​​​​កុំ​ឲ្យ​ចង្អៀត​! ​​​​​​ ​​​​​ក្រសួង​​ទើប​​តែ​​បើកឲ្យ​​ដំណើរ​ការ​​សាកល្បង​​​កន្លែង​ឆៀក​ថ្មី​ នៅទី​តាំងមួយ​នេះ​​​​​​​​ ​​
Pheakdey Prem
JANUARY 17 2023
យានយន្ត
316 views
1 min read

ដោយ​​​សារ​​កំណើន​​យានយន្ត​​ក្នុង​ប្រទេស​​កម្ពុជា​​ មាន​ការ​​កើន​ច្រើន​ ​​​​​ក្រសួង​បាន​​​​យល់​ព្រម​​​សហការ​ជាមួយ​ក្រុម​ហ៊ុន​ក្រៅ​​​រដ្ឋាភិបាល​​​​​​​​​​ ​​​​អនុញ្ញាត​ឲ្យ​​​​​​​បង្កើត​​កន្លែ​ង​ត្រួត​​​ពិនិត្យ​​លក្ខណ:បច្ចេក​ទេស​​យានយន្ត​ ឬ​ឆៀក ថ្មី​មួយកន្លែង​ទៀត​។

325781631 1934249373575929 3639358019249305880 N

​យោងតាម​​ការ​ចេញ​ផ្សាយ​ពី​​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ចូន​​ នៅ​ថ្ងៃនេះ​ ​​​បាន​ឲ្យដឹងថា​ ​​​​​​មណ្ឌល​​​ត្រួត​ពិនិត្យ​​លក្ខ​ណ:បច្ចេក​ទេស​​​​​តយានយ​ន្ត​(ឆៀក​) ថ្មី​​មួយ​កន្លែងទៀត​ នៅ​តាម​បណ្តោយ​​មហាវិថី​ហាណូយ​ បាន​បើកដំណើរ​ការ​សាកល្បង​ចាប់ពី​ថ្ងៃ​​​ទី​ ១៧​​ ខែ​មករា​ ថ្ងៃនេះតទៅ​​។​

​​​​​​​តួយ៉ាង​​សម្រាប់​​​កន្លែង​ឆៀក​ឡាន​​​ថ្មី​ មួយ​កន្លែង​នេះ ​ត្រូវបាន​បើក​ដំណើរ​​​ការ​ដោយ​ក្រុមហ៊ុនខេមបូឌា ម៉ូទ័រវីហ៊ីឃល អ៊ិនស្ពេកសិន (Cambodia Motor Vehicle Inspection) សម្រាប់​ទី​តាំងគឺ​ នៅជិត​ច្រក​ចូល​​វត្ត​សំរោង​អណ្តែត​ តាមបណ្តោយ​មហាវិថី​​ហាណូយ ​​​ក្នុងគោល​បំណង​ ដើម្បី​​​​​ឆ្លើយ​​​​​តប​ទៅ​នឹង​តម្រូវ​ការ​កំណើន​​យានយន្ត​​ក្នុង​ប្រទេស​កម្ពុជា​ ​និង​​​ផ្តល់​នូវភាព​​​ងាយ​​​​ស្រួល​​សម្រាប់​​ប្រជា​ជន​​​​ដែល​នៅក្បែរ​​ៗតំបន់​​នោះផងដែរ​។​

យ៉ាង​​ណាមិញ​ សម្រាប់​ កន្លែង​ឆៀកថ្មីរបស់ក្រុមហ៊ុន ខេមបូឌា ម៉ូទ័រវីហ៊ីឃល អ៊ិនស្ពេកសិន (Cambodia Motor Vehicle Inspection) បានទទួលអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មពី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធានាបានថាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅទីនេះ គឺប្រកបដោយភាពត្រឹមត្រូវគ្រប់លក្ខខណ្ឌ តាមបទដ្ឋានបច្ចេកទេស។

​​​គួរជំរាបផងដែរ​ថា​ កន្លែង​​ឆៀក​ថ្មី ហាណូយសំរោងអណ្តែត មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មណ្ឌលបើកដំណើរការរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១៧:០០នាទីល្ងាច៕

325677528 734576521171216 8255700377591594052 N

 

អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia