មជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ ASUS បានបើកដំណើរការនៅភ្នំពេញ ប្រទេសកម្ពុជា
Makara Rin
MARCH 23 2025
PR
2 mins read

ភ្នំពេញ, កម្ពុជា – ថ្ងៃទី 24 ខែមីនា ឆ្នាំ 2025ASUS ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិតបានប្រកាសជាសាធារណៈអំពីការបើកមជ្ឈមណ្ឌលសេវាកម្មផ្លូវការជាលើកដំបូងនៅភ្នំពេញ ប្រទេសកម្ពុជា។ ការបើកមជ្ឈមណ្ឌលសេវាកម្មនេះជាការសម្គាល់ពីការប្តេជ្ញាចិត្តរបស់ ASUS ក្នុងការពង្រីងសេវាកម្មអតិថិជន និងផ្តល់ការគាំទ្រក្រោយការទិញរបស់អតិថិជនយ៉ាងដិតដល់ដែលមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

មជ្ឈមណ្ឌលសេវាកម្មផ្លូវការនេះត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធន៍អតិថិជនដ៏ល្អឥតខ្ចោះជាមួយសេវាកម្មជួសជុលដោយមានវិជ្ជាជីវៈ ជំនួយការបញ្ហាបច្ចេកទេសនាៗ និងការធានាផ្សេងៗក្រោយការទិញ។ អតិថិជនអាចប្រើប្រាស់ ASUS ធានាឥតខ្ចោះ (Perfect Warranty) ដែលផ្តល់ការធានាជូនក្នុងឆ្នាំដំបូងលើគ្រោះថ្នាក់ចៃដន្យនៅក្នុងប្រទេសជាមួយការបញ្ចុះតម្លៃ 80% សម្រាប់ការជួសជុល ឬផ្លាស់ប្តូរផ្នែកណាមួយរបស់កុំព្យូទ័រយួដៃ។ លើសពីនេះក៏មានការធានាសកល (International Warranty) ដែលផ្តល់ការធានាពីរឆ្នាំសម្រាប់ការជួសជុលនៅបណ្តារប្រទេសដែលមានមជ្ឈមណ្ឌលសេវាកម្ម ASUS។​

Img 9267

សេវាកម្មដ៏ទូលំទូលាយនៅមជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ ASUS មានរួម៖

ការជួសជុល និងថែទាំផលិតផល: ក្រុមការងាររបស់មជ្ឈមណ្ឌលសេវាកម្មត្រូវបានឆ្លងកាត់ការបង្ហាត់បង្រៀនយ៉ាងម៉ត់ចត់ដែលមានវិញ្ញាបនបត្រពី ASUS ដើម្បីផ្តល់សេវាជួសជុលឱ្យឧបករណ៍ណាមួយរបស់ ASUS ដែលរួមមានកុំព្យូទ័រយួរដៃ កុំព្យូទ័រ Motherboard កាតក្រាហ្វិក និងផលិតផលផ្សេងទៀតរបស់ ASUS។ មជ្ឈមណ្ឌលសេវាកម្មផ្តល់ដំណោះស្រាយលឿន និងទំនុកចិត្តសម្រាប់បញ្ហាគ្រឿងបង្គុំ (Hardware) និងប្រព័ន្ធដំណើរការ (Software)

ជំនួយការបញ្ហាបច្ចេកទេស: អតិថិជនអាចទទួលបានការជំនួយបច្ចេកទេស និងការវិភាគបញ្ហាលម្អិតសម្រាប់ផលិតផល ASUS ជាច្រើនប្រភេទ។ ក្រុមការងាររបស់មជ្ឈមណ្ឌលសេវាកម្មនឹងផ្តល់ប្រឹក្សាអំពីការវិភាគបញ្ហាបច្ចេកទេស និងផ្គត់ផ្គង់ដំណោះស្រាយសម្រាប់អតិថិជនរបស់ ASUS

ការធានា: មជ្ឈមណ្ឌលសេវាកម្មនឹងផ្តល់សេវាកម្មសម្រាប់អតិថិជនដែលមានសុពលភាពរបស់ការធានាឥតខ្ចោះ (Perfect Warranty) និងធានាធន្តរជាតិ (International Warranty) ដើម្បីធ្វើឱ្យដំណើរការជួសជុលកាន់តែរលូន និងមានប្រសិទ្ធភាព។ អតិថិជនអាចទទួលបានការជួសជុលព្រមទាំងអត្ថប្រយោជន៍អំឡុងពេលធានា និងការខូចខាតដោយចៃដន្យតាមគោលការណ៍ធានារបស់ ASUS

Img 9266

Img 9262

គ្រឿងសម្ភារៈផ្លូវការ: ការជួសជុលដែលតម្រូវការផ្លាស់ប្តូរគ្រឿងបន្លាស់គឺមានប្រភពពិតប្រាកដ និងជាផ្លូវការដើម្បីធានាថាឧបករណ៍ដែលជួសជុលមានគុណភាព និងប្រតិបត្ដិការបានល្អ។ អតិថិជនក៏អាចស្វែងរកជម្រើសនៃផ្នែកផ្សេងៗក្នុងការដំឡើង ឬផ្លាស់ប្តូរសម្រាប់ម៉ាស៊ីនផ្ទាល់ខ្លួនដើម្បីបង្កើនសមត្ថភាពឧបករណ៍ផងដែរ។

តំបន់បង្ហាញផលិតផលផ្ទាល់ (Live Demo Zone): ក្នុងមជ្ឈមណ្ឌលសេវាកម្មក៏មានធ្វើការតាងជាមួយផលិតផលថ្មីៗរបស់ ASUS ដែលទើបតែមានក្នុងប្រទេសកម្ពុជាផងដែរ។ អតិថិជនអាចមកសាកល្បងជាមួយកុំព្យូទ័រយួរដៃថ្មីៗស្គាល់អំពីលក្ខណៈពិសេសផ្សេងៗ និងទទួលការណែនាំល្អៗពីអ្នកជំនាញមុននឹងធ្វើការសម្រេចចិត្តទិញ។

សេវាកម្មអតិថិជន: បុគ្គលិកក្នុងមជ្ឈមណ្ឌលសេវាកម្មនឹងជួយណែនាំអតិថិជនទាក់ទងជាមួយបញ្ហាទូទៅ ឬបញ្ហាបច្ចេកទេសណាមួយដោយសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ដើម្បីធានាថាបទពិសោធន៍ល្អសម្រាប់អតិថិជន។

Img 9263

Img 9264

Img 9261

មជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ ASUS មានទីតាំងនៅលើផ្លូវកម្ពុជាក្រោមងាយស្រួលស្វែងរក និងមានបរិយាកាសទំនើបធ្វើឡើងក្នុងការផ្តល់សេវាកម្មដ៏រហ័ស និងបង្កើនទុកចិត្តសម្រាប់អតិថិជនរបស់ ASUS

យើងមានក្តីរំភើបក្នុងការបើកមជ្ឈមណ្ឌលសេវាកម្ម ASUS នៅភ្នំពេញ ដើម្បីនាំយកសេវាកម្ម និងការធានាដ៏មានគុណភាពខ្ពស់មកកាន់អតិថិជនរបស់យើងនៅប្រទេសកម្ពុជា។ គម្រោងមួយនេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មក្រោយការទិញ និងជំរុញជំនឿទុកចិត្តរបស់អតិថិជនយើងស៊ឹម គឹមអាង ប្រធានគ្រប់គ្រងផលិតផលរបស់ ASUS Cambodia

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់​​ទំព័រ Facebook របស់ ASUS Cambodia។​

អំពី ASUS

ASUS គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលផ្តល់នូវឧបករណ៍ គ្រឿងបន្លាស់ និងដំណោះស្រាយច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់បំផុត ដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យ ដែលធ្វើអោយជីវិតមនុស្សគ្រប់ទីកន្លែងកាន់តែប្រសើរឡើង។ ជាមួយនឹងក្រុមអ្នកជំនាញ R&D ចំនួន ៥០០០ នាក់ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ការបង្កើតឡើងវិញនូវបច្ចេកវិទ្យាសម័យទំនើបជាបន្ត។ ត្រូវបានគេវាយតម្លៃជាប់ជាប្រចាំជាក្រុមហ៊ុនដែលមានកិត្តិយសបំផុតមួយរបស់ពិភពលោកតាម Fortune, ASUS ក៏ប្តេជ្ញាចិត្តក្នុងការរក្សានូវអនាគតដ៏អស្ចារ្យផងដែរ។ គោលដៅគឺការបង្កើតសហគ្រាសសុទ្ធសូន្យដែលជួយជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចរាងជារង្វងជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានទំនួល ខុសត្រូវ ដែលបង្កើតតម្លៃរួមគ្នាសម្រាប់យើងទាំងអស់គ្នា។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia