​​ខេត្ត​ឆើតឆាយ​! ស្ថានីយ​​​ចម្រោះ​ទឹក​កខ្វក់​ ​និង​កន្លែ​​ង​ចាក់​សំរាម​​ ​តម្លៃ​ជាង២២លាន$ ​កំពុងត្រៀម​​បើកការដ្ឋាន​​​​​
Pheakdey Prem
DECEMBER 21 2022
យានយន្ត
343 views
1 min read

​​​​ដំណឹងល្អ​​​​​​សម្រាប់​ប្រ​ជាជន​​នៅ​ខេត្ត​​​កំពង់​​ចាម​ ​​​ក៏ដូច​ជាប្រ​ជាជន​ខ្មែរ​ទាំង​មូល​​ ​ពេល​នេះ​ស្ថានីយ​​ប្រព័ន្ធ​​​​ចម្រោះ​​ទឹក​កង្វក់​ និង​ទី​លាន​ទុក​ដាក់​សំរាម​ ដែល​មាន​តម្លៃ​ជាង​ ២២​លាន​ដុល្លារ​ ត្រូវបាន​សិក្សារ​​​ចប់​សព្វគ្រប់​​ ​គ្រោង​នឹងបើក​​​ការ​ដ្ឋាន​សាងសង់​​​​​នាពេល​ឆាប់​ៗនេះ។​

320166845 6004019449687372 8286456249281026526 N

​បើយោង​​​​​តាម​​​ការ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ របស់​ក្រសួង​សាធារណការ​​ និង​ដឹ​កជញ្ជូន​បាន​ឲ្យ​​ដឹង​ថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២  ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីពាក់ព័ន្ធ ដើម្បីជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឆ្លៀត​ពេល​ក្នុងឱកាស​នោះ ​ឯកឧត្តម ឯកឧត្តម រស់ វណ្ណា បានបញ្ជាក់ថា ក្រសួងនឹងត្រៀមរៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាមនៅក្រុងកំពង់ចាម នាពេលដ៏ខ្លីខាងមុខនេះ។

បន្ថែមពីលើនេះ ឯកឧត្តម ក៏បានស្នើឱ្យរដ្ឋបាលខេត្តកំពង់ចាមជ្រើសរើសមន្ត្រីដើម្បីចូលទៅបម្រើការងារ នៅពេលដែលសមិទ្ធផលថ្មីនេះបានសាងសង់រួចរាល់ និងបានសំណូមពរឱ្យអាជ្ញាធរខេត្តត្រៀមពិនិត្យលទ្ធភាពរកទីតាំងជាស្រេចនៅទីប្រជុំជន ឬតំបន់ណាដែលមានប្រជាជនរស់នៅច្រើនសម្រាប់ត្រៀមរៀបចំស្ថានីយចម្រោះទឹកកខ្វក់ដទៃទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្ងាយពីទីប្រជុំជនខ្លាំងពេក ដែលជាកត្ដាចំណាយថ្លៃដើមនៃការដឹកជញ្ជូនខ្ពស់ និងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។

គូសបញ្ជាក់​ផងដែរថា គម្រោងនៃការសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាមនេះ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង ២២ លានដុល្លារ ហើយការរៀបចំស្ថានីយនេះត្រូវបែងចែកជាតំបន់ ដោយត្រូវប្រមូលទឹកកខ្វក់ចេញពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងតំបន់អគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយដើម្បីធ្វើប្រព្រឹត្តកម្មមុននឹងបង្ហូរចូលក្នុងប្រភពទឹកសាធារណៈ។

នៅពេលស្ថានីយ៍ប្រព័ន្ធចម្រោះទឹកកខ្វក់ត្រូវបានសាងសង់រួចរាល់ក្រុងកំពង់ចាមទាំងមូល នឹងលែងមានក្លិនស្អុយតទៅទៀតហើយ៕

អត្ថបទដោយ​៖ ព្រឹម​ ភក្តី

320696588 1216713232256179 7734413498160905424 N

320936609 965775471063195 4564868565594496596 N

​​​​​​​​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team