធឡានស៊េរីថ្មីគឺ Toyota Yaris Cross ជាផ្លូវការ នៅប្រទេសឥណ្ឌូនេស៊ី ហើយសម្រាប់ការមកដល់លើកនេះ Yaris Cross មានទម្រង់មុខរាងកាចខ្លាំង ដោយមានការរចនាឌីហ្សាញបែបកូនកាត់ទៅនឹង RAV4 និង Highlander ។
យ៉ាងណាមិញសម្រាប់ការមកដល់ប្រទេសឥណ្ឌូនេស៊ី Toyota បានផ្តល់នូវជម្រើស Option ចំនួន ២ គឺ
ទី១ ម៉ាស៊ីនចំហេះក្នុងសុទ្ធ
សម្រាប់ Option ទី១ នេះ មានម៉ាស៊ីនសាំងចំណុះ 1.5L ជាម៉ាស៊ីនប្រភេទ Dual VVT-I ស៊ីឡាំង ៤ អាចផលិតកម្លាំងបាន 105hp និងកម្លាំងរមូរ 138Nm ហើយសម្រាប់ការធ្វើដំណើរកាន់តែមានភាពរលូនទៅមុខ Toyota បានបំពាក់នូវប្រអប់លេខដៃ ៥វគ្គ ឬប្រអប់លេខប្រភេទ CVT ។
ទី២ ម៉ាស៊ីនកូនកាត់ Hybrid
សម្រាប់ Option ទី២ នេះមានចំណុះម៉ាស៊ីន 1.5L ដូចនឹង Option ទី១ ដែរ ប៉ុន្តែគេបានបន្ថែមនូវម៉ូទ័រអគ្គិសនី ១ និងបំពាក់ជាមួយនឹងថ្មប្រភេទ Lithium-ion មួយសំណុំទៀត និងមានប្រអប់លេខ CVT ។ ចំពោះម៉ូទ័រ Hybrid អាចផលិតកម្លាំងបាន 59Kw និងកម្លាំងរមូរ 141Nm ដោយឡែកសម្រាប់ម៉ាស៊ីនសាំងវិញ អាចផលិតកម្លាំងបានតែ 90hp ប៉ុណ្ណោះតូចជាង Option ទី១ ប៉ុន្តែសម្រាប់សរុបដែលរួមគ្នារវាងម៉ាស៊ីនសាំង នឹងម៉ាស៊ីន Hybrid នោះ យើងទទួលបានកម្លាំងសរុប 110hp តូចជាង Spec ដែលបានដាក់លក់អឺរ៉ុប។
ដោយឡែកសម្រាប់តម្លៃរបស់ Toyota Yaris Cross នេះគឺមិនទាន់ប្រកាសជាផ្លូវនៅឡើយទេនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែនៅអឺរ៉ុប តម្លៃខ្ទង់ $26,990 ទៅ $39,340 ទៅតាម option និងការបន្ថែមកញ្ចប់ Package គ្រឿងតុបតែងផ្សេងៗទៀត។ ដោយឡែកសម្រាប់ការនាំយកមកកម្ពុជា Toyota មិនសម្រេចចិត្តច្បាស់នៅឡើយទេ ដូច្នេះយើងរងចាំព័ត៌មានអាប់ដេតបន្ថែមទៀតជាមួយនឹងចាបខៀវ៕
ប្រភព៖ Carscoops
អត្ថបទ៖ ព្រឹម ភក្តី