ក្តៅៗ ! រដ្ឋអាមេរិកព្រមអនុញ្ញាតឲ្យ Elon Musk ធ្វើពិសោធន៍យកបន្ទះឈីបដាក់ក្នុងខួរក្បាលមនុស្សផ្ទាល់ហើយ
Pheakdey Prem
MAY 26 2023
ស្ទីម - STEAM
5.8 K views
2 mins read

ទី​បំផុត​​​​​រដ្ឋ​​​​​​បាល​ចំណី​អាហារ​​ ​​និង​ឱសថ(FDA) នៅ​សហរដ្ឋ​អាមេរិក​​​​បា​ន​​​ព្រម​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ Neuralink ​​​ ​​របស់​លោក​ Elon Musk យក​​បន្ទះឈីប​ដាក់​ចូល​ក្នុង​​ខួរក្បាលមនុស្ស​ជា​លើក​ដំបូង​បង្អស់​។ ​នេះ​បើ​​យោងតាម​​​​ TheVerge ដែលបាន​ចេញ​ផ្សាយ​។​

Maxresdefault

​ប្រភពដដែល​បាន​ឲ្យដឹងថា​ ​​​​​​​​​​​​ក្រុម​ហ៊ុន​ Neuralink ​​ត្រូវបាន​​​​​​បង្កើត​​​​​តាំងពី​ឆ្នាំ​២០១៦ មក​ម្លេះ​ ​​​​​​ហើយ​ក្រុម​ហ៊ុន​នេះ​​​ ​​ត្រូវបាន​បង្កើត​ឡើង​ ក្នុងគោលដៅស្រាវជ្រាវរាវរកវិធីដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្ស ដើម្បីជួយដល់ជនពិការភាព (ខ្វិនខ្វង់ ឬពិការភ្នែក) អាចមើលដឹងពីរូបភាពទាំងមូលក្នុងពិភពលោក ដូចមនុស្សធម្មតាដែរ​។

Origin

បន្ទាប់ពីបានឆ្លងកាត់ការពិសោធន៍លើសត្វជាច្រើនប្រភេទ ដូចជាស្វា ជ្រូក កណ្ដុរ និងបក្សីមួយចំនួនទៀត អស់​រយ:ពេល​ ៦ឆ្នាំ ពេលនេះលោក Elon Musk បានសម្រេចជ្រើសយកឆ្នាំ២០២២ ជាឆ្នាំសាកល្បងលើមនុស្សផ្ទាល់​ ប៉ុន្តែ​គេ​​​​​ត្រូវ​ការ​សុំសិទ្ធ​​អនុញ្ញាត​ពី​ខាង FDA ជាមុន​​​​​​សិន។ ​​​ដូច្នេះ​​​ក្រោយ​ពេលរង​ចាំ​អស់​ពេល​ ៦ខែ ​ ​​​​​​​​​​​Neuralink ​ទទួល​បាន​​​​​សុំ​​ការ​អនុញ្ញាត​​​​​​​ឲ្យ​​យក​មនុស្ស​​​មក​ពីសោធន៍​​​​ដាក់​បន្ទះឈីប​ក្នុង​ក្បាលហើយ​​។​

Synchron's Brain Chip Edges Out Elon Musk's Neuralink to Human Trial

​​​ដោយ​ឡែក​​បើតាម​ការ​បញ្ជាក់​ពី​ក្រុម​ហ៊ុន​ Neuralink ​​​សម្រាប់​ការ​ជ្រើស​រើស​មនុស្ស​​​​​​​មក​ពិសោធន៍​​​​​​​នេះ ​​ពួក​គេមិន​ទាន់​បាន​បើកដំណើរ​​​​​​នៅ​ឡើយ​​ទេ​ ពួក​​​​គេ​នឹង​ប្រកាស​​ព័ត៌មាន​បន្ថែម​នៅ​ពេល​ក្រោយ​ ឆាប់​ៗនេះ”។​

គួរ​រំលឹក​ផងដែរ​ថា កាលពីឆ្នាំ ២០២១ សត្វស្វាដែលត្រូវបានយកមកពិសោធន៍ជាមួយបន្ទះឈីប ដោយតម្រូវឱ្យលេងហ្គេម MindPong ហើយការពិសោធន៍ទៀតសោត ក៏ទទួលបានជោគជ័យល្អផងដែរ៕

​អត្ថបទ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia