នេះគឺជារថយន្តអគ្គិសនីទ្វារពីរ ជាម៉ាក់ប្រេនរបស់ Chery New Energy ដែលទើបសម្ពោធរួចមកក្តៅៗ នៅទីផ្សារប្រទេសចិន រហ័ស្សនាមរបស់គេ គឺ ស្រមោចតូច Little Ant ប្រភេទរថយន្ត Mini Ev ដែលមានតម្លៃចាប់ពី 77900- 82900 យន់ ឬស្មើនឹង 10600-11300ដុល្លារ និងមានសមត្ថភាពរត់ចម្ងាយបានទៅដល់ 408Km នៅពេលសាកថ្មពេញម្តង ។
យោងតាមប្រភពពីខាងក្រុមហ៊ុន Chery New Energy បានឲ្យដឹងថា Little Ant New Edition ឡូហ្គូអក្សរ Qq និងបាណាខាងមុខបិទជិត ចង្កៀងខាងមុខដូចសត្វកញ្ចោងស្រស់ស្អាត ប្រភេទគុជលម្អជាមួយភ្លើង DayTime យ៉ាងស្រស់ស្អាត និងផ្នែកខាងក្រោយ ស្តុបរចនាបែបចតុកោណ រាងអក្សរ D ។
រថយន្តទ្វារពីរនេះ មានម៉ូទ័រអគ្គិសនីប្រភេទ synchronous motor កម្លាំង 56Kw និងកម្លាំងរមួរ 150Nm មានកញ្ចប់ថ្មទំហំប្រមាណ 40.3Kwh ប្រភេទ ternary លីចូម-អ៊ីយ៉ុង ដែលសាកថ្មពេញម្តងរត់ចម្ងាយ 408Km និងល្បឿន top Speed 100km/h ។
លើសពីនេះ Mini Ev មួយនេះក៏អាចគាំទ្របានជាមួយនឹងស្ថានីយសាកថ្មល្បឿនលឿនផងដែរ សាកត្រឹម 80% ចំណាយពេល 40នាទី។
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការបំពាក់គ្រឿងបរិក្ខារ ឬបច្ចេកវិទ្យាផ្នែកខាងក្នុងក៏ភាពទំនើបទាន់សម័យផងដែរ ដោយខាងក្នុងគេបានតុបតែងចង្កូតពីរពណ៌ អេក្រង់កំសាន្តទំហំ 10.1អ៊ីញអាចបញ្ជាក់មុខងារផ្សេងៗ ដូចកំណត់ម៉ាស៊ីនត្រជាក់ ភ្ជាប់ Bluetooth ជាមួយ Smart Phone និងអាច connect ជាមួយ Android auto ផងដែរ។
យ៉ាងណាមិញ ផ្នែកខាងក្នុងរថយន្តនេះ មានភាពចង្អៀតបន្តិច ដោយគេបន្ថែមនូវកៅអីចំនួន ២ទៀតនៅខាងក្រោយ 2+2 ៕
ប្រភព៖ Chery New Energy