ទំនើ​ប​ខ្លាំងណាស់​! ​​​ក្រសួង​​​​យក​ឡាន​​ត្រួត​ពិនិត្យ​ស្ពាន​​យ៉ាង​ទំនើបមក​​ ​ពិនិត្យ​ស្ពាន​ព្រែក​តាមាក់
Pheakdey Prem
NOVEMBER 3 2022
យានយន្ត
275 views
1 min read

ថ្មី​​​ៗនេះ ​​​​​​​​​​​​​ឯកឧត្តម​​​​ទេសរដ្ឋ​មន្ត្រី​​ ស៊ុន​ ចាន់​ថុល​​ រដ្ឋ​មន្រ្តី​​ក្រសួងសាធារណ​​​ការ និង​ដឹក​ជញ្ជូន​​ បាន​អញ្ជើញ​​​​​​​​​ទៅចុះ​​​ត្រួតពិនិត្យ​​​​​លក្ខណ:ស្ពាន​ព្រែក​តាមាក់​ ដោយ​​​​ប្រើប្រាស់​​រថយន្ត​បំពាក់អង្កេតពិនិត្យស្ពាន រ៉ូបូតត្រួតពិនិត្យខ្សែកាបស្ពាន និងឧបករណ៍ត្រួតពិនិត្យលំញ័រ ស្ពានផងដែរ។

313910857 436313682012965 4132607240382838031 N

បើ​យោងតាម​​​​​កា​រចេ​ញ​ផ្សាញ​​របស់​​ ក្រសួង​សាធារណ​​ការ និង​ដឹក​ជញ្ជូន​បាន​ឲ្យដឹង​ថា​ ​​រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន និងឧបករណ៍បច្ចេកទេសទំនើបថ្មីៗមួយចំនួន ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាទិញយកមកប្រើប្រាស់ ដើម្បីសម្រួលលើការងារត្រួតពិនិត្យ និងថែទាំស្ពាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព ។

313906936 436314305346236 5681848051833683667 N

​កាល​ម្សិល​មិញ​នេះ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន  ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពគុណភាពស្ពានព្រែកតាមាក់ ដោយប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន រ៉ូបូតត្រួតពិនិត្យខ្សែកាបស្ពាន និងឧបករណ៍ត្រួតពិនិត្យលំញ័រ ស្ពាន។

313952010 436313975346269 5329282542104611820 N

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ស្ពានព្រែកតាមាក់ ក៏ដូចជាដើម្បីបង្ហាញពីរបៀបប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថ្មីៗ ជូនទៅកាន់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសំដៅពង្រឹង និងពង្រីកបន្ថែមលើសមត្ថភាពការងារថែទាំ ហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស។

ក្នុង​​ដំណើរ​​នេះ​ដែរ​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នូវសំណង់បាតស្ពានផ្នែកខាងក្រោមនៃស្ពានព្រែកតាមាក់ តាមរយៈរថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពានមួយនេះ ដើម្បីពិនិត្យឱ្យដឹងថាស្ពានមានស្នាមប្រេះស្រាំ និងបញ្ហាខូច ឬយ៉ាងណា។

312046260 436314035346263 548771900564956235 N

បន្ទាប់ពីការចុះពិនិត្យដោយផ្ទាល់រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា៖ ការប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាននេះ បានផ្តល់នូវភាពងាយស្រួល និងមានភាពសុក្រឹត្យជាងការចុះពិនិត្យមើលបាតស្ពានកាលពីពេលកន្លងមកដែលដោយគ្មានឧបករណ៍ប្រភេទនេះ និងបានបញ្ជាក់បន្ថែម ថា៖ រថយន្តដែលបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពានប្រភេទនេះ មានលក្ខណៈទំនើប មានសមត្ថភាពខ្ពស់អាចផ្ទុកមនុស្សបានប្រមាណ១០នាក់សម្រាប់ការចុះទៅពិនិត្យមើលបាតស្ពាន៕

​​​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia